ចម្លាក់​នៅ​លើ​គល់​ឈើ ដែល​វែង​ជាង​គេ​នៅ​លើ​ពិភពលោក (Pic)

រូបចម្លាក់ធ្វើពីឈើ ដែលតំណាងឲ្យទំនៀមទម្លាប់នៃជនជាតិចិន និងជាស្នាដៃសិល្បៈរបស់វិចិត្រករ ហ្សេង ឈុនវី (Zheng Chunhui) ត្រូវបានយកមកតាំងបង្ហាញ នៅចំពោះមុខការចាប់អារម្មជាលក្ខណៈអន្តរជាតិ នៅក្នុងការ​តាំង​ពិពណ៌មួយ នៃក្រុងហ្វូហ្សូវ (Fuzhou) នៃខេត្តហ្វូជ័ន (Fujian)។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: December 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបចម្លាក់ធ្វើពីឈើ ដែលតំណាងឲ្យទំនៀមទម្លាប់នៃជនជាតិចិន និងជាស្នាដៃសិល្បៈរបស់វិចិត្រករ ហ្សេង ឈុនវី  (Zheng Chunhui) ត្រូវបានយកមកតាំងបង្ហាញ នៅចំពោះមុខការចាប់អារម្មជាលក្ខណៈអន្តរជាតិ នៅក្នុងការ​តាំង​ពិពណ៌មួយ នៃក្រុងហ្វូហ្សូវ (Fuzhou) នៃខេត្តហ្វូជ័ន (Fujian)។


ចម្លាក់នៅលើគល់ឈើ ដែលវែងជាងគេនៅលើពិភពលោកតាំងនៅទីក្រុងមួយខាងកើតនៃប្រទេសចិន។

ចម្លាក់ - វិចិត្រករ ហ្សេង ឈុនវី បានចំណាយពេល៤ឆ្នាំចុងក្រោយនេះ ដើម្បីសម្រេចជារូបរាង នូវរូបចម្លាក់មួយ​ដែលត្រូវបានសៀវភៅ ឯកត្តកម្មពិភពលោក (Guiness Book) កត់ត្រាទុកថា ជារូបចម្លាក់ដែលវែងជាង​គេ នៅក្នុង​ពិភពលោក។

រូបចម្លាក់ដែលវែងរបស់ជាងចម្លាក់ដ៏ចំណាននេះ ជាស្នាដៃចម្លងមួយពីរូបគំនូរដើមដ៏ល្បីមួយ ឈ្មោះ «ស្ទឹងដ៏វែង​ក្នុង​អំឡុងពេលបុណ្យ កាំងមីង (Qingming)» របស់វិចិត្រករ ហ្សាង ស្សេដ័ន តាំងពីសម័យកាលនៃរាជវង្ស ស៊ូ (Sui)។ រូបគំនូរនោះ បានបង្ហាញពីទេសភាព ដែលមានវ័យចំណាស់ តាមរចនាបថបូរាណដ៏មានតម្លៃរបស់ចិន។

ស្នាដៃរបស់ ហ្សេង ឈុនវី ត្រូវបានឆ្លាក់ចាំង នៅលើគល់ឈើមួយដែលមានប្រវែងបណ្ដោយជាង ១២ម៉ែត្រ កំពស់​ជាង៣ម៉ែត្រ និងជម្រៅច្រើនជាង ២ម៉ែត្រ។ រូបចម្លាក់នេះ កំពុងតាំងឲ្យបណ្ដាជនមើលនៅឡើយ នៅក្នុងទីក្រុង​ហ្វូហ្សូវ (Fuzhou) នៃខេត្តហ្វូជ័ន (Fujian - ផ្នែកខាងកើតនៃប្រទេសចិន)។

--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...