Posts tagged as "Ou Virak"

ហ៊ុន សែន ប្រកាស​ដាក់​ជីវិត បើ​សភាព​ការណ៍​នយោ​បាយ​ដើរ​ថយ​ក្រោយ

ហ៊ុន សែន ប្រកាស​ដាក់​ជីវិត បើ​សភាព​ការណ៍​នយោ​បាយ​ដើរ​ថយ​ក្រោយ

ប្រសិនជាមេដឹកនាំប្រឆាំង ហាក់មានជំហរស្ងាត់ស្ងៀម នៅក្នុងអំឡុងពេល នៃបុណ្យអុំទូក អកអំបុកសំពះព្រះខែ (ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា) នេះ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានទុកឲ្យពិធីនេះ បញ្ចប់ទៅ ដោយក្ដីសប្បាយរីករាយ សម្រាប់ពលរដ្ឋកម្ពុជា​ទូទៅនោះទេ។ បុរសខ្លាំងកម្ពុជា បានយកថ្ងៃទី៤ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីជាប្រពៃណីនេះ ដើម្បីថ្លែងសារនយោបាយ អំពាវនាវឲ្យមានការចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា​របស់លោក ទៅកាន់តំណាងរាស្ត្រ ថ្នាក់ដឹកនាំជាតិ និងមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ ដែលលោកអះអាងហើយ អះអាងទៀត ថានឹងត្រូវតុលាការរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ។

បើទោះជាលោកប្រកាសថា លោកមិនលូកដៃចូល ក្នុងស្ថាប័នតុលាការក៏ដោយ តែបើតាមប្រសាសន៍របស់លោក តុលាការគ្រាន់តែជាស្ថាប័ន​«ស្វ័យ​ប្រវត្តិ»​មួយ ដែលចាំបាច់ត្រូវធ្វើតាមអ្វី ដែលជាការស្នើសុំរបស់ក្រសួងមហាផ្ទៃ ដែលជាសេនាធិការមួយ [...]

អេង ឆៃអ៊ាង និយាយ​ពី​«ច្បាប់​កាឡៃ​ទាំង​៤ របស់​ជន​ផ្ដាច់​ការ»

អេង ឆៃអ៊ាង និយាយ​ពី​«ច្បាប់​កាឡៃ​ទាំង​៤ របស់​ជន​ផ្ដាច់​ការ»

គេអាច«រំលាយគណបក្សង្គ្រោះជាតិបាន តែមិនអាចរំលាយឆន្ទៈប្រជាពលរដ្ឋខ្មែរ ពាក់កណ្ដាលនគរបានឡើយ» នេះ ជាការលើកឡើងរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយហៅទង្វើខាងលើ ថាជា«ផលិតផល» ដែលជនផ្ដាច់ការខិតខំបង្កើតឡើង ដើម្បី«ប្លន់ឆន្ទៈប្រជាពលរដ្ឋ» តាមរយៈ«ច្បាប់កាឡៃ»ទាំងបួន។

«ច្បាប់កាឡៃ»ទាំងបួន ត្រូវបានលោក ឆៃអ៊ាង ចង្អុលដោយចំ ទៅលើការអនុម័តច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ចំនួនបួន កាលពីព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧ កន្លងមកនេះ ដោយរដ្ឋសភាកម្ពុជា ដែលមានការចូលរួមប្រជុំ តែពីក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ ការអនុម័ត ដោយលើកដៃ ពីក្រុមសមាជិកសភាគណបក្សកាន់អំណាច ទាំង៦៧រូប រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង នឹងជាជំហានឈានទៅដកហូតអាសនៈ​គណបក្ស ​ដែល​ត្រូវ​រំលាយដោយតុលាការ​ យកទៅ​ចែក​ឲ្យគណបក្សដទៃ​​ បើទោះជាគណបក្សទាំងនោះ គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) [...]

«ពាក្យ“បាក់​ធ្មេញ គល់​ឫស្សី ឬ​ មឈូស” ជា​ភាសា​សាមញ្ញ»

«ពាក្យ“បាក់​ធ្មេញ គល់​ឫស្សី ឬ​ មឈូស” ជា​ភាសា​សាមញ្ញ»

សង្គ្រាមពាក្យសំដី ដែលបានកើតឡើង ប្រតិកម្មទៅនឹងការប្រើប្រាស់ភាសា ដ៏«គ្រីតគ្រាត» របស់​មេ​ដឹកនាំ​ខ្មែរ​ជា​ច្រើន​នាក់ រាបតាំងពីមន្ត្រីរដ្ឋាភិបាល រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ត្រូវ​បាន​លោក ផៃ ស៊ីផាន ព្យាយាមជួយទប់ និងជួយបកស្រាយមកវិញថា វាគ្រាន់តែ​ជា​ការ​ប្រើប្រាស់​«ភាសា​សាមញ្ញ»​ធម្មតា​ប៉ុណ្ណោះ។ មន្ត្រី​អ្នក​នាំ​ពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះ បានរំលឹកគេឯង ឲ្យយល់ថា៖ «ពាក្យទាំងអស់នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រើ ក្នុងកិច្ចព្រមាន​រំលឹកប្រាប់ជាទូទៅ និងសាមញ្ញបំផុត (Slang Language)»។

