Posts tagged as "Russie"

អ៊ឺរ៉ូ២០១២៖ ឆែកទៅមុនក្រិច ២-១ តែប៉ូឡូញ សុំអោយរ៉ូស្ស៊ី នៅរងចាំសិន

អ៊ឺរ៉ូ២០១២៖ ឆែកទៅមុនក្រិច ២-១ តែប៉ូឡូញ សុំអោយរ៉ូស្ស៊ី នៅរងចាំសិន

ឆែកដែលបានចាញ់រ៉ូស្ស៊ីយ៉ាងធ្ងន់ នៅក្នុងការប្រកួតលើកមុន បានស្ដារមុខមាត់ឡើងវិញ នៅក្នុងការជួបប្រកួត លើកទីពីរ ជាមួយនឹងក្រិចក្នុងពិន្ទុ ២-១។ រ៉ូស្ស៊ី ដែលមានសន្ទុះខ្លាំងជាមួយនឹងឆែក បែរជាត្រូវប៉ូឡូញ សុំអោយ នៅរងចាំសិន ក្នុងពិន្ទុ ១-១។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង ឆែកនិងក្រិច / Crédit Photo: uefa.com

ក្រោយការប្រកួត រវាង ឆែកនិងក្រិច រួចមក ដែលក្រុមរបស់ ប្រទេសឆែកបាននាំមុខ ប្រទេសក្រិច ២ទល់នឹង១ នោះ មនោរម្យព័ងអាំ់ងហ្វូ សូមអញ្ចើញលោកអ្នកស្ដាប់ ពាក្យសំដីរបស់ គ្រូបង្វឹកមកពីក្រុមបាល់ទាត់ ទាំងសងខាង និយាយនៅ [...]

អ៊ឺរ៉ូ២០១២៖  រ៉ូស្ស៊ី មានជ័យជំនះលើឆែក ជាមួយនឹងពិន្ទុ ៤-១

អ៊ឺរ៉ូ២០១២៖ រ៉ូស្ស៊ី មានជ័យជំនះលើឆែក ជាមួយនឹងពិន្ទុ ៤-១

តាំងពីមុន ចាប់ផ្ដើមចូលមកប្រកួត​​ នៅអ៊ឺរ៉ូ ២០១២ម្លេះ ដែលគេបានចាប់អារម្មណ៏ទៅលើ ក្រុមជំរើសជាតិរបស់ប្រទេសរ៉ូស្ស៊ី ដែលបានកាច់ធ្មុងរបស់អ៊ីតាលីជាមួយនឹងពិន្ទុ ៣-០ ក្នុងការប្រកួតជាលក្ខណៈមិត្តភាពមួយ​ កាលពីប៉ុន្មានថ្ងៃមុននេះ។  ប៉ុន្តែនារាត្រីទី៨ ខែមិថុនានេះ មិនមែនជាការប្រកួតជាលក្ខណៈមិត្តភាពទេ តែជាការប្រកួតលើកទីពីរ ដើម្បីដណ្ដើមពាន រង្វាន់អ៊ឺរ៉ុប ២០១២ ដែលប្រទេសរ៉ូស្ស៊ី តាមរយះកីឡាកររបស់ខ្លួន ធ្វើអោយប្រទេសផ្សេងៗ ក្នុងពិភពបាល់ទាត់អ៊ឺរ៉ុប មានការភ្ញាក់ផ្អើលជាខ្លាំង។ បន្ទាប់ពី ការប្រកួតរបស់ប្រទេសក្រិច និងប៉ូឡូញនៅមុននេះតែប៉ុន្មានម៉ោងប៉ុណ្ណោះនោះ ដែលក្រុមជំរើសជាតិរបស់រ៉ូស្ស៊ី បានជួបជាមួយ នឹងឆែក នៅក្នុងការប្រកួតជុំជំរុះ នៃក្រុម A ហើយបានកាច់បំបាក់ក្រុមឆែក អោយបរាជ័យ យ៉ាងជូចត់។

អ៊ឺរ៉ូ២០១២៖ អ៊ីតាលីអោយរ៉ូស៊្សី អង្អែលពុកមាត់ ជាមួយពិន្ទុ៣-០

អ៊ឺរ៉ូ២០១២៖ អ៊ីតាលីអោយរ៉ូស៊្សី អង្អែលពុកមាត់ ជាមួយពិន្ទុ៣-០

មិនអាចនិយាយថា មិនភ័យបុកពោះនោះទេ នៅពេលដែល អ៊ីតាលី ដែលធ្លាប់ជា ម្ចាស់ពានរង្វាន់ពិភពលោក ត្រូវរ៉ូស្ស៊ី ស៊ុតបញ្ចូលទីបានដល់ទៅ ៣គ្រាប់ នៅមុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលការប្រកួត អ៊ឺរ៉ូ២០១២ នឹងមកដល់ ។

នេះគ្រាន់តែជាការប្រកួត ជាលក្ខណៈ មិត្តភាពប៉ុណ្ណោះ ដើម្បីត្រៀមបំរុង មុននឹងទៅប្រកួតអ៊ឺរ៉ូ២០១២ នៅប្រទេសប៉ូឡូញ និងអ៊ុយក្រែន ចាប់ពីថ្ងៃទី៨មិថុនា ខាងមុខ។ តែវាក៏ជាការប្រកួត ដើម្បីប៉ាន់ប្រមាណ ទាំងកំលាំង និងបច្ចេកទេស ថាតើ ក្រុមទាំងនោះ ត្រៀមខ្លួនច្បាស់លាស់ហើយឬនៅ។

បន្ទាប់ពីបានប្រកួតពីរលើក ក្នុងពិន្ទុស្មើរមករហូត ក្រុមជំរើសជាតិរ៉ូស្ស៊ី បានបង្ហាញនូវភាពជឿជាក់របស់ខ្លួន ក្នុងការបង្ក្រាប អ៊ីតាលី ក្នុងការប្រកួតជាលក្ខណៈមិត្តភាព [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...