អ្នកវិភាគ៖ ថ្នាក់ដឹកនាំកំពូល នៃបក្សទាំងពីរ គួរជួបគ្នា
អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានលើកឡើងថា ក្នុងកាលៈទេសៈ បច្ចុប្បន្ននេះ វាជាពេលវេលាចាំបាច់ហើយដែលត្រូវ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គម្បីជួបគ្នាដោយផ្ទាល់ ដើម្បីសម្រេចលើចំណុចគន្លឹះ នៃភាពជាប់គាំងផ្នែកនយោបាយ។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក កែម ឡី នៅថ្ងៃទី២៦ មីនា នេះបានពន្យល់ថា មុននឹងដោះស្រាយបញ្ហានយោបាយ គេត្រូវរកឲ្យឃើញដល់ឬសគល់ដែលនាំឲ្យមានវិបត្តិនយោបាយ នោះគឺបញ្ហាស្ថាប័នបោះឆ្នោត [...]