សម្រាប់ក្រុមអ្នកឃ្លាំមើល និងអ្នកវិភាគមួយចំនួនវិញ បានចាត់ទុក​ការពន្យល់​របស់លោក ផៃ ស៊ីផាន ថា​ជា​ការ​មិនអាច​​ទទួល​​យក​បានទេ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាន​ព្យាយាម​បកស្រាយសំដីរបស់មេដឹកនាំខ្មែរ ដែលលើកឡើង​ដោយប្រើពាក្យ «វ៉ៃបាក់ធ្មេញ» «វាយក្បាលម៉ា​គល់​ឫស្សី» [...]

ខឹម វាសនា ថា​ខ្លួន​«អស្ចារ្យ»​ដោយ​ត្រូវ​គេ​ហៅ​«ឆ្កួត»​និង​«រោគ​ចិត្ត»

ខឹម វាសនា ថា​ខ្លួន​«អស្ចារ្យ»​ដោយ​ត្រូវ​គេ​ហៅ​«ឆ្កួត»​និង​«រោគ​ចិត្ត»

ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានជ្រើសរើសយកឃ្លា «គ្មានមនុស្សអស្ចារ្យ លើលោកណាម្នាក់ ដែល​មិនត្រូវបានមនុស្សរយ ហៅថាជាមនុស្សឆ្កួត ឬមនុស្សសសៃប្រសាទនោះទេ» ដើម្បីឆ្លើយទៅនឹងការលើកឡើង របស់លោក អ៊ូ វីរ: អ្នកវិភាគផ្នែកសង្គម-នយោបាយ ដែលបានហៅលោក កាលពីប៉ុន្មានថ្ងៃមុន ថា«មានបញ្ហាផ្លូវចិត្ត» ដោយសារ​បណ្ដាលមកពី «កំហឹង និងការតឹងទ្រូង»។

លោក ខឹម វាសនា នៅបានទ្រគោះ ដោយហៅលោក អ៊ូ វីរៈ វិញ ថាជាប្រភេទមនុស្សរកបាន តាមចិញ្ចើមថ្នល់​ គ្មានតំលៃអ្វី​ មកអារកាត់ចំពោះមនុស្ស ដូចរូបលោកបានទេ។​ ប្រធានបក្ស«ជួង» បាននិយាយថា៖ «មនុស្សធុន អ៊ូ វីរ: នេះកើតមក សំរាប់តែអោយខ្ញុំមើលងាយ តែប៉ុណ្ណោះ។​ ហាហាហា​ ត្រកូលអ៊ូទាំងអស់ សុទ្ធតែអត់កំណើត។»។

ប៉ុន្តែមិនមែនតែលោក អ៊ូ វីរៈ ម្នាក់ទេ តែគ្រប់អ្នកសារព័ត៌មាន អ្នកវិភាគ អ្នកនយោបាយទាំងឡាយ រួមនឹងព្រះសង្ឃផ្សេងទៀតផង ដែលបាននិយាយពីលោក ឬពីគណបក្សសម្ព័ន្ធ [...]

អេង ឆៃអ៊ាង៖ «មនុស្ស​មាន​រោគ​ចិត្ត​ក្នុង​ខ្លួន អញ្ចឹង​ឯង»

អេង ឆៃអ៊ាង៖ «មនុស្ស​មាន​រោគ​ចិត្ត​ក្នុង​ខ្លួន អញ្ចឹង​ឯង»

រលកប្រតិកម្ម តបនឹងការលើកឡើង របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងបន្តមានកម្លាំងទៅមុខ។ ហើយ​ភាព​ស្ងប់​ស្ងាត់ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកន្លងមក​មិន​ឃើញ​តបតរអ្វី ទៅនឹងសំដីចោទប្រកាន់ជាច្រើន របស់ប្រមុខទ័ព​«ជួង»​នោះ ទំនង​ជា​ត្រូវ​បាន​បិត​​បញ្ចប់​នៅ​ថ្ងៃនេះ​ បន្ទាប់ពីអនុប្រធានគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានបង្ហោះឃ្លាមួយហៅលោក ខឹម វាសនា ថា​ជា«មនុស្ស​មាន​រោគ​ចិត្ត»។

លោក អេង ឆៃអ៊ាង បានសរសេរដូច្នេះ នៅក្នុងផ្នែកដាក់យោបល់ នៃការចែករំលែកមួយ របស់លោក មឿង តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និង​សិទ្ធិមនុស្ស (ហៅកាត់ថា Central) ដែលជាការបង្ហោះរូប «ScreenShot» របស់លោក អ៊ូ វីរៈ អ្នកវិភាគផ្នែកសង្គម-នយោបាយ កាលពីប៉ុន្មានម៉ោងមុន។

» ខាងក្រោមនេះ ជាការចែករំលែករបស់លោក មឿង តុលា៖