Posts tagged as "Ou Virak"

អ៊ូ វីរះ៖ ភាគី​កម្មករ​និង​ថៅកែ គួរ​ជួប​ចចារ​គ្នា វាល្អជាង

អ៊ូ វីរះ៖ ភាគី​កម្មករ​និង​ថៅកែ គួរ​ជួប​ចចារ​គ្នា វាល្អជាង

ការបរាជ័យនៃជំនួប រវាងភាគីពាក់ព័ន្ធដើម្បីឈានទៅរកតម្លើតប្រាក់ខែ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបាន​គេលើកមកនិយាយថា ដោយសារតែក្រុមតំណាងភាគីថៅកែរោងចក្រ នៅកម្ពុជា ដែលហៅកាត់ថា GMAC បាន​បដិសេធមិនចូលរួមប្រជុំ ក្នុងមូលហេតុដាក់ការទទួលខុសត្រូវ ទៅលើបាតុកម្ម-កូដកម្ម ដឹកនាំដោយ​សហជីពកម្មករ​ទាំង៦។ សម្រាប់អ្នកតាមដានស្ថានការណ៍សង្គមដ៏រំជើបរំជួលនេះ បានលើកឡើងថា  គ្រប់ភាគីគួរតែជួបគ្នាវិញ ប្រសើរជាងការចោទប្រកាន់គ្នា ហើយទុកឲ្យបញ្ហានៅបន្តយ៉ាងដូច្នេះ។


ក្រុមបាតុកររបស់កម្មករ នៅមុខក្រសួងការងារ ផ្លូវសហព័ន្ធរូស្ស៊ី ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.infO/ O.Vary)

ប្រាក់ខែកម្មករ - បើទោះបីមានការសម្របសម្រួលពីក្រសួងក៏ដោយក្តី [...]

CCHR៖ ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ឆ្នាំ​នេះ ប្រសើរ​ជាង​ឆ្នាំ​មុន

CCHR៖ ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ឆ្នាំ​នេះ ប្រសើរ​ជាង​ឆ្នាំ​មុន

ក្នុងពិធីបង្ហាញរបាយការណ៍ប្រចាំឆ្នាំ របស់មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (CCHR) ដែលមានកំរាសជាង ១០០ទំព័រ នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារអ៊ិនធើខន (InterCont) បានលើកឡើងថា ស្ថានភាពការបញ្ចេញមតិនៅ​កម្ពុជា ក្នុងឆ្នាំ២០១៣នេះមានភាពល្អប្រសើរជាងបណ្តាឆ្នាំមុនៗបន្តិច តែបានអះអាងថាសេរីភាពនៃបញ្ចេញ​មតិនៅ​កម្ពុជា នៅតែបន្តមានការគាបសង្កត់នៅឡើយ។


ការបង្ក្រាបទៅលើក្រុមអ្នករងគ្រោះ នឹងបញ្ហាដីធ្លី និងលំនៅដ្ឋាន នៅថ្ងៃទី១៧ខែតុលាឆ្នាំ២៩១៣។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិបញ្ចេញមតិ - ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ ដែលបានចូលរួមក្នុងពិធី​បង្ហាញ​របាយការណ៍នេះ បានពលន្យល់ថា ការគៀបសង្កត់ ការត្បិតត្បៀត ការបំភិតបំភៃ [...]

អ្នកវិភាគ៖ នៅ​កម្ពុជា​ខុស​ពីថៃ ដែល​បក្ស​ប្រឆាំង​ខ្លាំង​ជាង​រដ្ឋាភិបាល

អ្នកវិភាគ៖ នៅ​កម្ពុជា​ខុស​ពីថៃ ដែល​បក្ស​ប្រឆាំង​ខ្លាំង​ជាង​រដ្ឋាភិបាល

នៅចុងសប្ដាហ៍នេះ ស្ថានការណ៍នយោបាយនៅប្រទេសថៃ ជាប់ភូមិផងរបងជាមួយនឹងប្រទេសកម្ពុជា ទំនងជាអាច​ឈានទៅដល់ការផ្លាស់ប្ដូរមួយ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសនេះ នឹងធ្វើការប្រកាសនូវការបោះឆ្នោតសារជាថ្មី ក្នុង​ពេលខាងមុខ។ ជាការសម្រេចចិត្ត ដែលអ្នកវិភាគនយោបាយកម្ពុជា និយាយយោងទៅនឹងឥទ្ធិពល​របស់​គណបក្សប្រឆាំងថៃដែលមានខ្លាំង នៅក្នុងស្រទាប់ប្រជាពលរដ្ឋ និងជាពិសេសទៅក្នុងកងទ័ព។ ចុះកម្ពុជាវិញ ?


