អាស៊ាន ជា​មួយ​ដៃគូ ជប៉ុន-កូរ៉េ-ឥណ្ឌា-ចិន និង​អាមេរិក សម្រេច​គោល​ដៅ​សេដ្ឋកិច្ច​រួម

លោក កៅ គឹមហួន បានលើកឡើងថា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងនាយករដ្ឋមន្ត្រីជប៉ុន បានលើកពីចំណុចមួយចំនួន​​ដែលពាក់ព័ន្ធថា តើធ្វើយ៉ាងណាក្នុងការជំរុញ ការអនុវត្តផែនការសកម្មភាព អាស៊ាន-ជប៉ុន សម្រាប់ឆ្នាំ២០១១ - ២០១៥ ជាពិសេស​ ក្នុងការពង្រឹង និងអនុវត្តភាពជាដៃគូរវាងអាស៊ាន-ជប៉ុននេះ ។ ហើយជប៉ុនបានស្វាគមន៍ ចំពោះកាអនុម័តទៅលើ​ផែនទីចង្អុលផ្លូវ នៃកិច្ចសហប្រតិបត្តិយុទ្ធសាស្ត្រសេដ្ឋកិច្ច រយៈពេល ១០ ឆ្នាំ រវាងអាស៊ានជប៉ុននេះ ដែលបានអនុម័តដោយ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន ។
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: November 22, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិការ លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស​ និងសហប្រតិបត្តិការណ៏​អន្តរជាតិ បានប្រាប់អ្នកសារព័ត៌មានចំពោះកិច្ចប្រជុំនរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ជាមួយប្រទេសដៃគូ ជប៉ុន-កូរ៉េ-អាស៊ានបូកបី-ឥណ្ឌា-ចិន និងអាមេរិក ដូចខាងក្រោម៖


លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស នៅមណ្ឌលពត៌មាន នៅល្ងាចថ្ងៃទី ១៩វិច្ឆិកាឆ្នាំ២០១២។
រូបថត MONOROOM.info/ Phnom Thom

១. កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនៈ

លោក កៅ គឹមហួន បានលើកឡើងថា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងនាយករដ្ឋមន្ត្រីជប៉ុន បានលើកពីចំណុចមួយចំនួន​​ដែលពាក់ព័ន្ធថា តើធ្វើយ៉ាងណាក្នុងការជំរុញ ការអនុវត្តផែនការសកម្មភាព អាស៊ាន-ជប៉ុន សម្រាប់ឆ្នាំ២០១១ - ២០១៥ ជាពិសេស​ ក្នុងការពង្រឹង និងអនុវត្តភាពជាដៃគូរវាងអាស៊ាន-ជប៉ុននេះ ។ ហើយជប៉ុនបានស្វាគមន៍ ចំពោះកាអនុម័តទៅលើ​ផែនទីចង្អុលផ្លូវ នៃកិច្ចសហប្រតិបត្តិយុទ្ធសាស្ត្រសេដ្ឋកិច្ច រយៈពេល ១០ ឆ្នាំ រវាងអាស៊ានជប៉ុននេះ ដែលបានអនុម័តដោយ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន ។ និងជំរុញឲ្យមានសមាហរណកម្ម ទីផ្សារ ក៏ដូចជាការពង្រីកនៃបណ្តាញផលិតកម្ម អាស៊ាន និងជប៉ុន។

លោក បានបន្តថា «ប្រមុខរដ្ឋាភិបាលអាស៊ាន បានកត់សម្គាល់ និងធ្វើការវាយតម្លៃខ្ពស់ចំពោះការវិភាគទាននៃប្រទេសជប៉ុន ចំពោះមូលនិធិ អាស៊ាន-ជប៉ុន សម្រាប់សមាហរណកម្ម ជាមូលនិធិមួយសំខាន់ ក្នុងការអនុវត្តគម្រោងមួយចំនួន រវាងអាស៊ាន​-ជប៉ុន កន្លងមកនេះ។ រដ្ឋាភិបាលអាស៊ាន ក៏បានថ្លែងអំណរគុណចំពោះជប៉ុន ក្នុងការរួមចំណែកផ្តល់ការគាំទ្រ ដល់មជ្ឈមណ្ឌល សម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ អំពីការគ្រប់គ្រងគ្រោះមហន្តរាយ»។

