Posts tagged as "ASEAN"

អាស៊ាន៖ ​ជំនួប​កំពូល​ទី២១ និង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង

អាស៊ាន៖ ​ជំនួប​កំពូល​ទី២១ និង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង

ភ្នំពេញ៖ ជំនួបកំពូលអាស៊ាន និងអាស៊ីបូព៌ា ដែលនឹងប្រព្រឹត្តទៅនៅវិមានសន្តិភាព ចាប់ពីថ្ងៃទី១៨ ដល់២០ ខែវិច្ឆិកា នេះ ជាំជំនួបកំពូលថ្នាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកទាំងដប់ និងបណ្ដាប្រទេសដៃគូររបស់អាស៊ាន។ ក៏ប៉ុន្តែកិច្ចប្រជុំសំខាន់ៗ ថ្នាក់រដ្ឋមន្រ្តីបានចាប់ផ្តើមធ្វើ ​តាំងពី​ព្រឹកថ្ងៃសៅរ៍ម្សិលម៉ិញនេះ ជាពិសេស កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី​ការបរទេស ដែលគេទន្ទឹងរង់ចាំមើល​អំពីសំណុំរឿង​សមុទ្រ​ចិនខាងត្បូង។


ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន ជួបគ្នាដើម្បីបើកជំនួបកំពូលលើកទី២១ ថ្ងៃទី១៨វិច្ឆិកា នៅភ្នំពេញ។
រូបថត MONOROOM.info/ Phnom Thom

សំណុំរឿងសមុទ្រចិនខាងត្បូង [...]

អាស៊ាន៖ ប្រកាស​នូវ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​យ៉ាង​ទូលាយ​ក្នុង​តំបន់

អាស៊ាន៖ ប្រកាស​នូវ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​យ៉ាង​ទូលាយ​ក្នុង​តំបន់

ភ្នំពេញៈ អាស៊ានទាំង១០ប្រទេស នឹងប្រកាសចេញ នូវភាពជាដៃគូសេដ្ឋកិច្ច​ទូលំទូលាយក្នុងតំបន់ ហើយក៏អាចឈាន ទៅពិភាក្សាផ្លាស់ប្តូរយោបល់អំពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក។


លោក សូរិន ពិតសុវណ្ណ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១៧ វិច្ចិការ។ រូបថត MONOROOM.info/ Phnom Thom

លោក ស៊ូរិន ពិតស៊ូវណ្ណ (Surin Pitsuwan) អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១២ បានធ្វើសន្និសីទ​កាសែត ដោយបានថ្លែងឲ្យដឹងថាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២១នេះ មេដឹកនាំអាស៊ានទាំង១០ប្រទេស អាច​ចេញប្រកាសនូវភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់។

ការថ្លែងរបស់លោក [...]

ស៊ូរិន ពិតស៊ូវណ្ណ៖ «នឹង​បង្រួម​នូវ​ជម្លោះ​ដែន​អធិបតេយ្យ» ជា​មួយ​ចិន

ស៊ូរិន ពិតស៊ូវណ្ណ៖ «នឹង​បង្រួម​នូវ​ជម្លោះ​ដែន​អធិបតេយ្យ» ជា​មួយ​ចិន

ភ្នំពេញ៖ លោក ស៊ូរិន ពិតស៊ូវណ្ណ អគ្គលេខាធិការអាស៊ាន បានធ្វើសន្និសីទកាសែតនៅវេលាម៉ោងប្រមាណជា ៦យប់ កាលពីថ្ងៃទី ១៧ វិច្ចិការនេះ នៅវិមានសន្តិភាព ។


លោក សូរិន ពិតសុវណ្ណ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១៧ វិច្ចិការ។ រូបថត MONOROOM.info/ Phnom Thom

លោក ស៊ូរិន ពិតស៊ូវណ្ណ (Surin Pitsuwan) បានលើកឡើងពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយក្នុងនោះ លោកថា រដ្ឋមន្ត្រី​ការបរទេសដែលមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន បានព្រមព្រៀងគ្នាថា នឹងបង្រួមនូវជម្លោះ ដែនអធិបតេយ្យ​នានា ជាមួយប្រទេសចិន ដើម្បីកសាងនូវការរួបរួមគ្នាមួយ។ លោកបានបន្តទៀតថា «យើងអាចដោះ​ស្រាយបញ្ហានេះ ជាមួយគ្នាបាន ប្រសិនបើមានអ្វីដែលយើងអាចធ្វើអ្វីបាននោះ យើងនឹងធ្វើវាដើម្បី កសាងនូវ [...]

ស្រាវជ្រាវ៖ ស្វែង​​យល់​​ពី​​«អាស៊ាន​-​សមាគម​​​ប្រជាជាតិ​​អាស៊ី​​អាគ្នេយ៍»

ស្រាវជ្រាវ៖ ស្វែង​​យល់​​ពី​​«អាស៊ាន​-​សមាគម​​​ប្រជាជាតិ​​អាស៊ី​​អាគ្នេយ៍»

អាស៊ាន ដែលជាពាក្យកាត់ជាភាសាអង់គ្លេស របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នោះ គឺជាស្ថាប័នអន្តររដ្ឋាភិបាល​មួយ ដែលត្រូវបានបង្កើត ដំបូងឡើយដោយប្រទេសថៃ សឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នាទីក្រុងបាងកក ប្រទេសថៃ ដោយ«សេចក្តីប្រកាសអាស៊ាន (សេចក្តីប្រកាសក្រុងបាងកក)»។ ជាបន្តបន្ទាប់ មានប្រទេសចំនួនប្រាំផ្សេងទៀត បានចូលជាសមាជិក នៃសមាគមនេះរួមមាន ប្រទេសប្រ៊ុយណេ ចូលជាសមាជិក​នៅថ្ងៃ​ទី០៧ ខែមករា ឆ្នាំ១៩៨៤, ប្រទេសវៀតណាមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥, ប្រទេសឡាវ និងប្រទេសភូមា ចូលជា​សមាជិកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧ និងប្រទេសកម្ពុជាចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។


ផែនទីនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។

[...]
ឧត្តមមន្ត្រីអាស៊ាន ប្រជុំ​ដើម្បី​ត្រៀម «កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​២១»

ឧត្តមមន្ត្រីអាស៊ាន ប្រជុំ​ដើម្បី​ត្រៀម «កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​២១»

កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានចំនួនពីរ បានរៀបចំធ្វើ កាលពីព្រឹកថ្ងៃសុក្រទី ១៦ វិច្ឆិកា នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ហ្វូកខេត្រា (Hotel Sofitel Phnom Penh Phokeethra) សម្រាប់ទិសដៅត្រៀមសំរាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះនៅវិមានសន្តិភាព ។


កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន កាលពីព្រឹកថ្ងៃសុក្រទី ១៦ វិច្ឆិកា នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ហ្វូកខេត្រា។
រូបថត MONOROOM.info/ Phnom Thom។

នៅក្នុងការប្រជុំអាស៊ានទាំងពីរ​ ដែលមាន ការប្រជុំត្រៀបឧត្តមមន្ត្រីការបរទេសអាស៊ាន និងការប្រជុំឧត្តមមន្ត្រី​សេដ្ឋកិច្ច​អាស៊ាននេះ ឃើញមានវត្តមានចូលរួម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...