Posts tagged as "Concert"

មាស សុខសោភា និង​ឱក សុគន្ធកញ្ញា សម្ដែង​រួម​គ្នា​ក្នុង​តន្រ្តី​សប្បុរសធម៌

មាស សុខសោភា និង​ឱក សុគន្ធកញ្ញា សម្ដែង​រួម​គ្នា​ក្នុង​តន្រ្តី​សប្បុរសធម៌

ជាមួយនឹងភាពល្បីល្បាញ សមត្ថភាពនៃសម្លង ដែលពុំទាន់មានតារាចម្រៀងស្រីណា អាចប្រជែងបាននៅឡើយ មាស សុខសោភា និង ឱក សុគន្ធកញ្ញា នឹងត្រូវប្រឈមមុខដាក់គ្នា នៅលើឆាកតន្ត្រីសប្បុរសធម៌របស់សួនកម្សាន្ត ឌ្រីមលែនឌ៍ ដែលអាចនឹងធ្វើឱ្យកាន់តែកក្រើក ដល់មិត្តយុវវ័យ។


មាស សុខសោភា និង ឱក សុគន្ធកញ្ញា តារាចម្រៀងនៅប្រទេសកម្ពុជា។ (រូបថតហ្វេសប៊ុក)

ចម្រៀង - ព្រឹត្តិការណ៍នៃការប្រគំតន្ត្រីសប្បុរសធម៌ ឌ្រីមលែនឌ៍ ដើម្បីស្វែងរកថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា នៅសួន ឌ្រីមលែនឌ៍ នៅយប់ថ្ងៃទី២៧ ខែមិថុនា នឹងកាន់តែក្រើក រំជួលចិត្តដល់មិត្តយុវវ័យ ដោយសារតែវត្តមាន​កំពូលតារាចម្រៀងជើងខ្លាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ឱក សុគន្ធកញ្ញា និង [...]

អ្នកនាង ខ្ញុង  បដិសេធ​ទំព័រ​ហ្វេសប៊ុក​ពីរ ថា​ជា​ទំព័រ​ក្លែងក្លាយ (vdo)

អ្នកនាង ខ្ញុង បដិសេធ​ទំព័រ​ហ្វេសប៊ុក​ពីរ ថា​ជា​ទំព័រ​ក្លែងក្លាយ (vdo)

ជាថ្មីម្តងទៀត តារាកំប្លែងដែលកំពុងស្រូបប្រជាប្រិយភាព តាមរយៈសម្តីចាក់ទឹកមិនលិច នាងខ្ញុង បានចេញមក​បក​ស្រាយម្តងទៀត ដោយសារតែមាន ជនមិនស្គាល់អត្តសញ្ញាណមួយចំនួន យកឈ្មោះ និងរូបថតរបស់នាង​ទៅបង្កើត​ជា ទំព័រហ្វេសប៊ុកក្លែងក្លាយ។


នាងខ្ញុង (ទីបីរាប់ពីខាងឆ្វេង) នៅក្នុងឈុតឆាកមួយ ថតនៅក្នុងរឿង ក្រឡអីហ្នឹង។ (រូបថត ហ្វេសប៊ុក)

តារា - ខណៈពេលដែល ទំព័រហ្វេសប៊ុកមួយឈ្មោះថា «Knhong CTN» បានយកព័ត៌មាន និងសកម្មភាពជាច្រើន របស់តារាកំប្លែងជាសមាជិក របស់ក្រុមនាយពែកមី នាងខ្ញុង យកទៅបង្ហោះជាហូរហែមក ដែលធ្វើឱ្យមានអ្នកគាំទ្រ​ចូលទស្សនារាប់ម៉ឺននាក់។ ប៉ុន្តែព័ត៌មានមួយចំនួន ដែលបានបង្ហោះនៅក្នុងទំព័រមួយនេះ បានធ្វើឱ្យប្រិយមិត្តមួយ​ចំនួន ដែលបានគាំទ្រអ្នកនាង [...]

វ៉ាឌី ភាលីង បង្កើត​គណនី​ហ្វេសប៊ុក​ថ្មី ដើម្បី​ស្ទាប​ស្ទង់​ការ​គាំទ្រ (pic)

វ៉ាឌី ភាលីង បង្កើត​គណនី​ហ្វេសប៊ុក​ថ្មី ដើម្បី​ស្ទាប​ស្ទង់​ការ​គាំទ្រ (pic)

បន្ទាប់ពីបាត់មុខរយៈពីពិភពសិល្បៈ ថ្មីនេះតារាចម្រៀង និងសម្តែងកញ្ញា វ៉ាឌី ភាលីង បានលេចមុខសារជាថ្មី នៅលើ​បណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងការបង្ហាញពីតម្រុយចង់វិលចូលសិល្បៈ និងយុទ្ធសាស្រ្តថ្មី មុនពេលដែលនាង​វិល​ត្រលប់ ចាប់ផ្តើមអាជីពជាអ្នកសិល្បៈជាថ្មី។


