Posts tagged as "Hun Manit"

ហ៊ុន សែន ទម្លាយ​រឿង​អាស្រូវ​«ផ្លូវ​ភេទ» របស់​មន្ត្រី​«Global Witness»

ហ៊ុន សែន ទម្លាយ​រឿង​អាស្រូវ​«ផ្លូវ​ភេទ» របស់​មន្ត្រី​«Global Witness»

ប្រតិកម្ម​របស់លោក ហ៊ុន សែន ពិតជាមិនធម្មតា និងមើលទៅ នៅមានវែងឆ្ងាយតទៅមុខទៀត! នោះគឺ​ការ​ទម្លាយ រឿង​អាស្រូវ​ផ្លូវភេទ ដែលលោក​នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ជាអាថ៌កំបាំង របស់​បុគ្គលិក​ស្រី ជាតិ​ខ្មែរ​កាត់​បារាំង​មួយ​រូប នៃអង្គការឃ្លាំមើលពិភពលោក (Global Witness) នៅអំឡុងពេល​ដែល​​បុគ្គលិក​រូប​នេះ មាន​វត្តមាន​មកធ្វើការ​នៅកម្ពុជា។

នៅពីក្រោមពាក្យផ្ដាំផ្ញើរ ដែលនាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់​អង្គការអន្តរជាតិខាងលើ ឲ្យឈប់ល្ងង់ ឈប់​ឆ្កួត និងគួរ​ទៅរៀន​បន្ថែមទៀតនោះ លោក ហ៊ុន សែន នៅបានលើកពីអាថ៌កំបាំង នៃរឿងរ៉ាវផ្លូវភេទ នៅក្នុងផ្នែក​ដាក់​​មតិ​យោបល់​ ដូច្នេះថា៖ «រឿង Global Witness ចាប់ផ្តើមពីបុគ្គលឹកស្រីម្នាក់ ខ្មែរកាត់​បារាំង ទៅធ្វើការ​នៅ​កម្ពុជា ទៅលួចសាហាយ ជាមួយប្តីគេ ដល់ប្រពន្ធគេ​ទៅតាមរករឿង​ដល់ផ្ទះ បែជាចោទថា អ្នករក​សុីកាប់​ឈើ ទៅ​រក​រឿង»។

លោក ហ៊ុន សែន នៅបានពន្យល់ថា [...]

ហ៊ុន សែន ប្រាប់​«Global Witness»​ឲ្យ​ឈប់​​ឆ្កួត និង​ត្រូវ​រៀន​ថែម

ហ៊ុន សែន ប្រាប់​«Global Witness»​ឲ្យ​ឈប់​​ឆ្កួត និង​ត្រូវ​រៀន​ថែម

ដើម្បីប្រតិកម្ម តបទៅនឹងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែមករា របស់អង្គការឃ្លាំ​មើល​ពិភពលោក ហៅជាភាសាអង់គ្លេសថា «Global Witness» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជ្រើសរើស​ពាក្យដ៏ពិសេសៗ មានដូចជា «ល្ងង់ - ឆ្កួតលីលា និងឡប់»ជាដើម មកសរសេរ​ហៅ​អង្គការ​អន្តរជាតិ​មួយ​នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក។ លោកថែមទាំងប្រាប់ឲ្យអង្គការមួយនេះ គួរទៅចូល​រៀន​បន្ថែម​ទៀត​ផង។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ អង្គការអន្តរជាតិ ដែលមានទីស្នាក់ការធំ នៅក្នុងរាជធានី ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស បានរិះគន់លោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក តាមរយៈការ​ស៊ើប​អង្កេត​របស់​ខ្លួន ថា​ពោរ​ពេញ​ដោយអាថ៌កំបាំង ការបំផ្លិចបំផ្លាញធនធានធម្មជាតិ អំពើពុករលួយ បក្ខពួក​និយម ជាមួយ​នឹង​ការ​ក្ដោប​ក្ដាប់ នៅក្នុងដៃនៃសមាជិកគ្រួសារត្រកូល «ហ៊ុន» នូវសរសៃឈាមសេដ្ឋកិច្ចជាតិកម្ពុជា។ អង្គការ «Global Witness» បាន​សរសេរ​ថា៖ «កម្ពុជា [...]