កងកម្លាំងប្រដាប់អាវុធកម្ពុជា ធ្វើការហ្វឹកហាត់នៅលើទីលានប្រជាធិបតេយ្យ ដែលត្រូវបានគេមើលឃើញថា ជាការ​គម្រាមទៅលើការធ្វើបាតុកម្ម របស់គណបក្សប្រឆាំង។ (រូបថត MONOROOM.info/ C.Thyrith)

នយោបាយ - បន្ទាប់ពីបក្សប្រឆាំងដាក់សម្ពាធ កាន់តែខ្លាំងឡើងៗ ទីបំផុតទៅរដ្ឋាភិបាលថៃបានបន្ទន់ឥរិយាបថ [...]

​កំដៅ​នយោបាយ​​កម្ពុជា​នឹង​កើន​ឡើង ខណៈ​បក្ស​ប្រឆាំង​ប្រកាស​បន្ត​បាតុកម្ម

​កំដៅ​នយោបាយ​​កម្ពុជា​នឹង​កើន​ឡើង ខណៈ​បក្ស​ប្រឆាំង​ប្រកាស​បន្ត​បាតុកម្ម

បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ព្រមានបិទផ្លូវចរចាជាមួយគណបក្សប្រជាជនកម្ពុជា ហើយកំពុងដើរប្រមូល​ប្រជា​ពលរដ្ឋ តាមបណ្តាខេត្តឲ្យមកចូលរួមមហាបាតុកម្មអហិង្សាជាថ្មី ដែលមានទ្រង់ទ្រាយធំ និងអាចមានរយៈពេលយូរ​ជា​មួយ​នឹង​ការ​ដើរចុះតាមផ្លូវ ដើម្បីតវ៉ាចំពោះលទ្ធផលបោះឆ្នោត ដ៏ចម្រូងចម្រាសមកនោះ បានជម្រុញឲ្យមានការ​ព្រួយ​បារម្ភ​ជា​ទូទៅ អំពី​លទ្ធភាពនៃការប៉ះទង្គិចគ្នារវាងភាគីបាតុករ និងកងកម្លាំងរបស់រដ្ឋាភិបាល ដែលអាចបណ្តាល​ឲ្យ​ស្ថានការណ៍​នយោបាយ​កម្ពុជា មានភាពធ្ងន់ធ្ងរមួយកម្រិតទៀត។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែតគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - ប្រធានគណបក្សសង្រ្គោះជាតិ លោក សម [...]

អាមេរិក មិន​បារម្ភ​ពី​«ឥទ្ធិពល»​ចិន​នៅ​កម្ពុជា

អាមេរិក មិន​បារម្ភ​ពី​«ឥទ្ធិពល»​ចិន​នៅ​កម្ពុជា

ទំនាក់ទំនងទេ្វភាគីរវាងចិន និងកម្ពុជា ក៏ដូចជាឥទ្ធិពលចិន ដែលកំពុងកើនឡើងយ៉ាងខ្លាំនៅកម្ពុជា មិនមែន​ជាការព្រួយ​បារម្ភរបស់សហរដ្ឋអាមេរិកនោះទេ តែចំណុចសំខាន់គឺការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងសហរដ្ឋអាមេរិក និងកម្ពុជា ឲ្យ​មានភាពរឹងមាំ និងយូរអង្វែង ជាមួយនឹងការរីកធំធាត់នៃលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទើបជាការចង់បាន​របស់​សហរដ្ឋ​អាមេរិក។


អតីតនាយករដ្ឋមន្ត្រីចិន លោក វេន ជាបាវ ត្រូវបានទទួលដោយទីក្រុងភ្នំពេញ ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១២កន្លងទៅ។ (រូបថត Xinhua/Wang Ye)

រាជធានីភ្នំពេញ - លោក ស្កត់ ម៉ាសៀល (Scot Marciel) ឯកអគ្គរដ្ឋទូត និងជាឧបការីរងដើមខ្សែ នៃក្រសួងការ​បរទេស​អាមេរិក ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...