បេសកកម្ម​រុករក​យន្ដហោះ​បាត់​ខ្លួន ចាប់​ផ្ដើម​ធ្វើ​ឡើង​វិញ (vdo)

ការរុករកយន្ដហោះបាត់ខ្លួន ដែលត្រូវបានគេកំណត់ជាចុងក្រោយ ថាបានធ្លាក់នៅក្នុងលំហខាងត្បូង នៃមហា​សមុទ្រឥណ្ឌានោះ បានត្រូវធ្វើឡើងវិញនៅព្រឹកថ្ងៃពុធ ទី២៦ ខែមីនានេះ បន្ទាប់ពីបានផ្អាកកាលពីថ្ងៃអង្គារម្សិលម៉ិញ ដោយសារតែធាតុអាកាសនៅកណ្ដាលសមុទ្រ មិនអំណោយផល និងមានរលកធំៗ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការរុករកយន្ដហោះបាត់ខ្លួន ដែលត្រូវបានគេកំណត់ជាចុងក្រោយ ថាបានធ្លាក់នៅក្នុងលំហខាងត្បូង នៃមហា​សមុទ្រ​ឥណ្ឌានោះ បានត្រូវធ្វើឡើងវិញនៅព្រឹកថ្ងៃពុធ ទី២៦ ខែមីនានេះ បន្ទាប់ពីបានផ្អាកកាលពីថ្ងៃអង្គារម្សិលម៉ិញ ដោយ​សារតែធាតុអាកាសនៅកណ្ដាលសមុទ្រ មិនអំណោយផល និងមានរលកធំៗ។


រលកធំៗ នៅក្នុងមហាសមុទ្រឥណ្ឌា ថតដោយអ្នករុករករបស់ប្រទេសអូស្ត្រាលី។ (រូបថតផ្ដិតចេញពីវីដេអូ)

បាត់យន្ដហោះ - បេសកកម្មស្វែងរកយន្ដហោះ ដែលគេសង្ស័យថា បានធ្លាក់ក្នុងមហាសមុទ្រឥណ្ឌាខាងត្បូងនោះ បានចាប់បន្តធ្វើឡើងវិញនៅព្រឹកថ្ងៃពុធ ទី២៦ ខែមីនានេះ ដោយសារតែអាកាសធាតុមានភាពល្អប្រសើរជាងមុន។ បេសកកម្មនេះ បានផ្អាក​កាលពីថ្ងៃ​អង្គារ​ទី២៥ ម្សិលម៉ិញ នៅក្នុងរយៈពេលយ៉ាងតិច ២៤ម៉ោង ដោយសារតែ​នៅក្នុង​តំបន់រុករក ស្ថានភាព​ឧត្តុនិយម​ដែល​មាន​ទាំងខ្យល់ព្យុះ និងភ្លៀងធ្លាក់ដ៏ខ្លាំងក្លានោះផង បានធ្វើឲ្យក្រុមអ្នកស្រាវជ្រាវ​យន្ដហោះ វាយតម្លៃ​ថាអាចនឹងមាន​គ្រោះថ្នាក់ ដល់ពួកគេ។

ក្នុងថ្ងៃនេះដែរ នាវាជាច្រើនគ្រឿង និងយន្ដហោះមិនតិចជាង ១២គ្រឿង (ក្នុងនោះមាន៧ ជាយន្ដហោះកងទ័ព) របស់​ប្រទេសចិន នឹងធ្វើដំណើរទៅដល់តំបន់រុករក ដើម្បីស្វែងរកវត្ថុពីរដែលត្រូវបានថតឆ្លុះរកឃើញដោយ ប្រព័ន្ធ​ផ្កាយ​រណបរបស់ខ្លួន ដែលបើតាមពួកគេ អាចជាបំណែករបស់យន្ដហោះ ប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ បាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមីនា នៅពេលដែលយន្ដហោះនេះ បានបម្រើសេវាកម្មជើងហោះហើរ MH370 ភ្ជាប់រដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង។ យន្ដហោះដឹកអ្នកដំណើរនេះ មានផ្ទុកអ្នកដំណើរ និង​អ្នកបម្រើការនៅលើយន្ដហោះ ចំនួន២៣៩នាក់ ក្នុងនោះ១៥៣នាក់ ជាជនជាតិចិន។

យ៉ាងណាក៏ដោយ ក៏ក្រុមអ្នកស្រាវជ្រាវ បានកំណត់រួចហើយថា ត្រូវតែស្វែងរកវត្ថុដែលពួកគេឆ្លុះឃើញទាំងនេះ ដើម្បីដឹងពីអត្តសញ្ញាណរបស់វា។ ប៉ុន្តែនាវា HMAS Success របស់ប្រទេសអូស្ត្រាលី ដែលបាន​ធ្វើដំណើ​រជិត​ទៅ​ដល់តំបន់រុករកទៅហើយ នៅថ្ងៃអង្គារម្សិលម៉ិញ តែត្រូវបានផ្អាកដំណើរទៅវិញ ដោយហេតុថាបានជួបនូវរលកធំៗ កំពស់ខ្ពស់ជាង៤ម៉ែត្រ។

អ្នកជំនាញជាច្រើនបានថ្លែងបញ្ជាក់ថា តំបន់ដែលគេត្រូវទៅធ្វើការស្វែងរកនោះ មានចម្ងាយឆ្ងាយដាច់​សន្លឹម​ពីដី​គោក ហើយមិនសូវមាននាវាបើកកាត់ច្រើនឡើយ។ ជាពិសេស បំណែកដែលអាចបណ្ដាលពីគ្រោះលិចនាវា ឬ​មាន​កុងទើន័រធ្លាក់ចូលទឹកនោះទៀតសោធ ក៏កាន់តែកម្រណាស់ដែរ៕

វីដេអូបង្ហាញពីរលកធំៗ គួរឲ្យខ្លាចនៅមហាសមុទ្រឥណ្ឌា៖

-----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៥ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...