បណ្ឌិតឡៅ ម៉ុងហៃ៖ កម្ពុជាមិនពូកែខាងពន្យល់ តែនិយមតែការបង្រ្កាប
«ឥលូវនេះ គេនិយមតែការបង្រ្កាបអញ្ចឹង មិនពូកែខាងពន្យល់ទេ!» នេះជាការយល់ឃើញ របស់លោកបណ្ឌិត ឡៅ ម៉ុងហៃ បង្ហាញពីការកត់សម្គាល់របស់លោក ក្នុងពេលកន្លងមក ដែលតែងតែមានការបង្រ្កាប ទៅលើប្រជាពលរដ្ឋ ពេលមានការជួបជុំសម្តែងមតិម្ដងៗ។
ក្រុមសន្តិសុខបិទមុខ ត្រូវបានយកមកពង្រាយ នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
ការបង្រាប - លោក ឡៅ ម៉ុងហៃ អ្នកឃ្លាំងមើលស្ថានការ និងវិភាគសង្គម-នយោបាយឯករាជ្យ បានរិះគន់ទៅលើក្រុមសមត្ថកិច្ចចម្រុះ ដែលមានតួនាទីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមថា មិនបានប្រើមូលហេតុសមរម្យ និងសមហេតុផលពន្យល់ ប្រាប់ដល់ក្រុមអ្នកតវ៉ានោះទេ។ ផ្ទុយទៅវិញ [...]