Posts tagged as "Russie"

បាល់ទាត់​ពិភពលោក៖ ក្រូអាស៊ី យក​ឈ្នះ​លើ នីហ្សេរីយ៉ា យ៉ាង​ងាយ

បាល់ទាត់​ពិភពលោក៖ ក្រូអាស៊ី យក​ឈ្នះ​លើ នីហ្សេរីយ៉ា យ៉ាង​ងាយ

ក្រុមជម្រើសជាតិ នីហ្សេរីយ៉ា ដែលជាក្រុមខ្លាំងមួយ របស់ទ្វីបអាហ្វ្រិក ហាក់បានចូលមកប្រកួត នៅក្នុងបាល់ទាត់ពិភពលោកលើកនេះ ដោយមិនបានត្រៀមអ្វីទាំងអស់។ បច្ចេកទេសគ្រប់គ្រងបាល់ ក៏មិនមាន សាច់បាល់ក៏មិនឃើញ ហើយប្រតិកម្មតបតរ នៅក្រោយការនាំមុខ របស់ក្រុមគូប្រជែង ក៏ដូចជាយឺតយ៉ាវជាទីបំផុត។ ផ្ទុយទៅវិញ គឺក្រុមនេះខ្លួនឯង ដែលផ្ដល់គ្រាប់បាល់ ឲ្យក្រុម ក្រូអាស៊ី ដល់ទៅពីរគ្រាប់ យ៉ាងងាយស្រួល នៅក្នុងការប្រកួត កាលពីយប់ម៉ិញ។

គ្រាប់បាល់ទីមួយ របស់ក្រុមក្រូអាស៊ី នៅនាទីទី ៣៩ ថ្វីត្បិតតែជាការប្រើក្បាលរុញបាល់ តែបាល់នេះបានទៅប៉ះជើងខ្សែការពារ របស់ក្រុម នីហ្សេរីយ៉ា កីឡាករ «Etebo» ដែលធ្វើឲ្យបាល់ ងាកទៅចូលសំណាញ់ខ្លួនឯង បែបវាហី។ រីឯគ្រាប់បាល់ទីពីរ នៅនាទីទី៧០ របស់ក្រុម ក្រូអាស៊ី ដដែល ដែលជាគ្រាប់បាល់ពិន័យ ទាត់បញ្ចូលទី ដោយកីឡាករ «Luka Modric» នោះ ក៏បានកើតឡើង ពីកំហុសរបស់ខ្សែការពារ នីហ្សេរីយ៉ា ដែរ ដែលបានទៅចាប់អោប [...]

បាល់ទាត់​ពិភពលោក៖ ប៉េរូ រក​គ្រាប់​បាល់​មិន​បានសោះ... ផ្ទុយ​ពី​ដាណឺម៉ាក

បាល់ទាត់​ពិភពលោក៖ ប៉េរូ រក​គ្រាប់​បាល់​មិន​បានសោះ... ផ្ទុយ​ពី​ដាណឺម៉ាក

ការប្រកួតបានចាប់ផ្ដើម ជាមួយនឹងវាយសន្ធាប់ដ៏ខ្លាំងក្លា និងប្រកបដោយគ្រោះថ្នាក់ ពីសំណាក់ក្រុមបាល់ទាត់ មកពីប្រទេសប៉េរូ គ្របដណ្ដប់ និងបង្កើតឱកាសរកគ្រាប់បាល់ បានច្រើន ទៅលើក្រុមជម្រើសជាតិដាណឺម៉ាក។ តែខ្សែប្រយុទ្ធប៉េរូ រកច្រកទាត់បញ្ចូលទី មិនបាន ជាពិសេសនៅចំពោះកីឡាករចាំទី របស់ក្រុមដាណឺម៉ាក ដ៏រឹងមាំ គឺកីឡាករ «Kasper Schmeichel»។