ប្រមុខរដ្ឋាភិបាលអាស៊ានជប៉ុន សម្ដែងភាពសប្បាយចិត្ត ចំពោះការរីកចំរើននៃកិច្ចសហការ ទៅលើវិស័យមួយចំនួន ជាពិសេស​ទៅលើវិស័យសន្តិសុខ លើមហាសមុទ្រ - ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ជាពិសេសនៅក្នុងយុវវ័យ - ការកាត់ បន្ថយ​គម្លាតនៅក្នុងអាស៊ាន ក៏ដូចជាការគាំទ្រផែនការតភ្ជាប់របស់អាស៊ាន។ រដ្ឋាភិបាលជប៉ុន គាំទ្រទៅជានឹងស្នួលរបស់អាស៊ាន នៅក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន ស្វាគមន៍នៃការផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការរៀបចំកិច្ចប្រជុំកំពូល អនុស្សាវរីយ៍ អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ នៅខែធ្នូ ឆ្នាំ២០១៣ ដើម្បីប្រារព្ធខួប លើកទី៤០ នៃទំនាក់ទំនង អាស៊ាន-ជប៉ុន និង​បានផ្លាស់ប្តូរមតិគ្នាមួយចំនួន អំពីបញ្ហានៅឧបទ្វីបកូរ៉េ ក៏ដូចជា បញ្ហានៅសមុទ្រចិនខាងត្បូងដែរ។

២. កិច្ចប្រជុំ អាស៊ាន-សាធារណៈរដ្ឋកូរ៉េៈ

លោករដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានលើកឡើងទៀតថា ក្នុងកិច្ចពិភាក្សានេះបានធ្វើការជំរុញ ទៅលើការអនុវត្ត ផែនការសកម្មភាព រវាងអាស៊ាន និងកូរ៉េ និងស្វាគមន៍ចំពោះការបង្កើត នូវស្ថានប័នបេសកកម្ម នៃសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន នៅទីក្រុងហ្សាកាតា ដែលទើបបង្កើតនៅក្នុងឆ្នាំនេះ។ «អ្វីដែលសំខាន់ គឺភាគីទាំងសង្ខាង ចង់ជំរុញធ្វើយ៉ាងណា ឲ្យពាណិជ្ជកម្មរវាង អាស៊ាន-កូរ៉េ កើនឡើង។ ឧទាហរណ៍ ដូចក្នុងឆ្នាំ២០១១នេះ ពាណិជ្ជកម្មរវាងទាំងសង្ខាងនេះ គឺមានជាង ១២៤ ពាន់លានដុល្លារ ហើយសង្ឃឹមថា នៅឆ្នាំ២០១៥នេះ នឹងឡើងរហូតដល់ ១.៥០០ ពាន់លានដុល្លារ ។ ប្រមុខរដ្ឋាភិបាល អាស៊ាន-សាធារណៈរដ្ឋ កូរ៉េ សំដែងឆន្ទៈ ក្នុងការជំរុញធ្វើយ៉ាងណាឲ្យមានការរីកចម្រើន នៅក្នុងការតភ្ជាប់រវាងអាស៊ាន ជាមួយសាធារណៈរដ្ឋកូរ៉េ»។

ទាក់ទងនឹងឧបទ្វីបកូរ៉េ លោក បានបញ្ជាក់ថា «អ្វីដែលសំខាន់នេះ គឺធ្វើយ៉ាងណា ជំរុញឧបទ្វីបកូរ៉េ ឲ្យមិនមានអាវុធនុយក្លេអ៊ែរ ក៏ដូចជាធ្វើយ៉ាងណា ឲ្យការចាប់ផ្តើមនៃការចរចា ៦ ភាគីឡើងវិញ»។

៣. កិច្ចប្រជុំកំពូលអាស៊ានបូកបី ( ចិន-ជប៉ុន-កូរ៉េ )

