មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​រដ្ឋសភា​ផ្អាក​ការ​បង្កើត​ច្បាប់​ថ្មី

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានអះអាថា ការបង្កើតច្បាប់ថ្មីនៅក្នុងកាលៈទេសៈនេះ គឺជាការប្រថុយ​ប្រថាន ព្រោះមិនមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ និងមិនបានឆ្លុះបញ្ចាំងឆន្ទៈរួមរបស់ប្រជាពលរដ្ឋ ដូច្នេះ​ស្ថាប័នរដ្ឋសភាកម្ពុជា គប្បីផ្អាកការអនុម័តច្បាប់ថ្មីៗមួយរយៈសិន ដើម្បីរង់ចាំការដោះស្រាយ​ភាពជាប់គាំងផ្នែក​នយោបាយត្រូវបានបញ្ចប់។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានអះអាថា ការបង្កើតច្បាប់ថ្មីនៅក្នុងកាលៈទេសៈនេះ គឺជាការប្រថុយ​ប្រថាន ព្រោះមិនមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ និងមិនបានឆ្លុះបញ្ចាំងឆន្ទៈរួមរបស់ប្រជាពលរដ្ឋ ដូច្នេះ​ស្ថាប័នរដ្ឋសភាកម្ពុជា គប្បីផ្អាកការអនុម័តច្បាប់ថ្មីៗមួយរយៈសិន ដើម្បីរង់ចាំការដោះស្រាយ​ភាពជាប់គាំងផ្នែក​នយោបាយត្រូវបានបញ្ចប់។


រូបភាពថតពីអេក្រង់នៃគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស។

ប្រព័ន្ធច្បាប់ - «សេចក្តីព្រាងច្បាប់ នឹងមិនត្រូវបានពិនិត្យពិច័យគ្រប់គ្រាន់ និងមិនបានឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋ​ទាំងស្រុងនោះទេ ប្រសិនបើមានតែតំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា អង្គុយនៅក្នុងរដ្ឋសភានោះ»។ នេះជាការសង្កត់ធ្ងន់ នៅក្នុងសេចក្តីថ្លែងការរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤។

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤នេះ រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំលើកទី២ នីតិកាលទី៥ ក្រោមវត្តមាន តំណាង​រាស្រ្តគណបក្សប្រជាជនកម្ពុជា ទាំង៦៨រូប ខណៈបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត របស់គណបក្ស​សង្រ្គោះ​ជាតិ ដែលជាគណបក្សជំទាស់ ចំនួន៥៥រូប បន្តធ្វើពហិការមិនចូលប្រជុំសភា ដោយចោទប្រកាន់រដ្ឋាភិបាល និង​រដ្ឋសភានីតិកាលទី៥នេះ ថាបានបង្កើតឡើងក្រោមរូបភាពឯកបក្ស ដោយខុសច្បាប់ តាមរយៈការលួចបន្លំ​សន្លឹក​ឆ្នោត។ តែការចោទប្រកាន់នេះ ត្រូវបានរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបដិសេធជាបន្តបន្ទាប់។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការថា៖ «ច្បាប់​ទាំងអស់នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសិទ្ធិមនុស្សកម្ពុជា ។ ជាការពិបាកណាស់ក្នុងការប្រមើលមើល ថាច្បាប់​ទាំងនេះនឹងត្រូវបានពិនិត្យពិច័យបានយ៉ាងត្រឹមត្រូវដែរ ឬយ៉ាងណា បើពុំមានវត្តមានគណបក្សប្រឆាំង​ណាមួយ​នៅ​ក្នុងរដ្ឋសភា និងពុំមានសមាជិកសភាពេញលេញ។»

នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា បាន​អត្ថាធិប្បាយថា ជាបទពិសោធន៍នៅតាមបណ្តាប្រទេសមួយចំនួន រដ្ឋសភារបស់គេមិនអនុម័តច្បាប់ ក្នុងពេល​វិបត្តិ​នយោបាយផ្ទៃក្នុងកំពុងជាប់គាំងនោះទេ ព្រោះជាពេលវេលាប្រថុចញុច និងមិនបានឆ្លុះបញ្ចាំងឲ្យស៊ីជម្រៅ ពីផល​ប្រយោជន៍របស់ច្បាប់សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។

រយៈពេល៧នាទី សម្រាប់អនុម័តច្បាប់ ...

លោក គល់ បញ្ញា បញ្ជាក់ថា៖ «នៅពេលដែលរដ្ឋសភា និងរដ្ឋាភិបាលមិនទាន់មានភាពស្របច្បាប់ពេញលេញ គេមិនត្រូវធ្វើកិច្ចការណាធំដុំនោះទេ។ ការធ្វើច្បាប់ ការធ្វើគម្រោងធំៗគេមានការប្រុងប្រយ័ត្ន។ គេត្រូវការ​ពហុបក្ស​ដើម្បីជជែកគ្នា ថាតើត្រូវធ្វើដូចម្តេច ត្រឹមត្រូវ? គណបក្សប្រជាជនកម្ពុជា ច្បាប់ខ្លះជជែកបក្សតែមួយបានតែ​ប្រាំពីរ​នាទី ហើយអនុម័តវាគ្រោះថ្នាក់ណាស់៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...