នាអនាគត រដ្ឋធម្មនុញ្ញបណ្ដោះអាសន្នថៃនឹងឲ្យយោធានៅមានអំណាច
បណ្ដាញព័ត៌មានក្នុងស្រុកជាច្រើន បានសរសេរតាំងពីច្រើនថ្ងៃមកហើយ នូវភាពលំអិតមួយចំនួន ទាក់ទងនឹងរដ្ឋធម្មនុញ្ញបណ្ដោះអាសន្ន ដែលនឹងប្រកាសឲ្យប្រើប្រាស់ ដោយគ្មានការអនុម័ត្រពីរដ្ឋសភា (ដោយសាររដ្ឋសភា ត្រូវបានរំលាយចោល) នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នៅក្នុងរដ្ឋធម្មនុញ្ញនោះ បើទោះជាមានរដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើងក៏ដោយ តែកងទ័ពថៃនឹងត្រូវដាក់ឲ្យកាន់តំណែង នៅកន្លែងជាច្រើន។
ទាហានថៃមួយរូប នៅកណ្ដាលរាជធានីបាងកក។
នយោបាយថៃ - បើតាមរដ្ឋធម្មនុញ្ញថៃថ្មីនោះ របបយោធាថ្មីរបស់ប្រទេសថៃ នឹងមិនត្រូវបានរំលាយទេ បើទោះជារដ្ឋាភិបាលថ្មី នឹងត្រូវដាក់ឲ្យកាន់អំណាច ជាបណ្ដោះអាសន្ននោះក៏ដោយ។ រដ្ឋសភា ដែលត្រូវបង្កើតឲ្យមានរូបរាងឡើងវិញ [...]