Posts tagged as "ASEAN"

ទស្សនៈ​ពលរដ្ឋ​កម្ពុជា ជុំវិញ​ការ​មក​ដល់​នៃ​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា

ទស្សនៈ​ពលរដ្ឋ​កម្ពុជា ជុំវិញ​ការ​មក​ដល់​នៃ​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា

បញ្ហាជម្លោះដីធ្លី ប្រព័ន្ធតុលាការមិនឯករាជ្យ អំពើរំលោភសិទ្ធិមនុស្ស និងបញ្ហាមួយចំនួនផ្សេងៗទៀត សុទ្ធតែជារបៀបវារះ ដែលប្រជាជនកម្ពុជា​អ្នករងគ្រោះ នឹងដំណោះស្រាយក្នុងស្រុកមិនបានផលនោះ ចង់ឲ្យមេដឹកនាំប្រទេស​មហាអំណាចធំៗ​មួយចំនូន ជាពិសេស ប្រធានាធិបតីអាមេរិក លោកបារ៉ាក អូបាម៉ា (Barack Obama) យកមកពិភាក្សា ក្នុងកិច្ចប្រជុំកំពួល​អាស៊ានលើកទី២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទស្សនាវដ្តី មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយប្រជាពលរដ្ឋ មួយ​ចំនួន ទាក់ទងទៅនឹងក្តីរំពឹងទុករបស់ពួកគាត់។


កម្ពុជារៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន» ថ្ងៃទី១៨-២០វិច្ឆិកា។ នេះជារូបសញ្ញារបស់អាស៊ាន រៀបចំក្នុងសួនច្បារ
[...]

គម្រោង​ជួប​ថ្នាក់​ដឹកនាំ​អាស៊ី របស់​​ប្រធានាធិបតី​​អាមេរិក

គម្រោង​ជួប​ថ្នាក់​ដឹកនាំ​អាស៊ី របស់​​ប្រធានាធិបតី​​អាមេរិក

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា ត្រូវបានរំពឹងថា នឹងជួបទល់មុខ នៅថ្ងៃអង្គារទី២០វិច្ឆិកាខាងមុខ ជាមួយ នឹងនាយករដ្ឋមន្ត្រីចិន វេង ជៀបាវ និងនាយករដ្ឋមន្ត្រីជប៉ុន ខណៈពេលមានជំនួបកំពូល នៃបណ្ដាប្រទេសនៅតំបន់អាស៊ី ប៉ាស៊ីភិក នៅប្រទេសកម្ពុជានេះ។ នេះជាការប្រកាសអោយដឹង ពីសេតវិមាន ហើយត្រូវបានស្រង់ពត៌មានដោយ ទីភ្នាក់ងារ សារពត៌មានបារាំង អាអេហ្វប៉េ។


លោកបារ៉ាក់ អូបាម៉ា ក្នុងពេលស្បថចូលកាន់ដំណែង កាលពីជាប់ឆ្នោតអាណត្តិទីមួយ។ រូបថត wikipedia.org

ទីប្រឹក្សាជាតិអាមេរិកម្នាក់ លោក ប៊េន រ៉ូដឺស (Ben Rhodes) បានបញ្ជាក់ប្រាប់ថា ជំនួបនេះ នឹងកើតឡើងនៅថ្ងៃចុងក្រោយ បង្អស់ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី នៅតំបន់អាស៊ី [...]

