ខាត់ សុឃីម ព្រួយ​ចិត្ត​ពេល​ឡើង​ច្រៀង​រាំ​ទំាង​សសៃ​«ខ្ចី»

ទោះជានាងខាត់ សុឃីម អាចច្រៀងបានទាំងទឹកមុខញញឹមញញែមពិតមែន ប៉ុន្តែនាងនៅតែគិតជានិច្ច ចំពោះ​សុខភាពរបស់នាង ជាពិសេសនាងខ្លាច«ទាស់» ខណៈដែលនាងនៅមិនទាន់ចាស់ខែ បន្ទាប់ពីសម្រាល​កូនខ្ចី​នៅ​ឡើយ។ នាងខាត់ សុឃីម បានបង្ហាញវត្តមានៅលើវេទិកាតន្ត្រីនានាឡើងវិញ ហើយបន្ទាប់ពីសម្ងំពពោះកូន មួយ​រយៈរួចមក។ គិតមកដល់ពេលនេះ ជាមួយនឹងចំណងដៃ នៃទារិការដែលមានអាយុជិត២ខែនេះ បានធ្វើឲ្យប្តីប្រពន្ឋ​មានវ័យខុសគ្នានេះ កាន់តែស្រលាញ់គ្នាទ្វេឡើង បើទោះជាមានព័ត៌មានខ្លះ រំខានអារម្មណ៍ពួកគេបែបណាក៏​ដោយ។
Loading...
  • ដោយ: សំនៀង
  • កែប្រែចុងក្រោយ: December 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះជានាងខាត់ សុឃីម អាចច្រៀងបានទាំងទឹកមុខញញឹមញញែមពិតមែន ប៉ុន្តែនាងនៅតែគិតជានិច្ច ចំពោះ​សុខភាពរបស់នាង ជាពិសេសនាងខ្លាច«ទាស់» ខណៈដែលនាងនៅមិនទាន់ចាស់ខែ បន្ទាប់ពីសម្រាល​កូនខ្ចី​នៅ​ឡើយ។ នាងខាត់ សុឃីម បានបង្ហាញវត្តមានៅលើវេទិកាតន្ត្រីនានាឡើងវិញ ហើយបន្ទាប់ពីសម្ងំពពោះកូន មួយ​រយៈរួចមក។ គិតមកដល់ពេលនេះ ជាមួយនឹងចំណងដៃ នៃទារិការដែលមានអាយុជិត២ខែនេះ បានធ្វើឲ្យប្តីប្រពន្ឋ​មានវ័យខុសគ្នានេះ កាន់តែស្រលាញ់គ្នាទ្វេឡើង បើទោះជាមានព័ត៌មានខ្លះ រំខានអារម្មណ៍ពួកគេបែបណាក៏​ដោយ។


នាង ខាត់ សុឃឹម និងកូនស្រីអាយុជិតពីរខែរបស់នាង នៅស្ថានីយ៍ទូរទស្សន៍ ស៊ីធីអ៊ិន។ (រូបថត MONOROOM.info/ Samneang)

តារាចម្រៀង - តារាចម្រៀងសម្បូរជំនាញផ្នែកសិល្បៈនាង ខាត់ សុឃីម មកទល់ពេលនេះ បានសម្រាល​កូន​ស្រី​ម្នាក់មានអាយុជិត២ខែ ដែលជាចំណងដៃជាមួយស្វាមីវ័យក្មេង លោកអ៊ិន សុបញ្ញា ហៅផាណូ បន្ទាប់ពីចូលរោងការ កាលពីឆ្នាំមុន។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះ ដោយសារតែនាងបានសម្រាលកូន មិនបានប៉ុន្មានផង ក៏ស្រាប់តែស្ទុះមកឡើងឆាកច្រៀងរាំ និងដើរច្រៀងភ្លេងការញាប់ដៃញាប់ជើងថែមទៀត។ ស្ត្រីដែលមានកូនខ្ចីទូទៅ ត្រូវសម្រាកមើលថែទាំខ្លួនឲ្យរឹងដៃជើងល្អ ដើម្បីប៉ះប៉ូវសុខភាពពេលចាស់ទៅ។ តែផ្ទុយទៅវិញ នាង ខាត់ សុឃីម បែរជាខំធ្វើការ ទាំងមិនខ្វល់ពីរឿងទាស់កូនខ្ចីទៅវិញ។

