កឹម សុខា ថា គ.ជ.ប ជា«មេរោគ»នាំឲ្យគាំងនយោបាយ
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជាមូលហេតុចម្បង នាំឲ្យមានភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត ហើយចាំចាច់ត្រូវតែដោះស្រាយបញ្ហានេះឲ្យបាន។
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.infO/ O. Vary)
នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី យប់ថ្ងៃទី១៤ ខែមីនា អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់បែបប្រៀបធៀបថា៖ «ដូចមនុស្សញ្ចឹង បើយើងចេះតែដាក់ថ្នាំផ្តេសផ្តាស់ ហើយអត់ពិនិត្យរកមេរោគ ដាក់ថ្នាំអត់ត្រូវទេ។ អញ្ចឹងមេរោគនាំឲ្យគាំងនយោបាយ គឺមកពី គ.ជ.ប ដែលបោះឆ្នោតមិនត្រឹមត្រូវ [...]