បាល់ទាត់ពិភពលោក៖ រ៉ូណាល់ដូ ជួយព័រទុយហ្គាល់ឲ្យស្មើអេស្ប៉ាញ ជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រ
កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានក្លាយជាកីឡាករទី៤ នៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក បួនជំនាន់ជាប់ៗគ្នា (មិនមែន៤ជំនាន់ចុងក្រោយទេ) បន្ទាប់ពីរកគ្រាប់បាន ៣គ្រាប់តែឯង នៅក្នុងការប្រកួតរវាង ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និងក្រុម អេស្ប៉ាញ ក្នុងយប់ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលជាការប្រកួតមួយ ដែលត្រូវបានចាត់ទុក ថាជាការប្រកួត រវាងក្រុមយក្សទាំងពីរ (ក្រុម ព័រទុយហ្គាល់ ទើបនឹងឈ្នះជាជើងឯកអ៊ឺរ៉ុប ឆ្នាំ២០១៦ ខណៈក្រុមអេស្ប៉ាញ បានឈ្នះ ជាជើងឯកពិភពលោក ជាច្រើនដង)។
កីឡាករបីរូបទៀត ដែលឈរនៅខាងមុខ កីឡាករ រ៉ូណាល់ដូ មាន
១) កីឡាករអាល្លឺម៉ង់ «Miroslav Klose» រកបាន១៦គ្រាប់ (ក្នុងបាល់ទាត់ពិភពលោក ឆ្នាំ ២០០២ - ២០០៦ - ២០១០ និង ២០១៤)
២) កីឡាករប្រេស៊ីល «Pelé» រកបាន១២គ្រាប់ (ក្នុងបាល់ទាត់ពិភពលោក ឆ្នាំ ១៩៥៨ - ១៩៦២ - ១៩៦៦ និង ១៩៧០)
៣) កីឡាករអាល្លឺម៉ង់ «Uwe [...]