Posts tagged as "Conflits fonciers"

សម្ភាសពលរដ្ឋ៖ ឃើញ​តែ​ដោះស្រាយ​បណ្តឹង​ តែ​គ្មាន​លទ្ធផល (vdo)

សម្ភាសពលរដ្ឋ៖ ឃើញ​តែ​ដោះស្រាយ​បណ្តឹង​ តែ​គ្មាន​លទ្ធផល (vdo)

«ពាក្យបណ្តឹងមានជាហូរហែរ ឯការដោះស្រាយបានត្រឹមតែម៉ាដោះស្រាយ!» នេះជាកិច្ចសម្ភាសរបស់លោកតា ឡោ ឈាន ជាមួយអ្នកសារព័ត៌មាននៅមុខ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ ខែឧសភា ២០១៤ បង្ហាញ​ពី​«ទុក្ខ» ព្រោះអំពើពុករលួយ នាំឲ្យមានការបំផ្លាញធនធានធម្មជាតិ និងសម្បត្តិរដ្ឋនាពេលកន្លងមក រហូត​បច្ចុប្បន្ន។ សូមតាមដាននូវកិច្ចសម្ភាសជាមួយលោកតា ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូដូចតទៅ។


លោកតា ឡោ ឈាន អាយុ ៦៦ឆ្នាំ មកពីខេត្តកំពត។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិពលរដ្ឋ - ក្នុងវ័យចំណាស់ លោកតា ឡោ ឈាន អាយុ ៦៦ឆ្នាំ មកពីខេត្តកំពត [...]

នី ចរិយា៖ បើ​ចង់​បាន​«ដី»​បាញ់​«រាស្រ្ត»​ឲ្យ​ស្លាប់​មុន​សិន​ទៅ

នី ចរិយា៖ បើ​ចង់​បាន​«ដី»​បាញ់​«រាស្រ្ត»​ឲ្យ​ស្លាប់​មុន​សិន​ទៅ

នេះជាការលើកឡើងរបស់ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក បានថ្លែងផ្ដល់យោបល់ ​ទៅ​ក្រុមអាជ្ញាធរ ឬមន្រ្តីមានអំណាច មានបុណ្យសក្តិណាមួយ ដែលមានបំណង ចង់បានដីស្រែ ចំការ ឬដីលំនៅដ្ឋាន​របស់រាស្រ្ត ថា «មុននឹងយកចឹង បាញ់គាត់ចោលឲ្យហើយតែម្តងទៅ ចាំទៅយកដីនោះ កុំឲ្យគាត់មកតវ៉ា ពិបាកភ្នែក​ណាស់»។


លោក នី ចរិយា (ខាងស្ដាំ) ថ្លែងទៅកាន់អ្នកសារព័ត៌មានថ្ងៃទី២៩ ខែឧសភាព ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិលំនៅដ្ឋាន - ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែឧសភា ប្រធានផ្នែកស៊ើបអង្កេត​សមាគម​អាដហុក​លោក នី ចរិយា ដែលបានទទួលពាក្យបណ្តឹង ប្រជាពលរដ្ឋចំនួនជាង២៥០ គ្រួសារមកពីខេត្តកំពង់ស្ពឺ ដោយតំណាងជាង៦០នាក់ [...]