កញ្ញា វ៉ាឌី ភាលីង អតីតតារាចម្រៀង និងសម្តែង។ (រូបថត ហ្វេសប៊ុក)

តារា - កញ្ញា វ៉ាឌី ភាលីង បានលេចមុខត្រឡប់មកវិញ បន្ទាប់ពីបានបាត់មុខមួយរយៈធំ។ ការបាត់ខ្លួនរបស់នេះ បាន​រងនូវពាក្យចចាមអារ៉ាម ថានាងទៅលួចសម្ងំរស់នៅ ជាមួយបុរសណាម្នាក់។ ប៉ុន្តែព័ត៌មាននេះ ត្រូវបានក្រុម​គ្រួសារ​ចេញមុខច្រានចោល ដោយបានអះអាងបកស្រាយមកវិញថា ការបាត់មុខពី​សិល្បៈរបស់តារាចម្រៀង [...]

វ៉ាឌី ហេឡែន ថា​នឹង​បង្កើត​«ស្ទីល»​ប្លែកៗ ដើម្បី​​ឲ្យ​ល្បី

វ៉ាឌី ហេឡែន ថា​នឹង​បង្កើត​«ស្ទីល»​ប្លែកៗ ដើម្បី​​ឲ្យ​ល្បី

លោក វ៉ាឌី ហេឡែន ជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម ដាយអឺមេន ញូសិក (Diamond Music) បានបញ្ជាក់ថា ពេលបច្ចុន្ននេះលោក កំពុងត្រៀមបទចម្រៀងថ្មីៗ រួមជាមួយនិងស្ទិលប្លែកៗ ដើម្បីឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួន មានភាព​រីកចម្រើនទៅមុខ ខណៈពេលនេះ ប្រជាប្រិយភាពរបស់លោកមិនទាន់មានឈ្មោះ បោះសម្លេងល្បីនៅក្នុងវិស័យជា​អ្នកចម្រៀងនៅឡើយ បើប្រៀបធៀបទៅតារាចម្រៀងប្រុសល្បីផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។


រូបថត លោក វាឌី ហេឡែន តាមបណ្ដាញសង្គម។ (រូបថត ហ្វេសប៊ុក)

តារា - «Blockបងចោលទៅ» ជាបទចម្រៀងមួយដែលលោក វ៉ាឌី ហេឡែន ទទួលបានការចាប់អារម្មណ៍ពីមិត្ត​យុវជនជាងគេ ក្នុងចំណោមបទចម្រៀងនានា ដែលលោកកំពុងចេញលក់នៅលើទីផ្សារ និងកំពុងទទួលបានការ​ចាប់អារម្មណ៍ពីទស្សនិកជន។ [...]

ងាក​មក​ស្ដាប់​«ជាតិ​ខ្មែរ​មិន​មែន​ល្ងង់​ខ្លៅ» ចម្រៀង​ខ្មែរ​ពី​ដើម​ម្ដង​ (vdo)

ងាក​មក​ស្ដាប់​«ជាតិ​ខ្មែរ​មិន​មែន​ល្ងង់​ខ្លៅ» ចម្រៀង​ខ្មែរ​ពី​ដើម​ម្ដង​ (vdo)

ចម្រៀង - យុវជនម្នាក់ឈ្មោះ Chan Seyha (ចាន់ សីហា) បានយកចម្រៀង«ជាតិខ្មែរមិនមែនល្ងង់ខ្លៅ»នេះ មក​ដាក់​ផ្សាយនៅ​លើ​ទំព័រវីដេអូរបស់ខ្លួន ជាមួយនឹងពាក្យពេជន៍មួយឃ្លារៀបរាប់ថា៖ «ខ្ញុំបាទសង្ឃឹមថា បងប្អូនរួមឈាមខ្មែរ មេត្តា​គិត​និងពិចារណា សូមមេត្តាកុំជឿ តាមការញុះញ៉ុង ព្រមទាំងការបំបែកបំបាក់។ ជាតិយើងរស់ព្រោះយើង​ចេះ​ការពារ ជាតិ​យើងវេទនាព្រោះ ព្រោះអ្នកមានលក់ ឧត្តមគតិ ឲ្យជនផ្តាច់ការ។»។

ចម្រៀងដែលបានចេញជាថាសចម្រៀង តាំងពីទស្សវត្សឆ្នាំ៧០នោះ ត្រូវបានបក​ស្រាយ​ឡើងដោយ អ្នកចម្រៀង​កំពូលអ្នកកំប្លែងដ៏ល្បី លោក មាស សាម៉ន ដែលបានស្លាប់ក្នុងរបបអាវខ្មៅប្រល័យពូជសាសន៍  និងអ្នកស្រី សូ សាវឿន ដែលសព្វថ្ងៃរស់នៅក្នុងប្រទេសបារាំងនៅឡើយ។

ក្នុងបទចម្រៀង មានការលើកឡើងនូវទឹកចិត្តនៃការរួមសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាវាងខ្មែរនិងខ្មែរ។ ជាតិ​ខ្មែរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...