Posts tagged as "Workers"

រឿង​អាស្រូវ​នៅ​សហជីព ស៊ីខាវដូ៖ អាត់ ធន់ បដិសេធ​ការ​ចោទ​ប្រកាន់

រឿង​អាស្រូវ​នៅ​សហជីព ស៊ីខាវដូ៖ អាត់ ធន់ បដិសេធ​ការ​ចោទ​ប្រកាន់

ប្រធានសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានចេញមកថ្លែងបដិសេធ និងបាន​លាងសំអាតខ្លួនលោក ថាមិនបានប្រព្រឹត្តិដូចការចោទប្រកាន់ របស់អតីតសមាជិកស្ថាបនិក​របស់​សហជីព​លោក​នោះទេ។ ការថ្លែងបដិសេធនេះ បានធ្វើជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បន្ទាប់ពីការទម្លាយរបស់​អតីតសមាជិក​ស្ថាបនិកចំនួនពីររូប បាននិយាយបរិហា ទម្លាយពីអំពើពុករលួយមួយនៅក្នុងស្ថាប័ននេះ។


លោកអាត់ ធន់ ប្រធានសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ឈរលើរថយន្ដថ្លែងទៅកាន់​ក្រុម​កម្មករ​ដែលធ្វើកូដកម្ម ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

ផ្ទុះរឿងអាស្រូវ - «ពួកយើងស្អាតស្អំណាស់ ពួកយើង​ដាច់ខាតហើយ មិនប្រព្រឹត្តិអំពើពុករលួយនោះទេ។» [...]

ភាសា​ក្នុង​របាយការណ៍​ក្រសួង​មហាផ្ទៃ រង​ការ​រិះ​គន់​ថា ជា​ការ​លាប​ពណ៌

ភាសា​ក្នុង​របាយការណ៍​ក្រសួង​មហាផ្ទៃ រង​ការ​រិះ​គន់​ថា ជា​ការ​លាប​ពណ៌

ក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលបូកសរុបការងារប្រចាំឆ្នាំ២០១៣ ការប្រើប្រាស់នូវពាក្យពេចន៍មួយចំនួន បានធ្វើឲ្យគេយល់ថា មានន័យចោទប្រកាន់ទៅលើក្រុមបាតុករ ដែលធ្វើបាតុកម្មកន្លងមក។ ការប្រើប្រាស់​ពាក្យ​នេះ​ទៀតសោត ត្រូវបានរងការរិះគន់ថា មិនសមគួរ ក្នុងន័យលាបពណ៌ប្រជាពលរដ្ឋ ដែលក្នុងនាមខ្លួនជារដ្ឋាភិបាល​របស់​ប្រជាជននោះទេ។


ផ្នែកមួយនៃរបាយការណ៍ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃកម្ពុជាបង្ហាញដោយលោក ខៀវ សុភ័គ។

ការលាបពណ៌ - កាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃបានបង្ហាញពីរបាយកាណ៍ នៃលទ្ធផល​ការងារឆ្នាំ២០១៣ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៤ ដែលធ្វើបទបង្ហាញដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យ និងជាអគ្គលេខាធិការក្រសួងមហាផ្ទៃ ។ [...]

រ៉ុង ឈុន៖ ហ៊ុន សែន ពូកែ​កាន់​ក្បាល​មេក្រូ រុញ​កំហុស​ដាក់​ថ្នាក់​​ក្រោម​

រ៉ុង ឈុន៖ ហ៊ុន សែន ពូកែ​កាន់​ក្បាល​មេក្រូ រុញ​កំហុស​ដាក់​ថ្នាក់​​ក្រោម​

ប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យ បានលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្មានសមត្ថភាព​ក្នុង​ការដឹកនាំ និងអនុវត្តការសន្យារបស់ខ្លួននោះទេ។ ការលើកឡើងដូច្នេះ គឺបន្ទាប់ពីនាយករដ្ឋមន្រ្តីក្នុងតំណែងតាំងពី​ជិត៣០ឆ្នាំមកនេះ បានរិះគន់មន្រ្តីជាន់ខ្ពស់ក្រោមឱវាទរបស់ខ្លួន និងជំរុញឲ្យមាន​យន្តការពន្លឿន​ការបើកប្រាក់​បៀវត្សន៍ដល់មន្រ្តីរាជការ ឲ្យបានទៀងទាត់។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋាភិបាលកម្ពុជា។

