រដ្ឋាភិបាលចង្អុលដាក់បក្សសង្គ្រោះជាតិ ថាធ្វើបាតុកម្មខុសច្បាប់
រលកបាតុកម្មចុងក្រោយ របស់គណបក្សសង្គ្រោះជាតិ បានប៉ះពាល់ដល់ដំណើរការ ជា«ប្រក្រតី»នៃស្ថាប័នសាធារណៈ។ នេះជាការទទួលស្គាល់របស់រដ្ឋាភិបាលកម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយមួយរបស់ខ្លួន ចេញផ្សាយនៅថ្ងៃអាទិត្យទី២៩ខែធ្នូនេះ ដោយបានចាត់ទុកថារាល់បាតុកម្មទាំងនោះ មិនបានប្រព្រឹត្តិទៅ ក្នុងក្របខណ្ឌច្បាប់ឡើយ។
បាតុកម្មរបស់ព្រះសង្ឃ និងពលរដ្ឋដើម្បីសុំឲ្យតម្លៃសាំងចុះថោក។ (រូបថត លួន សាវាត)
នយោបាយកម្ពុជា - នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ តែទើបតែធ្លាក់ដល់ដៃអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃអាទិត្យទី២៩ខែធ្នូនេះ បានសរសេរបូកសរុបថា រាល់រលកបាតុកម្មដែលបានកើតឡើងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ សុទ្ធតែជាបាតុកម្មរៀបចំឡើង [...]