CCHR៖ ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ឆ្នាំ​នេះ ប្រសើរ​ជាង​ឆ្នាំ​មុន

ក្នុងពិធីបង្ហាញរបាយការណ៍ប្រចាំឆ្នាំ របស់មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (CCHR) ដែលមានកំរាសជាង ១០០ទំព័រ នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារអ៊ិនធើខន (InterCont) បានលើកឡើងថា ស្ថានភាពការបញ្ចេញមតិនៅ​កម្ពុជា ក្នុងឆ្នាំ២០១៣នេះមានភាពល្អប្រសើរជាងបណ្តាឆ្នាំមុនៗបន្តិច តែបានអះអាងថាសេរីភាពនៃបញ្ចេញ​មតិនៅ​កម្ពុជា នៅតែបន្តមានការគាបសង្កត់នៅឡើយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងពិធីបង្ហាញរបាយការណ៍ប្រចាំឆ្នាំ របស់មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (CCHR) ដែលមានកំរាសជាង ១០០ទំព័រ នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារអ៊ិនធើខន (InterCont) បានលើកឡើងថា ស្ថានភាពការបញ្ចេញមតិនៅ​កម្ពុជា ក្នុងឆ្នាំ២០១៣នេះមានភាពល្អប្រសើរជាងបណ្តាឆ្នាំមុនៗបន្តិច តែបានអះអាងថាសេរីភាពនៃបញ្ចេញ​មតិនៅ​កម្ពុជា នៅតែបន្តមានការគាបសង្កត់នៅឡើយ។


ការបង្ក្រាបទៅលើក្រុមអ្នករងគ្រោះ នឹងបញ្ហាដីធ្លី និងលំនៅដ្ឋាន នៅថ្ងៃទី១៧ខែតុលាឆ្នាំ២៩១៣។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិបញ្ចេញមតិ - ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ ដែលបានចូលរួមក្នុងពិធី​បង្ហាញ​របាយការណ៍នេះ បានពលន្យល់ថា ការគៀបសង្កត់ ការត្បិតត្បៀត ការបំភិតបំភៃ គេអាចមើលឃើញតាម​រយៈ​រូបភាព នៃការតវ៉ានានា របស់ប្រជាពលរដ្ឋ កាលពីពេលកន្លងមក ត្រូវបានកងកម្លាំងរដ្ឋាភិបាលតបមកវិញ នូវអំពើ​ហិង្សាដូចជា ករណីផ្ទុះហិង្សាលើក្រុមកម្មកររោងចក្រ អេស អិល ការបាញ់សម្លាប់ សកម្មជនតវ៉ារបស់​គណបក្ស​ជំទាស់ នៅស្ពានក្បាលថ្នល់ជាដើម។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដដែលនេះ បានលើកឡើងថា សិទ្ធិ​សេរីភាព​ក្នុងការបញ្ចេញមតិ នៅកម្ពុជាក្នុងឆ្នាំ២០១៣នេះ មានលក្ខណៈរីកចម្រើនជាងបណ្ដាឆ្នាំមុនៗបន្តិច។ ប៉ុន្តែ​ការគាបសង្កត់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនៅតែកើតមាន។

ជុំវិញករណីនេះ លោក អ៊ូ វីរៈ បញ្ជាក់ថា៖ « បន្ទាប់ពីបង្ហាញរបាយការណ៍ ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្ស​បានចង​ក្រងឡើងនោះ យើងនឹងយករបាយការណ៍នេះ ទៅ ដាក់ជូន រដ្ឋាភិបាល សង្គមស៊ីវិល អង្គការសហ​ប្រជាជាតិ​ឲ្យ​ស្របទៅនឹងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលសន្យាថា នឹងកំណែទម្រង់ វិស័យនានា ដោយក្នុង​នោះរាប់ទាំងបញ្ហាសិទ្ធមនុស្សផងនោះ»។

ទាក់ទងបញ្ហានេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយបានទេ។ តែបើយោងលើលោកបណ្ឌិត ហ៊ាង រិទ្ធី ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា និង​ជាប្រធានគណៈកម្មាធិការពង្រឹង វិស័យច្បាប់ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា (CNRO/CSLHRC) បានពន្យល់ថា ប្រទេសកម្ពុជា ជាអតីតប្រទេសកុម្មុយនិស្ត មេដឹកនាំកម្ពុជាបច្ចុប្បន្នមួយចំនួន ​ក៏ជាអតីតមេដឹកនាំសល់ពីសម័យ​កុម្មុយនិស្ត ហើយប្រវត្តិសាស្រ្តកម្ពុជា ក៏មាននិន្នាការទៅរករបបកុម្មុយនិស្ត មិនសូវឲ្យតម្លៃលើលិទ្ធិ​ប្រជាធិបតេយ្យ និងប្រទេសលោកខាងលិចនោះទេ។

បណ្ឌិតដដែលនេះបន្តថា បើគិតចាប់ពីមានកិច្ចព្រៀងក្រុងប៉ារីសពីឆ្នាំ១៩៩១ ដែលនាំលិទ្ធិប្រជាធិបតេយ្យមកកម្ពុជា រហូតដល់បច្ចុប្បន្ន ប្រទេសកម្ពុជាមិនទាន់មានការគោរពលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិឲ្យបានត្រឹមត្រូវ និង​មានភាពពេញលេញនៅឡើយទេ ព្រោះកម្ពុជានៅតែបន្តមានកំអែលកុម្មុយនិស្ត។ លោកបណ្ឌិត ហ៊ាង រិទ្ធី បញ្ជាក់​ថា៖ «ចាប់ពីឆ្នាំ១៩៩៣លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនទាន់មានការអនុវត្តឲ្យបានពេញលេញទេ(...)ព្រោះនៅតែ​មានការចាប់ចង ការបំភិតបំភៃ ឲ្យតែអ្នកណាហ៊ានតមាត់ ហ៊ានរិះគន់ ការគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ គេចាប់ចង គេបំបាក់ស្មារតី រហូតដល់បច្ចុប្បន្នទៀតផង»៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...