សម្រែក​កម្មករ ទាមទារ​ប្រាក់ខែ​១៦០ដុល្លារ

«១៦០ៗ» នេះជាសម្រែករបស់កម្មកររាប់ពាន់នាក់ ដែលបានស្រែកក្នុងបំណង ទាមទារអោយបានប្រាក់ខែ​គោល​១៦០ដុល្លាក្នុង១ខែ នៅមុខក្រសួងការងារ ធ្វើយ៉ាងណាអោយក្រសួងមួយនេះ រកដំណោះស្រាយ អំពីប្រាក់ឈ្នួល​សមរម្យជូនពួកគេ។
សម្រែក​កម្មករ ទាមទារ​ប្រាក់ខែ​១៦០ដុល្លារ
ក្រុមកម្មករ កាន់បដា ទាមទារប្រាក់បៀវត្សន៍ ១៦០ដុល្លារ និងកំពុងដើរ នៅតាមដងផ្លូវ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ ធ្នូ ២០១៣
  • កែប្រែចុងក្រោយ: December 27, 2013
  • ប្រធានបទ: សង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កូដកម្ម - ចាប់តាំងពីព្រឹកព្រលឹមរហូតទល់មកដល់ពេលនេះ កម្មកររាប់សិបពាន់នាក់ បានមកធ្វើបាតុកម្មតវ៉ា​នៅ​មុខ​ក្រសួងការងារ ដើម្បីទាមទារប្រាក់ខែគោល១៦០ដុល្លា។ ទោះជានៅក្រោមកំដៅថ្ងៃដ៏ក្តៅក៏ដោយ និងដែល​បណ្តាល ឲ្យកម្មករមួយចំនួន បានសន្លប់ តែក្រុមបាតុករទាំងអស់ មិនរាថយឡើយ ពួកគេនៅតែអង្គុយបិទ​ផ្លូវ​ នៅមុខក្រសួងការងារ ដើម្បីអោយក្រសួងការងារ គិតសារឡើងវិញ ពីទុក្ខលំបាករបស់ពួកគេ។

យុវជនមួយរូប មកពីសហព័ន្ធសហជីពយុវជនឯករាជ្យ ដែលតំណាងអោយកម្មករទាំងអស់ បានលើកពីទុក្ខ​លំបាករបស់កម្មករថា៖ «បើប្រាក់ខែដែលផ្តល់អោយតែ ៩៥ដុល្លារ តើកម្មករយកទៅចាយអីគ្រាន់ បើ​ប្រាក់ខែមិនទាន់ឡើងផង ថ្លៃឈ្នួលផ្ទះទឹកភ្លើង​ឡើងមុនទៅហើយ។ ទំនិញនៅលើទីផ្សារ ឡើងថ្លៃហួសហេតុ សូម្បី​តែមីកាលពីមុន មួយកញ្ចប់ ប្រាំរយរៀល តែឥលូវមួយកញ្ចប់ប្រាំពីររយរៀល សូម្បីតែលៀលហាលហ្នឹង ក៏ឡើងថ្លៃ​ដែរ។ មួយវិញទៀតកាលពីមុន បាយមួយពាន់ហូបសល់ តែឥលូវបីពាន់ហូបមិនឆ្អែតផង តើអោយកម្មករស់​យ៉ាង​ម៉េច?»

នៅពេលរសៀល ថ្ងៃទី២៧ ខែធ្នូ នេះ តំណាងសហជីបទាំងអស់ ដែលរួមមាន លោក ជា មុនី លោក អាត់ ធន់ លោក រុង ឈុន លោក ប៉ាវ ស៊ីណា អ្នកស្រី ម៉ម ញឹម និងអ្នកស្រី យ៉ាង សុភ័ណ្ឌ ដែលនឹងចូលពិភាក្សា អំពីការតម្លើង​ប្រាក់​ខែកម្មករសំរាប់ឆ្នាំ ២០១៤ ខាងមុខ ជាមួយនឹងក្រសួងការងារ។ លោក អាត់ ធន់បានលើកឡើងថា «យើងមិនដឹង​យ៉ាង​ទេល្ងាចនេះ ព្រោះគេហៅទៅ គ្រាន់តែពិភាក្សាតែប៉ុណ្ណោះ»។

ស្របពេលជាមួយគ្នានេះដែរ មានកម្មករទាំងអស់ នឹងនៅបន្តធ្វើបាតុកម្មបិទផ្លូវ នៅមុខក្រសួងការងារដដែល។ ថ្ងៃ​នេះ កម្មករនឹងមិនទៅធ្វើបាតុកម្ម មិនទៅទីលានប្រជាធិបតេយ្យនេះទេ ក្រុមអ្នកតវ៉ាទាំងអស់ នឹងនៅស្តាប់ដំណឹង បន្ទាប់ពីតំណាងរបស់ពួកគេ ចេញពីប្រជុំ ជាមួយរដ្ឋមន្រ្តីក្រសួងការងារ ។

លោក លីវ ថារីន ជាប្រធានសហព័ន្ធសហជីពយុវជនឯករាជ្យ បានថ្លែងថា៖ «ថ្ងៃនេះបើទាមទារមិនបាន ១៦០ នោះ ទេ ខាងយើងនឹងមិនព្រមឈប់តវ៉ាឡើយ យើងនឹងរកយុទ្ធសាស្រ្តថ្មីដើម្បីទាមទារអោយបាន ១៦០ ដុល្លា។»។

នៅល្ងាចថ្ងៃនេះ គេនឹងរងចាំមើលលទ្ធផល ទាំងអស់គ្នាថា តើការតស៊ូទាមទាររបស់កម្មករ បានសំរេចដូចបំណង ដែលកម្មករចង់បាន ១៦០ដុល្លា បានដែរឬទេ ?»៕ ដោយ ៖ ក. ចាន់នីតា

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...