លោក កៅ គឹមហួន បានលើកឡើងថា កិច្ចប្រជុំនេះ គឺប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានទទួលស្គាល់នូវការរីកចម្រើន នៅក្នុង​ផែនការអនុវត្ត ទៅលើកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ហើយជាពិសេសទៀត ទៅលើកិច្ចសហប្រតិបត្តិការ អាស៊ាន បូកបី សម្រាប់​ឆ្នាំ២០០៧-២០១៧ ។ ជាពិសេសទៀត ធ្វើការឯកភាពគ្នា ក្នុងការធ្វើការត្រួតពិនិត្យគ្នាឡើងវិញ នៃពាក់កណ្តាលអាណត្តិ សម្រាប់​ផែនការអនុវត្ត នៃកិច្ចសហប្រតិបត្តិការ អាស៊ានបូកបីនេះ។ លោក បន្តថា ប្រមុខរដ្ឋាភិបាល អាស៊ានបូកបី ក៏បានស្វាគមន៍​ដែរ ចំពោះរបាយការណ៍នៃក្រុមឥស្សរជនឆ្នើម គេហៅថា ក្រុមឥស្សរជនចក្ខុវិស័យ អាស៊ីបូព៌ា លើកទី២ បានដាក់ជូនរបាយការណ៍ ព្រមទាំងអនុសាសន៍មួយចំនួន ធ្វើយ៉ាងណា ក្នុងការពង្រែពង្រឹងកិច្ចសហប្រតិបត្តិការ សម្រាប់អាស៊ានបូកបី។

៣. កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាៈ

ចំពោះកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា អ្វីដែលសំខាន់ គឺទី១-ប្រមុខរដ្ឋាភិបាលអាស៊ាន ចង់ពង្រឹងធ្វើយ៉ាងណា ឲ្យសកម្មភាព​ពាណិជ្ជកម្មកើន ពី ៧០ពាន់លានដុល្លារ នៅឆ្នាំ២០១២នេះ រហូតដល់ ២០០ពាន់លានដុល្លារ នៅឆ្នាំ២០២២។ ទី២-រដ្ឋាភិបាល​អាស៊ាន-ឥណ្ឌា គឺផ្តល់សារៈសំខាន់ ក្នុងការចរចាបញ្ចប់ នូវតំបន់សេរីអាស៊ាន-ឥណ្ឌា ជាពិសេសទៅលើមុខទំនិញ។ ដូច្នេះ ត្រូវ​បញ្ចប់ការចរចានេះ  នឹងរៀបចំឡើងនៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១២ នៅប្រទេសឥណ្ឌូនេស៊ី នៅមុនកិច្ចប្រជុំខួបលើកទី២០ នៃទំនាក់ទំនង អាស៊ាន-ឥណ្ឌា។ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្វាគមន៍ដែរ ចំពោះឆន្ទះឥណ្ឌា ក្នុងការគាំទ្រផែនការមេ សម្រាប់​ការតភ្ជាប់អាស៊ាននេះ។

៤. កិច្ចប្រជុំកំពូលអាស៊ាន-ចិននៈ

លោក កៅ គឹមហួន និយាយថា កិច្ចប្រជុំនេះបានផ្តោតទៅលើខួបទី១០ នៃសេចក្កីថ្លែងការណ៍រួមចំពោះខួប លើកទី១០ នៃ DOC។ «នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ យើងអាចគូសបញ្ជាក់ អំពីការបន្តសកម្មភាពអំពីអាស៊ាន-ចិន ក្នុងការអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ចំពោះ DOC នេះ ហើយនឹងការចរចាបន្តទៀត»។

៥. កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកកៈ

លោករដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រធានាធិបតីអាមេរិក បាន​ទទួលយករបាយការណ៍ ពីឥស្សរជនឆ្នើម អាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីជំរុញទំនាក់ទំនងការទូត រវាងអាស៊ាន និងអាមេរិក បន្តជាកំរិតមួយថ្មី ជា«កំរិតយុទ្ធសាស្ត្រ»។ ជាពិសេសទៀត គឺការជំរុញធ្វើយ៉ាងណា ឲ្យកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងអាស៊ាន មានការស៊ីជំរៅ ឲ្យបានលើគ្រប់វិស័យទាំងអស់។ ប្រធានាធិបតីអាមេរិក បានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូង ហើយអាចត្រៀមនូវចំណុចទាំងនោះនៅថ្ងៃនេះ គឺប្រជុំកំពូល អាស៊ី-បូព៌ា លើកទី៧ ។ តែនៅក្នុងកិច្ចប្រជុំនេះ គឺធ្វើយ៉ាងណា សហរដ្ឋអាមេរិក គាំទ្រធ្វើជាស្នួលរបស់អាស៊ាន ក៏ដូចជាធ្វើយ៉ាងណាឲ្យអាស៊ាន មានតួនាទីសំខាន់ នៅក្នុងតំបន់នេះ ។

---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...