សម្ភាស សៀរ ភិរម្យ៖ គ្មាន​ជំនឿ តែ​គ្មាន​ជំរើស

សម្ភាស សៀរ ភិរម្យ៖ គ្មាន​ជំនឿ តែ​គ្មាន​ជំរើស


ការប្រមូលគ្នារបស់ពលរដ្ឋ នៅមុខអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិដីធ្លី - «វិបត្តិដីធ្លី»នៅកម្ពុជាមានការកើនឡើង និងរីករាលដាលចាប់ពីក្រុងភ្នំពេញ រហូតដល់ទីជនបទ​ដាច់​ស្រយ៉ាល ជាពិសេសតំបន់មាន«ព្រៃនិងភ្នំ»នៅក្នុងប្រទេសកម្ពុជា។ វិបត្តិនេះ បានជំរុញឲ្យពលរដ្ឋដែលអះអាងថា ខ្លួនជាជនរងគ្រោះនោះ ស្វែងរកគ្រប់មធ្យោបាយ ទៅគ្រប់ស្ថាប័ន ដើម្បីដោះស្រាយបញ្ហាដីធ្លីនេះ ដែលសឹង​តែបាន​ក្លាយជាអាយុជីវិតរបស់ពួកគាត់ទៅហើយ។ ក្នុងនោះ មានអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាល មួយដែរ ដែលក្រុមពលរដ្ឋទាំងនោះ បានធ្វើដំណើរមកដើម្បីដាក់ពាក្យបណ្ដឹង ទាក់ទងនឹងអំពើពុករលួយ [...]

ជម្លោះ​ដី​ធ្លី​នៅ​កំពង់ស្ពឺ៖ ​អាជ្ញាធរ​យក​«ដី​ស្រែ»​រាស្ត្រ​ ធ្វើ​ជា​ដី​ព្រៃ​ស្រោង?

ជម្លោះ​ដី​ធ្លី​នៅ​កំពង់ស្ពឺ៖ ​អាជ្ញាធរ​យក​«ដី​ស្រែ»​រាស្ត្រ​ ធ្វើ​ជា​ដី​ព្រៃ​ស្រោង?

ប្រជាពលរដ្ឋមានទំនាស់ដីធ្លីខេត្តកំពង់ស្ពឺ ប្រមាណជាង៦០នាក់ តំណាងឲ្យប្រជាពលរដ្ឋជាង២៥០ គ្រួសារ មកពី​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្នើឲ្យសមាគមអាដហុកនៅភ្នំពេញជួយអន្តរាគមន៍ បន្ទាប់ពី«បរាជ័យ»​ជំនួនផ្នែកច្បាប់ ពីស្ថាប័នរដ្ឋាភិបាលទាំងថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ។


សន្និសីទកាសែត នៅទីស្នាក់ការសមាគមអាដហុក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិលំនៅដ្ឋាន - នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លី បានមកប្រមូលផ្តុំគ្នា នៅទី​ស្នាក់ការធំរបស់សមាគមអាដហុកនៅភ្នំពេញជួយអន្តរាគមន៍ករណីទំនាស់ដីធ្លី តាំងពីឆ្នាំ២០០៥ ដែលត្រូវ​បាន​ក្រុមហ៊ុនម៉ាស្ទើរ (Master) រំលោភយក [...]

ព្រៃឈើ និងដីធ្លី៖ ពលរដ្ឋពី​២៥​ខេត្ត​ក្រុង ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ

ព្រៃឈើ និងដីធ្លី៖ ពលរដ្ឋពី​២៥​ខេត្ត​ក្រុង ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ

នៅថ្ងៃទី២៩ ខែឧសភានេះ សហគមន៍ដីធ្លី និងព្រៃឈើ មកពី២៥ខេត្តក្រុង ដាក់ពាក្យបណ្តឹងទៅអង្គភាព​ប្រឆាំងអំពើ​ពុករលួយ ដើម្បីទាមទារឲ្យចាត់វិធានការ ចំពោះអ្នកដែលប្រព្រឹត្តអំពើពុករលួយ ទាក់ទងនឹងបទល្មើសព្រៃឈើ និង​ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ។


ក្រុមពលរដ្ឋ មកដាក់ពាក្យបណ្ដឹងនៅមុខ អង្គភាព​ប្រឆាំងអំពើ​ពុករលួយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

អំពើពុរលួយ - ដោយមើលឃើញថា ភាគច្រើននៃការបាត់បង់ដីធ្លី ព្រៃឈើ ការបំផ្លាញធនធានធម្មជាតិ គឺបណ្តាល​មកពីការប្រប្រព្រឹត្តអំពើពុករលួយ ហេតុដូច្នេះនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋប្រមាណ ជាង​២០០នាក់ មកពី២៥ខេត្តក្រុង ដែលមានជម្លោះដីធ្លី និងការកាប់បំផ្លាញព្រៃឈើ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...