ពូទីន នឹងចេញពីតំណែងនៅឆ្នាំ២០២៤ តែមិនអស់អំណាចទេ!
លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន (Vladimir Poutine) អាចនឹងមិនទទួលឯកត្តកម្ម ជាមេដឹកនាំដែលស្ថិតក្នុងតំណែងយូរជាងគេ ក្នុងពិភពលោកទេ តែលោកអាចទទួលឯកត្តកម្ម ថាជាបុរសខ្លាំងរ៉ូស្ស៊ី ដែលមានអំណាចយូរជាងគេ។ លោក ពូទីន នឹងចេញពីតំណែងជាប្រធានាធិបតី នៃសហព័ន្ធរ៉ូស្ស៊ី ហើយអាចមកធ្វើជានាយករដ្ឋមន្ត្រី ជាថ្មីឡើងវិញ ដូចដែលលោកបានធ្វើរួចហើយ កាលពីឆ្នាំ២០០៨។
ខាងលើនេះ ជាការបង្ហើបឲ្យដឹងរបស់លោក វ្លាឌីមៀរ ពូទីន កាលពីចុងសប្ដាហ៍នេះ នៅក្នុងវេទិកាសេដ្ឋកិច្ច ក្រុងស៊ាំងភេធើស្បួរ (Saint-Pétersbourg - ភាគខាងលិចរ៉ូស្ស៊ី) តបនឹងសំនួរបស់អ្នកកាសែត ដែលចង់ដឹងថា តើលោកនឹងពិតជាចាកចេញ ពីតំណែងជាប្រធានាធិបតី នៅឆ្នាំ២០២៤ ចុងអាណត្តិនេះ ឬយ៉ាងណា។
បុរសខ្លាំងរ៉ូស្ស៊ី បានថ្លែងឡើងថា៖ «ខ្ញុំតែងតែគោរព និងនៅតែគោរពរដ្ឋធម្មនុញ្ញ របស់ប្រទេសរ៉ូស្ស៊ី។ នៅក្នុងរដ្ឋធម្មនុញ្ញ បានចែងយ៉ាងច្បាស់ថា មិនអាចកាន់តំណែង [...]