អ៊ឺរ៉ូ២០១២៖​ រូបភាពពិសេសៗ ដែលថតបានល្អជាងគេ ភាគ១

តាំងពីមុនចាប់ផ្ដើមការប្រកួតដណ្ដើមពានរង្វាន់អ៊ឺរ៉ុប ប្រចាំឆ្នាំ២០១២ មកទល់នឹងថ្ងៃនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ តែងតែបានលើកយកមកជូន ប្រិយមិត្តអ្នកអានរបស់ខ្លួន នូវបច្ចុប្បន្នភាព បទសំភាស បទវិភាគ រូបភាព ឬក៏វីដេអូ ផ្សេងៗ ពីព្រឹត្តិការណដ៏អស្ចារ្យប្រចាំទ្វីបមួយនេះ។​
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 01, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាំងពីមុនចាប់ផ្ដើម ការប្រកួតដណ្ដើម ពានរង្វាន់អ៊ឺរ៉ុប ឆ្នាំ២០១២ មកទល់នឹងថ្ងៃនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បាន លើកយកមកជូន ប្រិយមិត្តអ្នកអានរបស់ខ្លួន ជាទៀតទាត់ នូវបច្ចុប្បន្នភាព បទសំភាស វិភាគ រូបភាព ឬក៏វីដេអូ ផ្សេងៗ ពីព្រឹត្តិការណដ៏អស្ចារ្យប្រចាំទ្វីបមួយនេះ។​

នៅមុខការចាប់ផ្ដើមប្រកួត មនោរម្យព័ងអាំងហ្វូ បានលើកឡើង ពីការប្រៀបធៀបកំលាំង របស់ក្រុមបាល់ទាត់ជំរើសជាតិ មួយចំនួន​ ដើម្បីជូនប្រិយមិត្តអ្នកអានយល់ និងដឹងថា តើក្រុមទាំងនោះ មានការប្រុងប្រៀបរបៀបណា ក្នុងការចូលមក អ៊ឺរ៉ូ២០១២ ហើយបរិយាកាសជុំវិញទាំងអ្នកគាំទ្រ ទាំងអ្នករៀបចំ ... ថាតើពួកគេមានអារម្មណ៍ និងបានធ្វើអ្វីខ្លះ។ល។ ចាប់ពីថ្ងៃចាប់ផ្ដើមដំបូង រហូតមកទល់នឹងថ្ងៃនេះ ការប្រកួតដែលបានធ្វើកន្លងមក រវាងក្រុមបាល់ទាត់ជំរើសជាតិធំៗ នៅអ៊ឺរ៉ុប មានចំនួន៣០ប្រកួតរួចមកហើយ។ ហើយនៅរាល់ការប្រកួតនីមួយៗ មនោរម្យព័ងអាំងហ្វូ តែងបានលើកយក មកជូន នូវបទរាយការណ៍ភ្លាមៗពី លទ្ធផលនៃការប្រកួតនោះ រួមជាមួយនឹងវិភាគ រូបភាព ឬ/និងវីដេអូផង។

នៅក្នុងការរងចាំ ការប្រកួតផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើនៅថ្ងៃអាទិត្យ ទី០១កក្កដាខាងមុខ រវាងក្រុមបាល់ទាត់ជំរើសជាតិ អេស្ប៉ាញ និងអ៊ីតាលី ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកមកជូនប្រិយមិត្តអ្នកអានរបស់ខ្លួន នូវការលើករំលឹក ឡើងវិញពីព្រឹត្តិការណនេះ តាមរយះការធ្វើពិពរណ៌រូបភាព ដែលបានថតល្អជាងគេ នៅក្នុងពេលប្រកួតនីមួយៗ។

ដើម្បីទស្សនារូបភាពផ្សេងទៀត ដែលបានថតចាប់យកយ៉ាងពិសេស ពីព្រឹត្តិការណ៍នេះ សូមអញ្ជើញចុចចូលទៅ ក្នុង ផ្នែកពត៌មានតាមរយះរូបភាព

សូមទស្សនាដូចតទៅ៖


ការប្រកួតបើកឆាក រវាងក្រិចនិងប៉ូឡូញ ១-១ ធ្វើអោយសើចយំមិនចេញ។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


អាឡឺម៉ង ប្រកួតជាមួយ ព័រទុយហ្គាល់ នៅកីឡាដ្ឋាន Arena Lviv, Lviv ​ប្រទេសអ៊ុយក្រែន។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ក្រុមកីឡាករបាល់ទាត់ របស់ប្រទេសក្រូអាស៊ី បានសម្ដែង មហិទ្ធិរិទ្ធ ដ៏អស្ចារ្យរបស់ខ្លួន ដោយបានផ្ដួលគូប្រជែង មកពីប្រទេសអ៊ៀឡង់ ជាមួយនឹងពិន្ទុ ៣-១។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


តើអេស្ប៉ាញអាចបំបាក់អ៊ីតាលី យ៉ាងដូចម្ដេចនឹងកើត បើគ្មានកីឡាករខ្សែរប្រយុទ្ធផង យ៉ាងដូចនេះ? ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ការប្រកួត រវាង ឆែកនិងក្រិច ដែលក្រុមរបស់ ប្រទេសឆែកបាននាំមុខ ប្រទេសក្រិច ២ទល់នឹង១។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


