អ្នកវិភាគ៖ នៅកម្ពុជាខុសពីថៃ ដែលបក្សប្រឆាំងខ្លាំងជាងរដ្ឋាភិបាល
នៅចុងសប្ដាហ៍នេះ ស្ថានការណ៍នយោបាយនៅប្រទេសថៃ ជាប់ភូមិផងរបងជាមួយនឹងប្រទេសកម្ពុជា ទំនងជាអាចឈានទៅដល់ការផ្លាស់ប្ដូរមួយ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសនេះ នឹងធ្វើការប្រកាសនូវការបោះឆ្នោតសារជាថ្មី ក្នុងពេលខាងមុខ។ ជាការសម្រេចចិត្ត ដែលអ្នកវិភាគនយោបាយកម្ពុជា និយាយយោងទៅនឹងឥទ្ធិពលរបស់គណបក្សប្រឆាំងថៃដែលមានខ្លាំង នៅក្នុងស្រទាប់ប្រជាពលរដ្ឋ និងជាពិសេសទៅក្នុងកងទ័ព។ ចុះកម្ពុជាវិញ ?
កងកម្លាំងប្រដាប់អាវុធកម្ពុជា ធ្វើការហ្វឹកហាត់នៅលើទីលានប្រជាធិបតេយ្យ ដែលត្រូវបានគេមើលឃើញថា ជាការគម្រាមទៅលើការធ្វើបាតុកម្ម របស់គណបក្សប្រឆាំង។ (រូបថត MONOROOM.info/ C.Thyrith)
នយោបាយ - បន្ទាប់ពីបក្សប្រឆាំងដាក់សម្ពាធ កាន់តែខ្លាំងឡើងៗ ទីបំផុតទៅរដ្ឋាភិបាលថៃបានបន្ទន់ឥរិយាបថ [...]