នៅនាទីទី ៤៤ ក្រុមប៉េរូ ទទួលបានការទាត់បាល់ពិន័យមួយគ្រាប់ បណ្ដាលមកពីការប្រព្រឹត្តិកំហុស របស់ក្រុមដាណឺម៉ា ទៅលើខ្សែបម្រើរបស់ខ្លួន គឺកីឡាករ «Cueva»។ បន្ទាប់ពីផ្ទៀងផ្ទាត់ជាមួយអាជ្ញាកណ្ដាលវីដេអូរួច អាជ្ញាកណ្ដាលនៃការប្រកួត បានបើកផ្លូវឲ្យកីឡាករ «Cueva» ខ្លួនឯងទាត់បាល់ពិន័យនេះ។ តែកីឡាករ «Cueva» បានបង្ហើរគ្រាប់បាល់មួយគ្រាប់ ដ៏សំខាន់... បង្ហោះឡើងទៅលើវេហាស៍ និងទុកឲ្យក្រុមខ្លួន នៅតែមានពិន្ទុ ០-០ ដដែលជាមួយក្រុមដាណឺម៉ាក ពេលចប់​ពាក់​កណ្ដាលម៉ោង​ដំបូង។

ត្រឡប់ចូល [...]

តាក់ស៊ី​មួយគ្រឿង​បើក​បុក​មនុស្ស របួស​៨នាក់ នៅ​កណ្ដាល​​ម៉ូស្គូ

តាក់ស៊ី​មួយគ្រឿង​បើក​បុក​មនុស្ស របួស​៨នាក់ នៅ​កណ្ដាល​​ម៉ូស្គូ

នៅកណ្ដាលរដ្ឋធានីម៉ូស្គូ រថយន្ដតាក់ស៊ីមួយគ្រឿង បានបើកទៅបុកមនុស្ស បណ្ដាលឲ្យរបួស៨នាក់ ក្នុងល្ងាចថ្ងៃសៅរ៍នេះ។ ហេតុការណ៍បានកើតឡើង នៅមិនឆ្ងាយប៉ុន្មាន ពីទីលានក្រហម ដែលសម្បូរដោយមនុស្សម្នា ក្នុងពេលចុងសប្ដាហ៍។ 

នៅក្រោយហេតុការណ៍ អាជ្ញាធរបានអះអាងភ្លាមៗថា ហេតុការណ៍នេះគ្រាន់តែ ជាគ្រោះថ្នាក់ចរចរណ៍មួយប៉ុណ្ណោះ។ ទីភ្នាក់ងារព័ត៌មានរ៉ូស្ស៊ី «Interfax» បានបញ្ជាក់បន្ថែមថា អ្នកបើកបរទំនង​ កំពុង​ស្ថិត​ក្នុង​សភាពស្រវឹង នៅពេលបង្កគ្រោះថ្នាក់នេះ។ 

ក្រសួងមហាផ្ទៃរ៉ូស្ស៊ី បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ឲ្យដឹងនៅមុននេះបន្តិចថា៖ «អ្នកបើកបររថយន្ដតាក់ស៊ីមួយរូប បានជ្រុល​បញ្ជាយានរបស់ខ្លួន ឲ្យឡើងលើចិញ្ចើមថ្នល់ និងបានជ្រុលទៅបុកអ្នកថ្មើរជើងជាច្រើននាក់។ នៅក្នុងរបាយការណ៍ដំបូង បានឲ្យដឹងថា មានមនុស្ស៨នាក់ បានទទួលការជួយសង្គ្រោះ ពីផ្នែកសេវាសុខភាព។»។

បាល់ទាត់​ពិភពលោក៖ អ៊ីស្លង់​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី ​ដោយ​ប្រកួត​ស្មើ​អាហ្សង់ទីន

បាល់ទាត់​ពិភពលោក៖ អ៊ីស្លង់​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី ​ដោយ​ប្រកួត​ស្មើ​អាហ្សង់ទីន

