រ៉ុង ឈុន៖ ហ៊ុន សែន ពូកែ​កាន់​ក្បាល​មេក្រូ រុញ​កំហុស​ដាក់​ថ្នាក់​​ក្រោម​

ប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យ បានលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្មានសមត្ថភាព​ក្នុង​ការដឹកនាំ និងអនុវត្តការសន្យារបស់ខ្លួននោះទេ។ ការលើកឡើងដូច្នេះ គឺបន្ទាប់ពីនាយករដ្ឋមន្រ្តីក្នុងតំណែងតាំងពី​ជិត៣០ឆ្នាំមកនេះ បាន រិះគន់មន្រ្តីជាន់ខ្ពស់ក្រោមឱវាទរបស់ខ្លួន និងជំរុញឲ្យមាន​យន្តការពន្លឿន​ការបើកប្រាក់​បៀវត្សន៍ដល់មន្រ្តីរាជការ ឲ្យបានទៀងទាត់។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យ បានលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្មានសមត្ថភាព​ក្នុង​ការដឹកនាំ និងអនុវត្តការសន្យារបស់ខ្លួននោះទេ។ ការលើកឡើងដូច្នេះ គឺបន្ទាប់ពីនាយករដ្ឋមន្រ្តីក្នុងតំណែងតាំងពី​ជិត៣០ឆ្នាំមកនេះ បានរិះគន់មន្រ្តីជាន់ខ្ពស់ក្រោមឱវាទរបស់ខ្លួន និងជំរុញឲ្យមាន​យន្តការពន្លឿន​ការបើកប្រាក់​បៀវត្សន៍ដល់មន្រ្តីរាជការ ឲ្យបានទៀងទាត់។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋាភិបាលកម្ពុជា។

កំណែទម្រង់ - លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៨ ខែកុម្ភៈ នេះថា លោក ហ៊ុន សែន បាននិយាយ និងសន្យាច្រើនឆ្នាំមកហើយ​ចំពោះ​គោលនយោបាយដឹកនាំរបស់ខ្លួន ស្ទើរគ្រប់វិស័យ តែបញ្ហាក៏ចេះតែបន្តមាន ហើយការដោះស្រាយ​បានតិច​តួច​បំផុត។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះបានបន្តថា ក្នុងនាមនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន គួរតាម​ដាន​នូវអ្វីដែលខ្លួនដាក់បញ្ជាឲ្យថ្នាក់ក្រោមអនុវត្ត ថាវាទទួលបានលទ្ធផលកម្រិតណា ហើយនាយករដ្ឋមន្រ្តី​ផ្ទាល់ក៏​គួរ​ពិនិត្យមើលកំហុសខ្លួនឯងផងដែរ មិនមែនមានបញ្ហាអ្វីកើតឡើង កាន់ក្បាលមេក្រូ រុញកំហុសដាក់ថ្នាក់​ក្រោម​នោះ​ទេ។ លោក រ៉ុង ឈុន បញ្ជាក់ថា៖ «ការបើកប្រាក់បៀវត្យយឺតហ្នឹង គឺឆ្លុះបញ្ចាំងថា លោក ហ៊ុន សែន គ្មានសមត្ថភាព​ដឹកនាំគ្រប់គ្រង បើសូម្បីតែប្រាក់ខែបើកមិនទៀងទាត់ផងធ្វើអីកើត»។

ការថ្លែងរបស់លោក រ៉ុង ឈុន នៅពេលនេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងពិធី​មួយ នៅថ្ងៃទី១៧ ខែកុម្ភៈ បានអំពាវនាវ ក៏ដូចជាជំរុញឲ្យមន្ត្រីរាជការ ធ្វើការចុះផ្សាយតាមកាសែត ចំពោះការយឺត​យ៉ាវ​នៃប្រាក់ខែ ប្រសិនណាបើដាច់ខែហើយ ប្រាក់ខែនៅមិនទាន់បានបើក។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី​ដ៏​​ចាស់​វស្សារបស់កម្ពុជា បានក្រើនរំលឹកដល់រដ្ឋមន្ត្រីគ្រប់ក្រសួង ថាត្រូវយកចិត្តទុកដាក់លើបញ្ហាប្រាក់បៀវត្សន៍​មន្ត្រី​រាជការ ឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត។

លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «បើឃើញមិត្តភក្តិធ្វើខុស យើងត្រូវហ៊ានបញ្ចេញមតិ។ កុំគិតតែត្រូវទាំង​អស់គ្នា។ បើមិនអញ្ចឹង ធ្លាក់ទឹកទាំងអស់គ្នា។ ត្រូវហ៊ានតស៊ូទប់ស្កាត់ចំណុចអសកម្មទាំងឡាយណា ដែលមេ​ដឹក​នាំធ្វើខុស។ ហើយអ្នកដែលត្រូវគេផ្តល់គំនិតត្រូវ សូមកុំកំណាញ់នឹងទទួលយកមតិទាំងនោះ។ យើងមិនដែលចេះ​ទាំងអស់​នោះ​ទេ។»

ជុំវិញករណីនេះ អ្នកវិភាគឯករាជ្យ និងអ្នកច្បាប់បានលើកឡើងថា ដំណោះស្រាយមួយល្អ ទទួលបានប្រសិទ្ធភាព និងធានាបានភាពយូរអង្វែងក្នុងការដោះស្រាយ ចំពោះបញ្ហាដែលកើតឡើងជាប្រចាំក្នុងសង្គម គេមិនត្រូវ​ពឹង​អាស្រ័យលើតែ«អនុសាសន៍ដ៏ខ្ពង់ខ្ពស់» ហើយរំលងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាពនោះទេ។

ប្រទេសអភិវឌ្ឍន៍ និងមានភាពស៊ីវិល័យ គេមិនដែលប្រើពាក្យ «អនុសាសន៍ដ៏ខ្ពង់ខ្ពស់»ញឹកញាប់​ជ្រុល​ដូចនៅ​កម្ពុជានោះទេ តែប្រទេសទាំងនោះ មានយន្ដការត្រួតពិនិត្យយ៉ាងមានប្រសិទ្ធិភាព និងទទួលបាន​លទ្ធផល​ខ្ពស់ ក្នុងការដោះស្រាយគ្រប់បញ្ហាកើតឡើងក្នុងសង្គម ដោយផ្អែកលើកច្បាប់ និងជាពិសេស​ការដាក់ទណ្ឌកម្មតឹងតែង ទៅលើមន្ត្រីខិលខូច ដែលនៅក្រោមបង្គាប់ខ្លួនជាមេដឹកនាំ។ ជាឧទាហរណ៍ ដូចជាករណីរបស់អតីតអភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ជាដើម តើលោក ហ៊ុន សែន អនុវត្តន៍ដល់ណាហើយ? នេះបើតាមការលើកឡើង របស់​ក្រុម​អ្នកតាមដានសភាពការណ៍នយោបាយកម្ពុជា៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...