Posts tagged as "Russie"

រ៉ូស្ស៊ី​បាញ់​កាំជ្រួច​ពី​នាវា​មុជ​ទឹក​ជា​លើក​ទី១ កំទេច​មូលដ្ឋាន ISIS

ប្រទេសរ៉ូស្ស៊ី បានពង្រឹងភាពមានប្រៀប នៃកងទ័ពរបស់ខ្លួនបន្ថែមទៀត នៅក្នុងសង្គ្រាមនៅប្រទេសស៊ីរី។ ហើយ​នេះ គឺជាលើកទីមួយហើយ ដែលប្រទេសរ៉ុស្ស៊ី បានធ្វើការវាយប្រហារ សំដៅមូលដ្ឋានសំខាន់​មួយ​ចំនួន របស់​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដោយ​បាញ់​​កាំជ្រួច​ជាច្រើនគ្រាប់ ចេញពីនាវាមុជទឹករបស់ខ្លួន ដែលកំពុងបោះមូលដ្ឋាន នៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។

រដ្ឋមន្ត្រីការពារជាតិរ៉ូស្ស៊ី បានប្រកាសពីដំណឹងនេះ កាលពីថ្ងៃទី៨ ខែធ្នូ ដោយបានបញ្ជាក់ថា កងទ័ពរ៉ូស្ស៊ី បាន​ធ្វើការវាយប្រហារ ទៅលើ«ទីតាំងសំខានចំនួនពីរកន្លែង របស់កងកម្លាំងភេរវជន» នៅក្បែរក្រុងរ៉ាកា ដែល​ជា​បញ្ជាការដ្ឋានធំបំផុត របស់ក្រុមរដ្ឋអ៊ីស្លាម។ វីដេូខាងលើនេះ ត្រូវបានដាក់បង្ហោះនៅលើ យូធូប ដោយ​ក្រសួង​ការពារជាតិរ៉ូស្ស៊ី ដើម្បីបង្ហាញពីការបាញ់កាំជ្រួច ចេញពីនាវាមុជទឹក និងទីតាំងដែលកាំជ្រួចទាំងនោះ [...]

ទួរគី​បាញ់​ទម្លាក់​យន្ដហោះ​រ៉ូស្ស៊ី៖ ពូទីន បរិហារ​ពី​ការ​លួច​ចាក់​ខ្នង

ទួរគី​បាញ់​ទម្លាក់​យន្ដហោះ​រ៉ូស្ស៊ី៖ ពូទីន បរិហារ​ពី​ការ​លួច​ចាក់​ខ្នង

មិនត្រឹមតែយន្ដហោះប្រដេញ ប្រភេទ «Su-24» ប៉ុណ្ណោះទេ ដែលត្រូវបានបាញ់ទម្លាក់ នៅក្បែរព្រំដែន ស៊ីរី​-ទួរគី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា (ម្សិលម៉ិញ) បើសូម្បីតែអ្នកបើកបរម្នាក់ ពីក្នុងចំណោមពីរនាក់ ដែលព្យាយាម​សង្គ្រោះ ជីវិតចុងក្រោយរបស់ពួកគេ ពីគ្រោះធ្លាក់យន្ដហោះនេះ ក៏ត្រូវបានបាញ់សម្លាប់ ដោយគ្រាប់​កាំភ្លើង​ពី​ដីដែរ។ នេះបើតាមការប្រកាសឲ្យដឹង ពីបញ្ជាការដ្ឋានរបស់ប្រទេសរ៉ូស្ស៊ី ដែលមានបេសកកម្ម ក្នុងការ​វាយ​លុយ​ទៅលើក្រុមភេរវជន ឬក្រុមរដ្ឋអ៊ីស្លាម ក្នុងប្រទេសស៊ីរី។

ឧត្ដមសេនីយ៍រ៉ូស្ស៊ី លោក «Sergueï Roudskoï» មេបញ្ជាការកងទ័ពរ៉ូស្ស៊ី បានបញ្ជាក់ តាម​ទូរទស្សន៍​ក្នុង​ប្រទេសថា៖ «ចំណុចដែលយន្ដហោះធ្លាក់ ស្ថិតក្នុងទឹកដីនៃប្រទេសស៊ីរី ប្រមាណជា៤គីឡូម៉ែត្រ ពី​ព្រំដែន។ អ្នក​បើកបរនៅលើយន្ដហោះ ត្រូវបានបំប៉ើង ឲ្យចេញពីយន្ដហោះ (ហើយឆ័ត្រយោងបាន​រលាស់​ឡើង ដើម្បី​សង្គ្រោះ​ពួកគេ ពីគ្រោះថ្នាក់ធ្លាក់យន្ដហោះ)។ បើតាមព័ត៌មាន [...]

