Posts tagged as "Creativity"

ស សៀងហេង៖ គំនូរ​ជីវចល​អ្នក​ក្លាហាន ស៊ីតមេន សម្រាប់​កំសាន្ដ​

ស សៀងហេង៖ គំនូរ​ជីវចល​អ្នក​ក្លាហាន ស៊ីតមេន សម្រាប់​កំសាន្ដ​

ទើបតែថ្មីៗនេះគំនូរជីវចលខ្មែរ រឿងអ្នកក្លាហានស៊ីតមែន (Shit Man) បានបង្ហោះពេញបណ្តាញផ្សព្វផ្សាយ​សង្គម​ហ្វេសប៊ុក ជាពិសេសបណ្តាញយូធូប (YouTube) ដោយមានអ្នកទស្សនានិងចូលចិត្ត ច្រើនពាន់នាក់  និងបានចែក​រំលែកតៗគ្នា ក្រោយពីបានទស្សនាតុក្កតាបែបកំប្លែង និងបែបអប់រំមួយនេះ។ គំនូរជីពចលនេះជាស្នាដៃដំបូងគេ ដែលមិនធ្លាប់មានពីមុនមក និងត្រូវបានបង្កើតឡើង ដោយយុវជនខែ្មរម្នាក់។


ឈុតមួយពីក្នុងរឿង អ្នកក្លាហាន ស៊ីតមេន វគ្គថាសហោះអេតចាយ។ (រូបផ្ដិតពីអេក្រង់គំនូរជីវចល)

ស្នាដៃសិល្បៈ - មុននឹងក្លាយជាខែ្សរឿងតុក្តតា ( Animation) មួយដ៍គួរអោយទាក់ទាញនេះ ម្ចាស់ស្នាដៃ លោក ស សៀងហេង អាយុ ២៧ឆ្នាំ តែងតែឆ្លៀតពេលទំនេរពីការងារឌីហ្សាញ( Design) នៅស្ថាប័ន" FASCES " [...]

ចម្លាក់​នៅ​លើ​គល់​ឈើ ដែល​វែង​ជាង​គេ​នៅ​លើ​ពិភពលោក (Pic)

ចម្លាក់​នៅ​លើ​គល់​ឈើ ដែល​វែង​ជាង​គេ​នៅ​លើ​ពិភពលោក (Pic)

រូបចម្លាក់ធ្វើពីឈើ ដែលតំណាងឲ្យទំនៀមទម្លាប់នៃជនជាតិចិន និងជាស្នាដៃសិល្បៈរបស់វិចិត្រករ ហ្សេង ឈុនវី  (Zheng Chunhui) ត្រូវបានយកមកតាំងបង្ហាញ នៅចំពោះមុខការចាប់អារម្មជាលក្ខណៈអន្តរជាតិ នៅក្នុងការ​តាំង​ពិពណ៌មួយ នៃក្រុងហ្វូហ្សូវ (Fuzhou) នៃខេត្តហ្វូជ័ន (Fujian)។


ចម្លាក់នៅលើគល់ឈើ ដែលវែងជាងគេនៅលើពិភពលោកតាំងនៅទីក្រុងមួយខាងកើតនៃប្រទេសចិន។

ចម្លាក់ - វិចិត្រករ ហ្សេង ឈុនវី បានចំណាយពេល៤ឆ្នាំចុងក្រោយនេះ ដើម្បីសម្រេចជារូបរាង នូវរូបចម្លាក់មួយ​ដែលត្រូវបានសៀវភៅ ឯកត្តកម្មពិភពលោក (Guiness Book) កត់ត្រាទុកថា ជារូបចម្លាក់ដែលវែងជាង​គេ នៅក្នុង​ពិភពលោក។

រូបចម្លាក់ដែលវែងរបស់ជាងចម្លាក់ដ៏ចំណាននេះ ជាស្នាដៃចម្លងមួយពីរូបគំនូរដើមដ៏ល្បីមួយ ឈ្មោះ [...]