នាង ខាត់ សុឃីម បាននិយាយថា ធ្វើម៉េចបើក្រុមគ្រួសាររបស់នាង មានសមាជិកច្រើនដែលត្រូវការចាយវាយ​ប្រចាំរាល់ៗថ្ងៃនោះ។  បើសិនជានាងមិនចេញរក បងប្អូននាងច្បាស់ជាដាច់បាយមិនខាន ទើបនាងប្រឹង​ទាំង​សរសៃខ្ចីអញ្ចឹងទៅ។ ដោយយល់ថាការបំបៅកូន ដោយទឹកដោះម្តាយជារឿងមួយល្អ ឆាប់លូតលាស់កូន នាង​មិន​ហ៊ាន​បណ្តោយឲ្យកូននៅម្នាក់ឯងទេ ទោះជាមានអ្នកមើលថែរមើលក៏ដោយ។ ដូច្នេះហើយ ទើបគេតែងឃើញនាង យកកូនស្រីមកជាមួយជានិច្ច គ្រាន់បានប្រលែងលេងជាមួយនាងនោះផង។

នាង ខាត់ សុឃីម បាននិយាយអួតអាងថា បើទោះជានាងទើបតែសម្រាលកូនថ្មីៗនេះពិតមែន តែបែរជាមកច្រៀង​ភ្លេងការផង ឡើងច្រៀងតាមទូរទស្សន៍ផង ហើយមានពេលខ្លះ នាងត្រូវអត់ងងុយក៏មានដែរ។ នាងបានបញ្ជាក់ថា «ខ្ញុំសរសើរខ្លួនខ្ញុំ អត់មានបញ្ហាសុខភាពធ្វើឲ្យឈឺ ដេកនៅផ្ទះព្យាបាល គឺចេះតែមានសុខភាពល្អ អាចចេញទៅ​ធ្វើការដូចគេឯងបាន ដែលធាតុពិតអ្នកកូនខ្ចីត្រូវថ្នមខ្លួនណាស់»។

តែយ៉ាងណាក៏ដោយ នាង ខាត់ សុឃីម បានឲ្យដឹងពីការព្រួយបារម្ភរបស់នាង ព្រោះថាខ្លាចតែនៅថ្ងៃខាងមុខ នាង​អាចនឹងមានសុខភាពលែងអំណោយផល ដូចបច្ចុប្បន្នទៀត ដោយសារមិនសម្រាក់ឲ្យសសៃរឹងសិននេះ។ នាង​បាននិយាយថា «ខ្ញុំចេះតែខ្លាច ពេលដែលយើងខំពេកទៅ បែរជានាំឲ្យយើងដួលគ្រេង ពិតជាចប់មិនខាន។ វាមិន​ត្រឹមតែប៉ះពាល់ខ្លួនឯងនោះទេ វានឹងប៉ះពាល់ធំណាស់ ចំពោះក្រុមគ្រួសារទៀត។» ដោយសារហេតុនេះហើយ ទើប​នាងមានការត្រៀមការពារជានិច្ច ដូចជាទៅណាមកណា ពេលមកសម្តែង ឬច្រៀងភ្លេងការ នាងមិនដែលបើក​ឡាន​តែម្នាក់ឯងទេ។

នាង ខាត់ សុខឃឺម បាននិយាយទៀតថា៖ «ខ្ញុំឲ្យប្តីជាអ្នកបញ្ជាឡាន នៅលើឡានខ្ញុំអាចសម្រាកបានស្រួលខ្លួនខ្លះ ប៉ុន្តែខ្ញុំមានពេលសម្រាកតែមួយភ្លែតៗទេ។ (...) លើឡានក៏អាចសម្រាកបន្តិចបានដែរ ព្រោះថា បើមិនដូចនេះទេ​ខ្ញុំ​គ្មានកម្លាំងច្រៀងឡើយ។»

តារាចម្រៀងសំនៀងមិនស្ងួតរូបនេះ មិនទាន់ហ៊ានអះអាងថា នាងនិងស្វាមី នឹងយកកូនបន្ថែមទៀតនៅឆ្នាំណាទេ ដោយសារតែមហ្ឆិតារបស់តារាមានយីអ៊ុនរូបនេះ ហាក់ផ្តេកផ្តួលចិត្តយកកូនតែ២នាក់នេះប៉ុណ្ណោះ។ តារាចម្រៀង បានបញ្ជាក់ថា «ថារឿងកូនចៅបន្ថែមទៀតនោះ ប្រហែលជាទុកពេលយូរជាងនេះទៀត។ តែពេលនេះកូន២ គឺល្មម តែបើថ្ងៃក្រោយគិតថា ចង់មានបន្ថែមទៀតនោះ ចាំពិភាក្សាគ្នាសិន។ អ្វីដែលសំខាន់ ទុកពេលរកលុយដើម្បីត្រួស​ត្រាយអនាគតកូនឲ្យបានល្អ។ ដូច្នេះយើងមិនចេះតែយកកូនឡើយ៕»

------------------------------------
ដោយៈ សំ នៀង ភ្នំពេញ ថ្ងៃទី៥ខែធ្នូ ឆ្នំា២០១៣
រក្សាសិទ្ធិដោយទស្សនាវដ្ដីមនោរម្យអំាងហ្វូរ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...