ច្បាប់សហជីព៖ អាត់ ធន់ ថាជាច្បាប់រិតបន្តឹង សិទ្ធិសេរីភាពសហជីព
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានថ្លែងអះអាងថា សេចក្តីព្រាងច្បាប់សហជីព ដែលក្រសួងការងារ និងភាគីពាក់ព័ន្ធ កំពុងធ្វើការពិភាក្សាដេញដោល ក្នុងពេលបច្ចុប្បន្ននេះ គឺជាច្បាប់មួយបង្កើតឡើង ដើម្បីរិតត្បិតសេរីភាពកម្មករនិយោជិក។ ប៉ុន្តែសម្រាប់រដ្ឋមន្ត្រីក្រសួងការងារវិញ បានថ្លែងថា វានៅមិនទាន់ហួសពេលនៅឡើយទេ ក្នុងការជជែកវែកញែកទៅលើ សេចក្ដីព្រាងច្បាប់នេះ។
ច្បាប់ - ក្នុងបទសម្ភាសជាមួយអ្នកសារព័តមាន នៅថ្ងៃទី២៨ ខែឧសភានេះ ស្របពេលដែលច្បាប់សហជីពស្ថិតនៅក្នុងការពិគ្រោះយោបល់នៅឡើយ លោកអាត់ ធន់ បានឱ្យដឹងថា [...]