វត្ថុ«យក្សៗ» នឹងរំលេចខ្លួនក្នុងអង្គរសង្រ្កាន្ត ឆ្នាំនេះ
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មីនា ២០១៥
- កែប្រែចុងក្រោយ: March 15, 2015
- ប្រធានបទ: ទេសចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាឆ្នាំលើកទីពីរហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំឱ្យមានព្រឹត្តិការណ៍ អង្គរសង្រ្កាន។ ដើម្បីអបអរព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ឆ្នាំចុងក្រោយនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីសតវត្ស របស់កម្ពុជា បានរៀបចំឱ្យមានកម្មវិធី យ៉ាងពិសេស ជាពិសេសនោះគឺការធ្វើវត្ថុ ដែលមានទំហំធំដូច«យក្ស»ជាច្រើន បង្ហាញខ្លួននៅក្នុងកម្មវិធី។
ក្រៅពីនំអន្សមយក្ស ដែលធំជាងគេក្នុងពិភពលោក និងមិនធ្លាប់ពីមុនមក ក៏នៅមានមួកត្នោត អង្រុតយក្ស និងវត្ថុយក្សមួយចំនួនទៀត។ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះ នំអន្សមយក្ស ត្រូវបានគេធ្វើធំ ជាងឆ្នាំមុនទ្វេដង។ វាមានទម្ងន់ជាង៣តោន និងមានបណ្តោយរហូត៥ម៉ែត្រ។
សម្រាប់មួកត្នោត ដែលជាអត្តសញ្ញាណមួយ របស់ខ្មែរ ត្រូវបានធ្វើយ៉ាងសម្រិតសម្រាំង ដើម្បីដាក់តាំងបង្ហាញ ជាលើកដំបូងដើម្បីសា្វគមន៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ មួកត្នោតយក្ស ដែលមិនធ្លាប់មានមុនមក នេះមានទំហំ៥ម៉ែត្រ កម្ពស់១,៨ ម៉ែត្រ ទម្ងន់១៩១,៥ គីឡូក្រាម និងមានតម្លៃ៧០០ដុល្លារ។
ក្រៅពីវត្ថុយក្ស២នេះនៅ មានអង្រុតយក្ស កម្ពស់៥,៥ម៉ែត្រ កន្ត្រងប្រហុកយក្ស បំពង់ទឹកត្នោតយក្ស ចំណុះ១៥លីត្រ។
គេរំពឹងថា អង្គរសង្រ្កាន្តឆ្នាំនេះ នឹងកាន់តែធ្វើអោយពិភពលោក ស្គាល់កម្ពុជាកាន់តែច្រើន ជាពិសេស វប្បធម៍ ប្រពៃណី និង ទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ។ ដើម្បីសា្វគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនា ព្រឹត្តិការណ៍ ដ៏មហាអសា្ចរ្យនេះ នឹងនាំមកនូវទស្សនីយភាពប្លែកៗ ដូចជា មានការប្រណាំងត្រាក់ទ័រ គោយន្ត រទេះគោ និងការលេងល្បែង ប្រជាប្រិយប្រពៃណីជាតិខ្មែរ រួមទាំងការបញ្ចូលចង្វាក់រាំ ផ្សេងៗជាច្រើន៕
បើតាមរបាយការណ៍ របស់អាជ្ញាធរអប្សរា កាលពីឆ្នាំ ២០១៤ បានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាសរុប ចំនួន ៣៨៥ ៦២៩ នាក់ ដែលក្នុងនោះ ភ្ញៀវជាតិប្រមាណជាង ៣៥៧ ៨២០ នាក់ និងភ្ញៀវអន្តរជាតិ ចំនួន ២៧ ៨០៩នាក់ ដែលបានកើនឡើង ទ្វេដង បើប្រៀបធៀប កាលពីឆ្នាំ២០១៣៕