កូនៗ សុំឲ្យសាលាឧទ្ធរណ៍ពន្លឿនការបើកសវនាការ ព្រោះម្តាយឈឺធ្ងន់
ប្រជាពលរដ្ឋរងគ្រោះដីធ្លី ជាង ២០នាក់ និងកូនៗរបស់សកម្មជនដីធ្លី ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃសរ បានស្នើរឲ្យសាលាឧទ្ធរណ៍ ពន្លឿនការបើកសវនាការដោះសា្រយ ចំពោះសកម្មជនទាំង ១១អង្គ និងនាក់ ឲ្យបានឆាប់ ព្រោះបច្ចុប្បន្ននេះ ម្ដាយរបស់ពួកគេ កំពុងមានជំងឺជាទម្ងន់នៅក្នុងពន្ធនាគារ ហើយក្នុងចំណោមស្ត្រីទាំងនោះ មានស្ត្រីមា្នក់មានជំងឺបេះដូងធ្ងន់ធ្ងរ។
អ្នកស្រី ប៊ូវ សុភា តំណាងឲ្យក្រុមសកម្មជនដីធ្លី មកពីសហគមន៍បឹងកក់ បាននិយាយថា ម្តាយក្មេងៗដែលជាប់ពន្ធនាគា រួមទាំងអ្នកស្រី ទេព វន្នី ផងនោះ កំពុងមានជំងឺយ៉ាងធ្ងន់ធ្ងរ ហើយគ្មានគ្រូពេទ្យព្យាបាល នៅក្នុងពន្ធនាគារទេ។ អ្នកស្រីបានបន្ថែមទៀតថា ក្រុមសហគមន៍ធ្លាប់បានសុំយកគ្រូពេទ្យនៅខាងក្រៅ ឲ្យចូលទៅព្យាបាលជំងឺអ្នកទាំងនោះ ប៉ុន្តែសន្តិសុខនៅគុកព្រៃសរ [...]