តើតារាខ្មែរណាខ្លះ ជាប់សែស្រឡាយចិន? (Pic)
- ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី១៩ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 21, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនថាតែមន្រ្តីរាជការ នៅតាមក្រសួង មន្ទីរមួយចំនួន សិស្ស និងប្រជាពលរដ្ឋភាគច្រើននោះទេ ដែលផ្អាកសកម្មភាព មិនប្រកបរបស់រកស៊ីប្រចាំថ្ងៃ សូម្បីតែ សិល្បករ សិល្បការិនីល្បីៗរបស់ខ្មែរយើង ស្ទើរតែមួយចំនួនធំ ក៏បានផ្អាកការសម្តែង ដើម្បីចូលរួមអបអរ ពិធីបុណ្យប្រពៃណីជាតិចិន និងវៀតណាមមួយនេះដែរ។
វប្បធម៌ចិន-វៀតណាម កំពុងគ្របដណ្តប់ លើប្រជាជនខ្មែរយ៉ាងខ្លាំង នៅក្នុងសម័យបច្ចុប្បន្ននេះ គេមើលឃើញថា ប្រជាជនខ្មែរស្ទើតែ៧០% ទៅហើយ ដែលហៅខ្លួនឯងថា ជា«កូនកាត់ចិន» បើទោះបីជារូបគេ មានសម្បុរខ្មៅក៏ដោយ។ ទម្លាប់ នៃការប្រារព្ធពិធីបុណ្យប្រពៃណី ចូលឆ្នាំចិន និងវៀតណាម នេះ បាននឹងក្លាយទៅជាប្រពៃណី ដែលដក់ជាប់ ក្នុងចិត្តកូនខ្មែរ ដោយមិនអាចកែឡើងវិញបាន។ គេបង្ហាញទង្វើថា គេជាកូនកាត់ចិននេះ តាមរយៈការសែនព្រេន ឬអបអរដោយធ្វើឡើង តាមរយៈការចូលរួមសប្បាយ។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកចូលរូម សែនព្រេនពិធីបុណ្យមួយនេះ នៅកម្ពុជា កើនឡើងជាលំដាប់។
ងាកមកមើលក្រុមតារាវិញម្តង ក្រុមតារាដែលជាកូនកាត់ចិនទាំងនោះ បានបង្ហោះរូបភាពស្រស់ស្អាតៗរបស់ខ្លួន រៀងៗខ្លួននៅលើ បណ្ដាញសង្គមហ្វេសប៊ុក។ ចង់ដឹងថា តើតារារូបណា ជាកូនចិន និងមានសម្រស់ស្រស់ស្អាតជាងគេ សូមទស្សនារូបថត ដែលគេបានបង្ហោះ ដូចខាងក្រោមនេះ៕