កំណែទម្រង់ - លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៨ ខែកុម្ភៈ នេះថា លោក ហ៊ុន សែន បាននិយាយ និងសន្យាច្រើនឆ្នាំមកហើយ​ចំពោះ​គោលនយោបាយដឹកនាំរបស់ខ្លួន ស្ទើរគ្រប់វិស័យ តែបញ្ហាក៏ចេះតែបន្តមាន [...]

សហជីព​គ្រោង​ចែក​ខិត្ត​ប័ណ្ណ អំពាវនាវ​ឲ្យ​កម្មករ​ចូលរួម​ធ្វើ​មហា​កូដកម្ម

សហជីព​គ្រោង​ចែក​ខិត្ត​ប័ណ្ណ អំពាវនាវ​ឲ្យ​កម្មករ​ចូលរួម​ធ្វើ​មហា​កូដកម្ម

នៅក្នុងសប្តាហ៍នេះ សហជីពគ្រោងនឹងដើរចែកខិត្តប័ណ្ណ ដែលបាននឹងកំពុងបោះពុម្ព ២០ម៉ឺនសន្លឹក ដល់កម្មករ​ដែលជាសមាជិករបស់ខ្លួន ដើម្បីអំពាវនាវឲ្យកម្មករធ្វើមហាកម្មកូដកម្មនៅខែមិនា ខាងមុខនេះ។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - ខិត្តប័ណ្ណចំនួន ២០ម៉ឺនច្បាប់ ត្រូវបានចាប់ផ្តើមបោះពុម្ពនៅថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ​ដើម្បី​ចែកជូន និងអំពាវនាវឲ្យកម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលជាសមាជិករបស់​សហព័ន្ធ​សហជីព និងសមាគម ១៦ នៅទូទាំងប្រទេសឲ្យចូលរួមធ្វើមហាកូដកម្ម ដែលនឹងគ្រោងធ្វើនៅខែមីនាខាងមុខនេះ។ មហាកូដកម្ម ដែលនឹងរៀបចំឡើងដោយសន្តិវិធី និងស្ងប់ស្ងាត់ នៅតាមកន្លែងធ្វើការនីមួយៗ។

[...]
ព្រាប កុល៖ បំរាម​របស់​រដ្ឋាភិបាល គឺ​ជា​ឧបករណ៍​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ

ព្រាប កុល៖ បំរាម​របស់​រដ្ឋាភិបាល គឺ​ជា​ឧបករណ៍​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ

រហូតមកដល់ពេលនេះ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅតែមិនទាន់អនុញ្ញាត ឲ្យប្រជាពលរដ្ឋ អង្គការសង្គម​ស៊ីវិល និងគណបក្សសង្រ្គោះជាតិ មានការប្រមូលផ្តុំនៅឡើយ។ ហើយការបន្តហាមឃាត់មិនឲ្យមានការជួបជុំនេះ រដ្ឋាភិបាលគ្នានអ្វីក្រៅពីការអះអាងថា រង់ចាំដល់ស្ថានការណ៍សន្តិសុខ និងសណ្តាប់សាធារណៈ សង្គមវិលទៅរក​ភាពប្រក្រតីវិញ។


លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា។ (រូបថត ហ្វេសប៊ុក)

សណ្ដាប់ធ្នាប់ - សំរាប់អង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ស្ថានភាពសង្គមកម្ពុជាបច្ចុប្បន្ន មិនមានអស្ថិរភាព ដែលរដ្ឋាភិបាលចាំបាច់ត្រូវហាមឃាត់ មិនឲ្យមានការជួបជុំនោះទេ ហើយកាលដែលរដ្ឋាភិបាល​បន្តដាក់កំហិត​មិន​ឲ្យមានការប្រមូលផ្តុំ គឺគ្រាន់តែមធ្យោបាយ ការពារមិនឲ្យមានការរិះគន់មកលើរដ្ឋាភិបាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...