អាស៊ាន៖ ជំនួបកំពូលទី២១ និងសំណុំរឿងសមុទ្រចិនខាងត្បូង
ភ្នំពេញ៖ ជំនួបកំពូលអាស៊ាន និងអាស៊ីបូព៌ា ដែលនឹងប្រព្រឹត្តទៅនៅវិមានសន្តិភាព ចាប់ពីថ្ងៃទី១៨ ដល់២០ ខែវិច្ឆិកា នេះ ជាំជំនួបកំពូលថ្នាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកទាំងដប់ និងបណ្ដាប្រទេសដៃគូររបស់អាស៊ាន។ ក៏ប៉ុន្តែកិច្ចប្រជុំសំខាន់ៗ ថ្នាក់រដ្ឋមន្រ្តីបានចាប់ផ្តើមធ្វើ តាំងពីព្រឹកថ្ងៃសៅរ៍ម្សិលម៉ិញនេះ ជាពិសេស កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស ដែលគេទន្ទឹងរង់ចាំមើលអំពីសំណុំរឿងសមុទ្រចិនខាងត្បូង។
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន ជួបគ្នាដើម្បីបើកជំនួបកំពូលលើកទី២១ ថ្ងៃទី១៨វិច្ឆិកា នៅភ្នំពេញ។
រូបថត MONOROOM.info/ Phnom Thom
សំណុំរឿងសមុទ្រចិនខាងត្បូង [...]