ភូមិដ្ឋាន​ធ្វើ​ពី​«ប្រអប់​ក្រដាស» នៅ​ក្រុង​ម៉ាសីយ៍​ប្រទេស​បារាំង (Pic & VDO)

ភូមិដ្ឋាន​ធ្វើ​ពី​«ប្រអប់​ក្រដាស» នៅ​ក្រុង​ម៉ាសីយ៍​ប្រទេស​បារាំង (Pic & VDO)

ភូមិដ្ឋានដែលបង្កើតឡើងក្នុងរយៈពេលខ្លីមួយ ត្រូវបានសាងសង់ឡើងនៅលើទីលាន បាហ្សឺម៉ុង (Bargemon) កណ្ដាល​ទីក្រុង ម៉ាសីយ៍ (Marseille) ដើម្បីចូលរួមក្នុងកម្មវិធីមួយប្រចាំតំបន់ នៅឆ្នាំ២០១៣។ អ្វីដែលអស្ចារ្យនោះ គឹភូមិដ្ឋាននោះ បានសាងសង់ឡើងពីប្រអប់​ក្រដាសទាំងអស់ ហើយអ្នកសាងសង់សុទ្ធតែកុមារ និងអ្នកស្ម័គ្រចិត្តជាយុវជនក្មេងៗ។


ភូមិដ្ឋានធ្វើពីប្រអប់ក្រដាស់ នៅទីក្រុងម៉ាសីយ៍ប្រទេសបារាំង។ (រូបថត FR/metronews)

ទីក្រុងប៉ារីស - កម្មវិធីដែលបានពេញនិយមជារៀងរាល់ឆ្នាំ មានឈ្មោះថា ម៉ាសីយ៍ ប្រូវ៉ស្ស៍ ២០១៣ (Marseille Provence 2013)។ នៅឆ្នាំនេះ គេបាន​ឧទ្ទិសទៅសិល្បៈ​ឆ្នៃ​ប្រឌិតនៅតាមដងផ្លូវ ដោយបានសង់ជា«ភូមិដ្ឋានមួយ ដែលសង់នៅ​លើ​ទីលាន បាហ្សឺម៉ុង [...]

៧វិធីងាយៗ ដើម្បីបង្កើតឲ្យមាន «ប្រឌិតញាណ» (Creativity/Créativité)

៧វិធីងាយៗ ដើម្បីបង្កើតឲ្យមាន «ប្រឌិតញាណ» (Creativity/Créativité)

«ប្រឌិតញាណ» គឺជា អ្វី? តើ«ប្រឌិតញាណ» ចាំបាច់បែបណាសម្រាប់ជីវិតមនុស្ស? ធ្វើដូចម្តេចខ្លះដើម្បីបង្កើតឲ្យមាន «ប្រឌិតញាណ»? តើលោកអ្នក មានវិធីសាស្ត្របង្កើត «ប្រឌិតញាណ» បែបណាខ្លះ? តើលោកអ្នកមាន «ប្រឌិតញាណ» កម្រិតណា ? ហើយតើលោកអ្នកចង់បង្កើន «ប្រឌិតញាណ» លោកអ្នកឬទេ?


រូបរាងអ្វីក៏ដោយ បើជាប្រឌិតញាណ វាជាលទ្ធផលនៃការត្រិះរិះ និងការបង្កើតថ្មីមួយ។ wikimedia.org photo ។

សូមអញ្ជើញលោកអ្នក មេត្តាតាមដាន នូវការចងក្រងរបស់យើងខ្ញុំ ដែលទាក់ទងនឹង «ប្រឌិតញាណ» តាមលំដាប់លំដោយ ដូចខាងក្រោម៖

ក. និយមន័យ

តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួនណាត៖

  • ប្រឌិត ឬប្រតិដ្ឋ ឬប្រឌិតដ្ឋ (ន) ការឋិតនៅ ការតាំងនៅស៊ប់ ការតាំងនៅជាប់លាប់ ការឈរស៊ប់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...