បាន គី-មូន ស្នើ​អាមេរិក និង​រ៉ូស្ស៊ី ឲ្យ​សហការ​គ្នា​ប្រឆាំង​ ISIS

បាន គី-មូន ស្នើ​អាមេរិក និង​រ៉ូស្ស៊ី ឲ្យ​សហការ​គ្នា​ប្រឆាំង​ ISIS

ក្រៅពីប្រធានបទ ដែលទាក់ទងនឹងសេដ្ឋកិច្ច ជំនួបកំពូល របស់សមាគមប្រជាជាតិអាស៊ី នៅប៉ែកអាគ្នេយ៍ (ASEAN) ក្នុងរដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី នៅបានបង្ហាញ ពីជំហរច្បាស់លាស់ ទាក់ទងនឹង​ការ​ប្រឆាំង ក្រុមជ្រុលនិយម និងភេរជន ជាពិសេសក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គី-មូន ដែលមាន​វត្តមាន ក្នុងឱកាសនេះដែរ បានធ្វើការអំពាវនាវបន្ថែម ស្នើឲ្យសហរដ្ឋអាមេរិក និងសហព័ន្ធរ៉ូស្ស៊ី សហការគ្នា ក្នុងយុទ្ធនាការប្រឆាំង ភេរវកម្ម។

នៅក្នុងជំនួបកំពូល នារដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី លោកប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានថ្លែងឡើងថា៖ «កំទេចអង្គការរដ្ឋអ៊ីស្លាម មិនមែនគ្រាន់ជាកម្មវុត្ថុមួយ ដែលមានពិត​ប្រាកដ​នោះទេ តែវាកម្មវត្ថុមួយ ដែលត្រូវធ្វើឲ្យបាន។ ប្រសិនបើរ៉ូស្ស៊ី សម្រួចទិសដៅប្រឹងប្រែងរបស់ខ្លួន [...]

រ៉ូស្ស៊ី​ផ្លោង​កាំជ្រួច​អន្តរទ្វីប​១៨គ្រាប់​ចេញ​ពី​នាវា សំដៅ​កំទេច ISIS

ប្រទេសរ៉ូស្ស៊ី បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ជាមួយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលប្រកាសយ៉ាងចំហរ ចង់«រករឿង» ក្រុមប្រទេសនៅ​លោកខាង​លិច ជាពិសេសករណី បំផ្ទុះយន្ដហោះស៊ីវិលរ៉ូស្ស៊ី ក្នុងភាគខាងកើតនៃប្រទេសអេហ្សីព ធ្វើឲ្យមនុស្សជិះ​នៅ​លើ​យន្ដហោះ ២២៤នាក់ ស្លាប់ទាំងអស់។ ហើយនេះ ជាមេរៀនដ៏តូចមួយ...

កាំជ្រួចរយៈឆ្ងាយចំនួន១៨គ្រាប់ ត្រូវបានបាញ់ផ្លោងចេញ ពីនាវាចម្បាំងរ៉ូស្ស៊ី ដែលកំពុងមានវត្តមាន នៅ​កណ្ដាល​មហាសមុទ្រ កាស្ពែន កាលពីថ្ងៃទី២០ ខែវិច្ឆិកានេះ សំដៅទៅកំទេចសម្បុក ចំនួន១១កន្លែង របស់​ក្រុម​​រដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី។

ពីនាវាចម្បាំង ទៅកាន់ទីតាំង ដែលត្រូវកំទេចនោះ មានចំងាយយ៉ាងតិច ១៥០០គីឡូម៉ែត្រ ប៉ុន្តែកាំជ្រួច​រយៈ​ឆ្ងាយ​របស់រ៉ូស្ស៊ី ដែលមានឈ្មោះ «Kalibr» ទាំងនេះ អាចធ្វើការហោះរំលង ទឹកដីព្រៃភ្នំ ដល់ទៅ២០០០​គីឡូ​ម៉ែត្រ។

[...]
អ៊ឺរ៉ូ២០១២៖ ក្រិចនិងឆែក ឡើងទៅ១ភាគ៤ ផ្ដាច់ព្រ័ត្រ ដោយបានផ្ដួលរ៉ូស្ស៊ីនិងប៉ូឡូញ

អ៊ឺរ៉ូ២០១២៖ ក្រិចនិងឆែក ឡើងទៅ១ភាគ៤ ផ្ដាច់ព្រ័ត្រ ដោយបានផ្ដួលរ៉ូស្ស៊ីនិងប៉ូឡូញ

បាល់មូល ! ក្រិចបានធ្វើអោយចំណាត់ថ្នាក់ ក្រឡាប់ចាក់ ដោយបានប្រកួតឈ្នះ រ៉ូស្សី (១-០) ហើយបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ជាមួយនឹងឆែក ដែលបានឈ្នះ ប៉ូឡូញ ក្នុងពិន្ទូដូចគ្នានេះ។ រ៉ូស្ស៊ី ដែលមុននេះ មានពិន្ទុខ្ពស់ ជាងគេ ក្នុងក្រុមជុំជំរុះA រួមនឹងប៉ូឡូញផង ត្រូវបានផាត់ចេញទាំងសោកស្ដាយ ពីពានរង្វាន់បាល់ទាត់អ៊ឺរ៉ូ នៅឆ្នាំ ២០១២នេះ។


ក្រុមកីឡាករក្រិចត្រេតអរនឹងជ័យជំនះរបស់ខ្លួន/ Crédit photo: uefa.com

តួលេខខ្លីៗ ដើម្បីរំលឹកពី ចំណាត់ថ្នាក់ក្នុងជុំជំរុះ ក្នុងថ្ងៃនេះ ដែលការប្រកួតទាំងពីរ បានធ្វើក្នុងពេលតែមួយ នៃក្រុមA​ ៖

  • មុនការប្រកួត រ៉ូស្ស៊ី ទទួលបាន ៤ពិន្ទុ និងឆែក ៣ ពិន្ទុ នឹងត្រូវបានឡើងទៅ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...