ហោ ណាំហុង បង្ហាញ​ពី​របៀបរីរៈ​​នៃ​«កិច្ចប្រជុំ​កំពូល​អាស៊ាន» ថ្ងៃ​ទី​១៨-២០​វិច្ឆិកា

ហោ ណាំហុង បង្ហាញ​ពី​របៀបរីរៈ​​នៃ​«កិច្ចប្រជុំ​កំពូល​អាស៊ាន» ថ្ងៃ​ទី​១៨-២០​វិច្ឆិកា

កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៥វិច្ឆិកានេះ ឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រធាន​ផ្លាស់វេន​របស់អាស៊ាន បានបើកវេទិកា សួរឆ្លើយមួយ ជាមួយនឹងអ្នកសារព័ត៌មាន នៅទីស្តីការក្រសួងការបរទេស ទាក់ទង​នឹង «កិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ កិច្ចប្រជុំអាស៊ីបូព៌ា និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត» ចាប់តាំងពីថ្ងៃទី១៨ ដល់ថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ ។


លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៥វិច្ឆិកា ឆ្នាំ២០១២។
រូបថត MONOROOM.info/Phnom Thom។

លោកបាននិយាយថា មុននឹងកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម ការប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៧ ខែ​វិច្ឆិកា [...]

សមុទ្រចិនខាងត្បូង៖ បណ្ដារដ្ឋសមាជិក អាស៊ានពិបាកយល់គ្នា

សមុទ្រចិនខាងត្បូង៖ បណ្ដារដ្ឋសមាជិក អាស៊ានពិបាកយល់គ្នា

ប្រទេសឥណ្ឌូនេស៊ី ព្យាយាមស្វែងរក ការយោគយល់គ្នាមួយ នៅក្នុងអាស៊ាន ទៅលើជំលោះដែនសមុទ្រ ជាមួយនឹង ប្រទេសចិន មុនជំនួបកំពូលមួយ ក្នុងខែវិច្ឆិកាខាងមុខ។ តែមើលទៅ មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។


លោក ម៉ាកទី ណាតាលីហ្គាវ៉ា រដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី។​ រូបភាព WikiPedia.org។

ពេលវេលាដែលនៅសល់ មិនមានច្រើនទេ។ ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី២០វិច្ឆិកា រដ្ឋជាសមាជិកទាំង១០ របស់អាស៊ាន នឹងជួបគ្នា ជាមួយប្រទេសចិន នៅទីក្រុងភ្នំពេញ សំរាប់ជំនួបកំពូលមួយ ដើម្បីដោះស្រាយជំលោះ ក្នុងដែនសមុទ្រ ចិនខាងត្បូង។ ដូច្នេះ នៅសល់រយៈពេលតែ២ខែប៉ុណ្ណោះ ដើម្បីស្វែងរកមកវិញ នូវការយោគយល់គ្នា បន្ទាប់ពីបានជួប បរាជ័យកាលពីខែកក្កដា ជាលើកទីមួយក្នុងប្រវត្តិ៤៥ឆ្នាំ [...]

កម្ពុជាជាលានប្រដាល់ (Boxe) ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

កម្ពុជាជាលានប្រដាល់ (Boxe) ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បានចេញពីកិច្ចប្រជុំមួយដោយគ្មានលទ្ធផលជាដុំកំភួនអ្វីឡើយ កាលពីថ្ងៃសុក្រ ទី១៣កក្កដាកន្លងមកនេះ។ ជាកិច្ចប្រជុំមួយ មានលក្ខណៈជាវេទិការបស់អាស៊ាន នៅទីក្រុងភ្នំពេញ តែវាបានក្លាយ ជាវេទិការសំរាប់ ដោះស្រាយជម្លោះទឹកដី ដែលបណ្ដាប្រទេសអាស៊ានទាំងនោះ មានជាមួយនឹងចិន។ កុំថាឡើយដល់ទៅ សេចក្ដីប្រកាសរួមគ្នាមួយ ដែលចេញមិនរូចនោះ សូម្បីប្រទេសកម្ពុជា ជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះនៃការរៀបចំ វេទិការនេះ ក៏ត្រូវទទួលការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់សមាជិកអាស៊ានខ្លះ ដែលថាបានការពារចិន មិត្តចាក់ទឹក មិនលេចរបស់ខ្លួន។


លោកហោណាំហុងធ្វើសេចក្ដីប្រកាស ក្នុងពេលបិតជំនួបកំពូល។

អ្នកនាំពាក្យក្រសួងការបរទេសចិន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...