ស៊ូរិន ពិតស៊ូវណ្ណ៖ «នឹង​បង្រួម​នូវ​ជម្លោះ​ដែន​អធិបតេយ្យ» ជា​មួយ​ចិន

លោក សូរិន ពិនសុវណ្ណ បានលើកឡើងពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយក្នុងនោះ លោកថា រដ្ឋមន្ត្រី​ការបរទេសដែលមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន បានព្រមព្រៀងគ្នាថា នឹងបង្រួមនូវជម្លោះដែនអធិបតេយ្យ​នានា ជាមួយប្រទេសចិន ដើម្បីកសាងនូវការរួបរួមគ្នាមួយ។ លោកបានបន្តទៀតថា «យើងអាចដោះស្រាយបញ្ហានេះ ជាមួយគ្នាបាន ប្រសិនបើមានអ្វីដែលយើងអាចធ្វើអ្វីបាននោះ យើងនឹងធ្វើវាដើម្បី កសាងនូវ វប្បធម៌ និង ទំនៀមទម្លាប់ ដែលជាសកម្មភាពថ្មី នៃការធ្វើការងារជាមួយគ្នា ដែលអាចធ្វើដើម្បីជួយគ្នាបាន»។
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: November 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ លោក ស៊ូរិន ពិតស៊ូវណ្ណ អគ្គលេខាធិការអាស៊ាន បានធ្វើសន្និសីទកាសែតនៅវេលាម៉ោងប្រមាណជា ៦យប់ កាលពីថ្ងៃទី ១៧ វិច្ចិការនេះ នៅវិមានសន្តិភាព ។


លោក សូរិន ពិតសុវណ្ណ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១៧ វិច្ចិការ។ រូបថត MONOROOM.info/ Phnom Thom

លោក ស៊ូរិន ពិតស៊ូវណ្ណ (Surin Pitsuwan) បានលើកឡើងពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយក្នុងនោះ លោកថា រដ្ឋមន្ត្រី​ការបរទេសដែលមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន បានព្រមព្រៀងគ្នាថា នឹងបង្រួមនូវជម្លោះ ដែនអធិបតេយ្យ​នានា ជាមួយប្រទេសចិន ដើម្បីកសាងនូវការរួបរួមគ្នាមួយ។ លោកបានបន្តទៀតថា «យើងអាចដោះ​ស្រាយបញ្ហានេះ ជាមួយគ្នាបាន ប្រសិនបើមានអ្វីដែលយើងអាចធ្វើអ្វីបាននោះ យើងនឹងធ្វើវាដើម្បី កសាងនូវ វប្បធម៌ និង ទំនៀមទម្លាប់ ដែលជាសកម្មភាពថ្មី នៃការធ្វើការងារជាមួយគ្នា ដែលអាចធ្វើដើម្បីជួយគ្នាបាន»។

លោកក៏បានបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសដែលធ្វើឡើងនៅថ្ងៃសៅរ៍នេះ គឺធ្វើឡើងដើម្បីត្រួសត្រាយផ្លូវ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ នៃថ្នាក់ដឹកនាំកំពូលបណ្តាមេដឹកនាំប្រទេសអាស៊ានទាំង១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ខាងមុខនេះ។ ក្នុងកិច្ចប្រជុំដ៏សំខាន់មួយនេះគេរំពឹងថា នឹងជួយជំរុញនូវនយោបាយ ទាក់ទងទៅនឹង​សិទ្ធិមនុស្ស និង​ពាណិជ្ជកម្មសេរីផងដែរ។

ចំណែកឯកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សន្តិសុខ និងនយោបាយអាស៊ានលើកទី៨ (APSC) ត្រូវបានអគ្គលេខាធិការ របស់អាស៊ានរូបនេះ លើកឡើងដែរថា កិច្ចប្រជុំនេះបាន ពិភាក្សាលើការអភិវឌ្ឍដ៏ មានសារៈសំខាន់ក្នុងចំណោមស្ថាប័ន​អាស៊ាន ទៅលើឯកសារគោលរបស់ APSC ហើយការពិភាក្សាក៏បានលើកឡើងថា ធ្វើយ៉ាងណាឲ្យមានការបន្ត បង្កើន​ល្បឿនបន្ថែមទៀត ដើម្បីអនុវត្តន៍ វិស័យអាទិភាពសំខាន់ៗ តាមគោលការ APSC ដែលនឹងរួមចំណែកធ្វើឲ្យមានសន្តិភាព និង ស្ថិរភាពក្នុងតំបន់ និងពិភពលោក។

--------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...