រ៉ូស្ស៊ី ដែលមានសន្ទុះខ្លាំងជាមួយនឹងឆែក បែរជាត្រូវប៉ូឡូញ សុំអោយ នៅរងចាំសិន ក្នុងពិន្ទុ ១-១។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ក្រុមទាំងសងខាងបាន ពិន្ទុស្មើគ្នា ២ទល់នឹង២ រហូតដល់នាទីទី ៨៧ ទើបកីឡាករព័រទុយហ្គាល់ វ៉ារេឡា (Varela) បានដាក់អោយក្រុមរបស់គាត់បានឈ្នះ ក្រុមដាណឺម៉ាក។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ក្រុមជំរើសជាតិអាឡឺម៉ង់ បានអោយមេរៀន យ៉ាងជូចត់ដល់ក្រុមជំរើសជាតិហូឡង់ អោយចាញ់ក្នុងពិន្ទុ ២ទល់នឹង១។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ក្រូអាស៊ី ត្រូវបានអ៊ីតាលីទាញទំលាក់ ក្នុងការប្រកួតស្មើរមួយ អោយមកនៅចំណាត់ថ្នាក់ទីពីរ នៅបន្ទាប់ពីអេស្ប៉ាញ។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ក្រុមបាល់ទាត់ជំរើសជាតិ របស់អេស្ប៉ាញ បានត្រឡប់ មកអោយគេនិយាយ ពីខ្លួនឡើងវិញ នៅក្នុងការប្រកួតទល់នឹងអៀរឡង់ ជាមួយនឹងពិន្ទុនាំមុខ ៤ទល់នឹង០។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ការប្រកួតបានចាប់ផ្ដើមតែ ៤នាទីប៉ុណ្ណោះ កីឡាករអេស្ប៉ាញ ហ្វែរណង់ដូ តររេស (Fernando Torres) បានទាត់បាល់ បញ្ចូលសំណាញ់ទីរបស់អៀរឡង់ភ្លាម ហើយបានទទួលឯកទគ្គភាព ក្នុងការស៊ុតបញ្ចូលទីលឿនជាងគេបង្អស់ នៅក្នុងប្រវត្តិ របស់បាល់ទាត់អ៊ឺរ៉ូ។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ក្រូអាស៊ី ត្រូវបានអ៊ីតាលីទាញទំលាក់ ក្នុងការប្រកួតស្មើរមួយ អោយមកនៅចំណាត់ថ្នាក់ទីពីរ នៅបន្ទាប់ពីអេស្ប៉ាញ។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


អង់គ្លេស បានផាត់ ស៊ុយអែដ អោយចេញពីអ៊ឺរ៉ូ ២០១២ បើទោះជានៅសល់មួយប្រកួត ទៀតក៏ដោយ។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ស៊ុយអែដ ជាប្រទេសទីពីរ បន្ទាប់ពីអៀរឡង់ ដែលគេបានដឹងច្បាស់ នៅពេលនេះថា ដំណើរក្នុងការដណ្ដើម ពានរង្វាន់អ៊ឺរ៉ុប បានបិទបញ្ចប់។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ភ្លៀងធ្លាក់ខ្លាំងដូចគេចាក់ទឹក ពេលចាប់ផ្ដើមប្រកួតរវាង បារាំង និងអ៊ុយក្រែន នៅអ៊ឺរ៉ូ ២០១២។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ភ្លៀងធ្លាក់ខ្លាំងដូចគេចាក់ទឹក ពេលចាប់ផ្ដើមប្រកួតរវាង បារាំង និងអ៊ុយក្រែន នៅអ៊ឺរ៉ូ ២០១២។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ក្រុមជំរើសជាតិបារាំងបានបំបាក់ ក្រុមជំរើសជាតិរបស់ប្រទេសអ៊ុយក្រែន ដែលជាប្រទេសសហការរៀបចំ អ៊ឺរ៉ូ២០១២​ ក្នុងពិន្ទុ ២ទល់នឹង០។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


អង់គ្លេស បានផាត់ ស៊ុយអែដ អោយចេញពីអ៊ឺរ៉ូ ២០១២ បើទោះជានៅសល់មួយប្រកួត ទៀតក៏ដោយ។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ក្រិចបានធ្វើអោយចំណាត់ថ្នាក់ ក្រឡាប់ចាក់ ដោយបានប្រកួតឈ្នះ រ៉ូស្សី (១-០) ហើយបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ


ប៉ូឡូញមិនអាចធ្វើអ្វីកើត ដោយសារ តែក្រុមកីឡាករបាល់ទាត់របស់ឆែក មានភាពច្បាស់លាស់ ក្នុងការស៊ុតបញ្ចូលទី។ ដើម្បីអានពត៌មានលំអិត សូមចុចនៅទីនេះ

សូមរងចាំទស្សនាវគ្គបន្ត នៃការតាំងពិពរណ៌រូបថតនេះ។

------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...