បក្ស​សង្រ្គោះ​ជាតិ ស្នើ​បក្ស​ប្រជាជន​ដាក់​រូបមន្ត​កែ​ទម្រង់​បន្ថែម​ទៀត

គណបក្សសង្រ្គោះជាតិបានបញ្ជាក់គោលជំហរជាថ្មីថា គណបក្សសង្រ្គោះជាតិ មិនបានបញ្ឈប់ការចរចាជាមួយ​គណបក្សប្រជាជនកម្ពុជា លើកការកែទម្រង់ស្ថាប័នបោះឆ្នោតនោះទេ ដោយគ្រាន់តែផ្អាកមួយរយៈ ដើម្បី​ផ្តល់​ឱកាសដល់គណបក្សប្រជាជនកម្ពុជា ដាក់រូបមន្តកែទម្រង់។ ការស្នើរបស់គណបក្សសង្រ្គោះជាតិ​ ដល់គណបក្ស​ប្រជាជនកម្ពុជា ដាក់រូបមន្តថ្មីនេះ គឺបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បដិសេធសំណើររបស់គណបក្ស​សង្រ្គោះ​ជាតិ ដែលចង់ដាក់ស្ថាប័នបោះឆ្នោត ទៅក្នុងរដ្ឋធម្មនុញ្ញ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សសង្រ្គោះជាតិបានបញ្ជាក់គោលជំហរជាថ្មីថា គណបក្សសង្រ្គោះជាតិ មិនបានបញ្ឈប់ការចរចាជាមួយ​គណបក្សប្រជាជនកម្ពុជា លើកការកែទម្រង់ស្ថាប័នបោះឆ្នោតនោះទេ ដោយគ្រាន់តែផ្អាកមួយរយៈ ដើម្បី​ផ្តល់​ឱកាសដល់គណបក្សប្រជាជនកម្ពុជា ដាក់រូបមន្តកែទម្រង់។ ការស្នើរបស់គណបក្សសង្រ្គោះជាតិ​ ដល់គណបក្ស​ប្រជាជនកម្ពុជា ដាក់រូបមន្តថ្មីនេះ គឺបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បដិសេធសំណើររបស់គណបក្ស​សង្រ្គោះ​ជាតិ ដែលចង់ដាក់ស្ថាប័នបោះឆ្នោត ទៅក្នុងរដ្ឋធម្មនុញ្ញ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែត នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយកម្ពុជា - ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងក្នុងសន្និសីទការសែត នាទីស្នាក់ការ​កណ្តាលគណបក្ស ថ្ងៃទី២៦ ខែមីនានេះថា គណបក្សសង្រ្គោះជាតិ មិនបានបញ្ឈប់ការចរចាជាមួយគណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ដោយគ្រាន់តែពន្យាពេលមួយរយៈប៉ុណ្ណោះ ព្រោះការចរចាកន្លងមក មិនបានដោះស្រាយ​ចំណុចគន្លឹះនៃបញ្ហា។

ប្រមុខគណបក្សជំទាស់នេះ បន្តថា បើគណបក្សប្រជាជនកម្ពុជា មិនដោះស្រាយចំណុចគន្លឹះ គឺការដាក់ស្ថាប័ន​បោះឆ្នោត ទៅក្នុងរដ្ឋធម្មនុញ្ញ នោះបង្ហាញថាគណបក្សប្រជាជនកម្ពុជា គ្មានឆន្ទៈពិតប្រាកដ ដើម្បីធ្វើឲ្យស្ថាប័ន​បោះឆ្នោត មានភាពឯករាជ្យនោះទេ។ តែលោក សម រង្ស៊ី ពន្យល់ថា៖ «គណបក្សសង្រ្គោះជាតិគ្រាន់តែស្នើរូបមន្ត រូបមន្តមានច្រើន ហើយមិនដាច់ខាតទេ(...)។ បើគណបក្សប្រជាជនកម្ពុជា មានរូបមន្តថ្មី ដែលធានាឯករាជ្យស្ថាប័ន​បោះឆ្នោត យើងនឹងពិនិត្យ ភិភាក្សាជាមួយគ្នា»។

គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ បានផ្អាក​ការចរចាមួយរយៈ ព្រោះគណបក្សប្រជាជនកម្ពុជា បដិសេធការស្មើសុំរបស់គណបក្សសង្រ្គោះជាតិ ដែលចង់​ដាក់​ស្ថាប័នបោះឆ្នោតចូលទៅក្នុងរដ្ឋធម្មនុញ្ញ។ គណបក្សប្រជាជនកម្ពុជា បានអះអាងថា ការដាក់ស្ថាប័នបោះ​ឆ្នោត​ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ហើយត្រូវអនុម័តដោយសម្លេងពីរភាគបី គឺមិនត្រឹមធ្វើឲ្យជាប់គាំងផ្នែកនយោបាយនោះទេ តែវាក៏ធ្វើឲ្យជាប់គាំងការបង្កើតស្ថាប័នបោះឆ្នោតផងដែរ។

តែការអះអាងរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ពន្យល់​ថា ស្ថាប័នបោះឆ្នោត នៅកម្ពុជា និងនយោបាយនៅកម្ពុជា បានមានវិបត្តិ ហើយកំពុងជាប់គាំងរួចទៅហើយ ពោល គឺតាំងពីមិនទាន់ដាក់ស្ថាប័នបោះឆ្នោត ចូលទៅក្នុងរដ្ឋធម្មនុញ្ញ។

លោក កឹម សុខា បញ្ជាក់ថា៖ «មិនមែនជាប់គាំង ដោយសារដាក់ក្នុងស្ថាប័នធម្មនុញ្ញទេ។ បើគណបក្សប្រជាជន​កម្ពុជា គិតឃើញថា ការសម្រេចចិត្តនយោបាយធំៗរបស់ប្រទេសជាតិ មិនត្រូវការពីរភាគបីទេ គឺថាអ្វីក៏ដោយ កុំឲ្យ​ជាប់គាំងរហូត មានតែកុំមុយនីស្តហើយ ព្រោះគណបក្សតែមួយ។ បក្សមួយត្រួតត្រា បក្សមួយសម្រេចអត់ចេះ​ជាប់គាំងទេ។ បើអនុវត្តត្រឹមត្រូវតាមច្បាប់អត់ជាប់គាំងទេ៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...