អ៊ឺរ៉ូ២០១២៖ រ៉ូស្ស៊ី មានជ័យជំនះលើឆែក ជាមួយនឹងពិន្ទុ ៤-១

ប៉ុន្តែនារាត្រីទី៨ ខែមិថុនានេះ មិនមែនជាការប្រកួតជាលក្ខណៈមិត្តភាពទេ តែជាការប្រកួតលើកទីពីរ ដើម្បីដណ្ដើមពានរង្វាន់អ៊ឺរ៉ុប ២០១២ បន្ទាប់ពី ការប្រកួតរបស់ប្រទេសក្រិច និងប៉ូឡូញនៅមុននេះ ដែលក្រុមជំរើសជាតិរបស់រ៉ូស្ស៊ី បានជួបជាមួយ នឹងឆែក នៅក្នុងការប្រកួតជុំជំរុះ នៃក្រុម A។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 08, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាំងពីមុន ចាប់ផ្ដើមចូលមកប្រកួត​​ នៅអ៊ឺរ៉ូ ២០១២ម្លេះ ដែលគេបានចាប់អារម្មណ៏ទៅលើ ក្រុមជំរើសជាតិរបស់ប្រទេសរ៉ូស្ស៊ី ដែលបានកាច់ធ្មុងរបស់អ៊ីតាលីជាមួយនឹងពិន្ទុ ៣-០ ក្នុងការប្រកួតជាលក្ខណៈមិត្តភាពមួយ​ កាលពីប៉ុន្មានថ្ងៃមុននេះ។  ប៉ុន្តែនារាត្រីទី៨ ខែមិថុនានេះ មិនមែនជាការប្រកួតជាលក្ខណៈមិត្តភាពទេ តែជាការប្រកួតលើកទីពីរ ដើម្បីដណ្ដើមពាន រង្វាន់អ៊ឺរ៉ុប ២០១២ ដែលប្រទេសរ៉ូស្ស៊ី តាមរយះកីឡាកររបស់ខ្លួន ធ្វើអោយប្រទេសផ្សេងៗ ក្នុងពិភពបាល់ទាត់អ៊ឺរ៉ុប មានការភ្ញាក់ផ្អើលជាខ្លាំង។ បន្ទាប់ពី ការប្រកួតរបស់ប្រទេសក្រិច និងប៉ូឡូញនៅមុននេះតែប៉ុន្មានម៉ោងប៉ុណ្ណោះនោះ ដែលក្រុមជំរើសជាតិរបស់រ៉ូស្ស៊ី បានជួបជាមួយ នឹងឆែក នៅក្នុងការប្រកួតជុំជំរុះ នៃក្រុម A ហើយបានកាច់បំបាក់ក្រុមឆែក អោយបរាជ័យ យ៉ាងជូចត់។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង រ៉ូស្ស៊ី និងឆែក / Crédit Photo: uefa.com

នៅនាទីទី ១៥ កីឡាកររ៉ូស្ស៊ីឈ្មោះ ឌ្សាហ្សូវ (Dzagoev) បានរកពិន្ទុដំបូង អោយក្រុមរបស់ខ្លួន ដោយបានប្រើជើងស្ដាំ របស់ខ្លួន ទាត់បាល់បញ្ចូលទីរបស់ ក្រុមឆែក។ ហើយនៅ ៩នាទីក្រោយមកទៀត គឺនៅនាទីទី២៤ កីឡាករខ្សែរប្រយុទ្ធ របស់ប្រទេសរ៉ូស្សីម្នាក់ទៀតឈ្មោះ សៀររ៉ូកូវ (Shirokov) បានឆ្លៀតពេល ដែលខ្សែរការពាររបស់ក្រុមឆែក មានប្រហោង និងធ្វេសប្រហែស បានទាត់បញ្ចូលបាល់បានមួយគ្រាប់ទៀត ទៅក្នុងទីរបស់ក្រុមឆែក ធ្វើអោយពិន្ទូរបស់ ក្រុមជំរើសជាតិ រ៉ូស្ស៊ីបាន នាំមុខក្រុមបាល់ទាត់មកពីប្រទេសឆែកនេះ រហូតពីរទល់នឹងសូន្យ តែនៅក្នុងពាក់កណ្ដាលម៉ោងប្រកួតដំបូង ប៉ុណ្ណោះ។

បន្ទាប់ពីបានត្រឡប់ចូលមកប្រកួត ក្នុងពាក់កណ្ដាលម៉ោងទីពីរវិញនោះ ក្រុមជំរើសជាតិប្រទេសឆែក បានប្រឹងប្រែងរកពិន្ទុ ដាក់អោយខ្លួនឯងវិញ ដោយនៅនាទីទី ៥២ កីឡាករឆែក ពីឡារ (Pilar) បានបញ្ជូនបាល់អោយចូល ក្នុងទីរបស់ ប្រទេស រ៉ូស្ស៊ីវិញ ជាមួយនឹងពិន្ទុ ២-១។

តែខ្សែរការពាររបស់ ឆែកមិនមានភាពរឹងមាំប៉ុន្មានទេ ហើយក៏មានការធ្វេសប្រហែសច្រើនផងដែរ ដែលធ្វើអោយកីឡាករ ខ្សែរប្រយុទ្ធ របស់ប្រទេសរ៉ូស្ស៊ីមានឱកាសទាត់បញ្ចូលទីបាន ពីរគ្រាប់ផ្សេងទៀត ធ្វើអោយពិន្ទុរបស់ក្រុមជំរើសជាតិឆែក ធ្លាក់ចុះយ៉ាងធ្ងន់ ៤-១។ បាល់ទាំងពីរគ្រាប់នោះ ទាត់បញ្ចូលដោយកីឡាករ ឌ្សាហ្សូវ (Dzagoev) នៅនាទីទី៧៩ និងកីឡាករ ម្នាក់ទៀត ឈ្មោះ ប៉ាវលីអ៊ូឆិនកូ (Pavlyuchenko) នៅនាទីទី៨២។

ការប្រកួតបានបញ្ចប់ទៅជាមួយនឹងជ័យជំនះ  យ៉ាងច្បាស់លាស់ (៤-១) របស់ប្រទេសរ៉ូស្សី។ ការប្រកួតជុំជំរុះនេះ បានធ្វើ អោយប្រទេសរ៉ូស្ស៊ី នាំមុខគេនៅក្នុងក្រុម ជាមួយនឹងពិន្ទុ ៣ ហើយបន្សល់ទុក អោយប្រទេសឆែក នៅក្នុងពិន្ទូសូន្យ ដែលជា ចំណាត់ថា្នក់ក្រោយគេបង្អស់ នៃក្រុមជុំជំរុះA នេះ៕

--------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០៨ ខែមិថុនា ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...