បន្ទាប់ពីបង្កការភ្ញាក់ផ្អើល នៅទ្វីបអ៊ឺរ៉ុប ក្នុងឆ្នាំ២០១៦រួច ក្រុមបាល់ទាត់ អ៊ីស្លង់ បានបង្កើតការភ្ញាក់ផ្អើលជាថ្មីទៀត សម្រាប់ពិភពលោកទាំងមូល ក្នុងឆ្នាំ២០១៨នេះ។ ជាលើកដំបូង នៃការចូលមកប្រកួត ក្នុងបាល់ទាត់ពិភពលោក និងនៅក្នុងការប្រកួតជុំ ទីមួយ នៃពូល D ក្នុងល្ងាចថ្ងៃទី១៦ ខែមិថុនានេះ ក្រុមកីឡាករ «Viking» ដែលមកពីប្រទេស​​ស្ថិតនៅ​ប៉ូលខាងជើង​បំផុត នៃផែនដី បានប្រកួតយកស្មើ (១-១) ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដែលសម្បូរដោយកីឡាករល្អៗ ល្បីៗ មកពីក្រុមធំៗ នៅអ៊ឺរ៉ុប។

ពិតហើយ ក្រុមអាហ្សង់ទីន សម្បូរកំពូលកីឡាករជាច្រើន ដែលទាត់ឲ្យក្រុមបាល់ទាត់យក្សនៅអ៊ឺរ៉ុប ដូចយ៉ាងកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi - ទាត់ឲ្យក្រុមបាសឺឡូន) - អង់ហែល ឌីម៉ារីយ៉ា (Ángel Di María - ទាត់ឲ្យក្រុមប៉ារីស) ឬកីឡាករ ស៊ែរចូ អាហ្គេរ៉ូ (Sergio Agüero - ទាត់ឲ្យក្រុម មែនស៊ីធី) នោះក៏ដោយ តែនៅក្នុងការប្រកួតលើកនេះ គេមិនបានឃើញ [...]

បាល់ទាត់​ពិភពលោក៖ បារាំង​ឈ្នះ​អូស្ត្រាលី និង​ត្រូវ​អរគុណ​អាជ្ញា​កណ្ដាល​វីដេអូ

បាល់ទាត់​ពិភពលោក៖ បារាំង​ឈ្នះ​អូស្ត្រាលី និង​ត្រូវ​អរគុណ​អាជ្ញា​កណ្ដាល​វីដេអូ

ក្នុងការប្រកួតជុំទីមួយ នៃពូល C ក្រុមជម្រើសជាតិបារាំង រកបានជ័យជំនះយ៉ាងពិបាក ទល់នឹងក្រុមអូស្ត្រាលី ដែលផ្ដុំគ្នាការពារ និងវាយសម្រុក ប្រកបដោយវិន័យ និងបច្ចេកទេសដ៏ល្អ។

គ្រាប់បាល់ទាំងពីរគ្រាប់ ដែលក្រុមបារាំងរកបាននោះ មានគ្រាប់ទី១ (នៅនាទីទី៥៨) ជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ របស់កីឡាករ អង់ទ័ន គ្រីស្មាន (Antoine Griezmann) បន្ទាប់ពីអាជ្ញាកណ្ដាលបានទស្សនារូបភាព របស់អាជ្ញាកណ្ដាលវីដេអូរួច ខណៈគ្រាប់ទីពីរ (នៅនាទីទី ៨១) ជាបាល់របស់កីឡាករ ប៉ូល ប៉ូកបា (Paul Pogba) ដែលមិនមែន​ជាគ្រាប់បាល់ច្បាស់លាស់ និងត្រូវបានបង្វែង ដោយខ្សែការពារអូស្ត្រាលី។

រីឯមួយគ្រាប់ (នៅនាទីទី ៦១) របស់ក្រុមអូស្ត្រាលីវិញ ជាបាល់ពិន័យ នៅចំពោះកំហុស​របស់ខ្សែការពារបារាំង កីឡាករ សាម៉ុយអែល អ៊ូមទីទី (Samuel Umtiti) ដែលលោតឡើង ហើយលើកដៃរបស់ខ្លួន ទៅប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់។ កំហុសនេះ បង្ហាញថាក្រុមបារាំង មានខ្សែការពារខ្សោយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...