វត្ថុ«យក្សៗ» នឹងរំលេចខ្លួនក្នុងអង្គរសង្រ្កាន្ត ឆ្នាំនេះ
នេះជាឆ្នាំលើកទីពីរហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំឱ្យមានព្រឹត្តិការណ៍ អង្គរសង្រ្កាន។ ដើម្បីអបអរព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ឆ្នាំចុងក្រោយនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីសតវត្ស របស់កម្ពុជា បានរៀបចំឱ្យមានកម្មវិធី យ៉ាងពិសេស ជាពិសេសនោះគឺការធ្វើវត្ថុ ដែលមានទំហំធំដូច«យក្ស»ជាច្រើន បង្ហាញខ្លួននៅក្នុងកម្មវិធី។
ក្រៅពីនំអន្សមយក្ស ដែលធំជាងគេក្នុងពិភពលោក និងមិនធ្លាប់ពីមុនមក ក៏នៅមានមួកត្នោត អង្រុតយក្ស និងវត្ថុយក្សមួយចំនួនទៀត។ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះ នំអន្សមយក្ស ត្រូវបានគេធ្វើធំ ជាងឆ្នាំមុនទ្វេដង។ វាមានទម្ងន់ជាង៣តោន និងមានបណ្តោយរហូត៥ម៉ែត្រ។
សម្រាប់មួកត្នោត ដែលជាអត្តសញ្ញាណមួយ របស់ខ្មែរ ត្រូវបានធ្វើយ៉ាងសម្រិតសម្រាំង ដើម្បីដាក់តាំងបង្ហាញ ជាលើកដំបូងដើម្បីសា្វគមន៍ ភ្ញៀវទេសចរជាតិ [...]