Global Witness៖ កម្ពុជា​ក្រោម​របប ហ៊ុន សែន មិនមែន​ជា​ក្ដី​សុបិន្ត​នៃ​អ្នក​វិនិយោគ​ទុន

Global Witness៖ កម្ពុជា​ក្រោម​របប ហ៊ុន សែន មិនមែន​ជា​ក្ដី​សុបិន្ត​នៃ​អ្នក​វិនិយោគ​ទុន

របបដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង នៅកម្ពុជា មាន​ការ​ជួយ​ទំនុក​បម្រុង​​ពី​ក្រោយ​ខ្នង ពីសំណាក់​បណ្ដាញ​​ដ៏ធំ​សម្បើម នៃការធ្វើការ​ឃុបឃិត​គ្នា​តាម​ផ្លូវ​ងងឹត និងក្រុមបក្ខពួក-គ្រួសារនិយម ក្រោម​ការ​ក្ដោបក្ដាប់ របស់ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» និងអ្នក​មាន​ឥទ្ធិពល ទៅលើ​សេដ្ឋកិច្ច​កម្ពុជា។ នេះ ជា​ការ​លើក​ឡើង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញ​ផ្សាយ​នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧ របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែលហៅ​ជាភាសាអង់គ្លេស «Global Witness» ដោយ​បាន​បញ្ជាក់​​បន្ថែម​ថា៖ «កម្ពុជា ក្រោម​ការ​ដឹកនាំ​​របស់​​លោក ហ៊ុន សែន ស្ថិតនៅ​ដ៏​សែន​ឆ្ងាយ ពីក្ដី​សុបិន្ត​​​​របស់​ក្រុម​អ្នកវិនិយោគ​ទុន [...]

«កែម ឡី មិន​ពាក់ព័ន្ធ​នឹង​ការ​អង្កេត​របស់​ Global Witness»

«កែម ឡី មិន​ពាក់ព័ន្ធ​នឹង​ការ​អង្កេត​របស់​ Global Witness»

អង្គការ​ឃ្លាំមើលពិភពលោក ដែលហៅជាភាសាអង់គ្លេស «Global Witness» ​មិន​បាន​ទាក់​ទង​លោក​បណ្ឌិត​ កែម ឡី ដើម្បីរៀបចំ​របាយការណ៍​ស៊ើបអង្កេតចុងក្រោយបង្អស់ របស់​ខ្លួន ទាក់ទងនឹងកម្ពុជា ដែល​មាន​ចំណង​ជើង​​ថា «Hostile Takeover» ឬ «ការគ្រប់គ្រងដ៏អរិភាព» នោះទេ។ នេះ ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ ចេញ​ផ្សាយ​កាល​​ពី​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិលម៉ិញ ​របស់​អង្គការដែលមានទីស្នាក់ការកណ្ដាល នៅក្នុងចក្រភព​អង់គ្លេស​មួយ​នេះ។

សហ​ស្ថាបនិក​នៃ​អង្គការឃ្លាំមើលពិភពលោក លោក ភែទ្រីក អែលី (Patrick Alley) បានសរសេរឲ្យដឹង ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍នោះ​ថា៖ «លោក​ កែម ឡី មិនបាន​ជាប់​ពាក់ព័ន្ធ ​នឹង​ការ​ស៊ើបអង្កេត (ឬសម្រង់ទិន្នន័យ) ​របស់​​អង្គការ ​"Global Witness" សម្រាប់របាយការណ៍នេះទេ ដែលផ្ទុយគ្នាស្រឡះ ពីការចេញផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន» ។

របាយការណ៍ «ការគ្រប់គ្រងដ៏អរិភាព» របស់អង្គការ «Global [...]

សួន សេរីរដ្ឋា ជំរុញ​ឲ្យ​ត្រកូល ហ៊ុន ប្ដឹង​«Global Witness»

សួន សេរីរដ្ឋា ជំរុញ​ឲ្យ​ត្រកូល ហ៊ុន ប្ដឹង​«Global Witness»

«បើគ្រួសារលោក ហ៊ុន សែន ពិតជាស្អាតស្អំ និងហ៊ានប្រតិកម្មបដិសេធ​របាយការណ៍ របស់ "Global Witness" នោះ ខ្ញុំលើកទឹកចិត្ត ឲ្យគ្រួសារលោក ហ៊ុន សែន ហ៊ានប្តឹងទៅតុលាការប្រទេសអង់គ្លេស ប្រឆាំង "Global Witness" ដើម្បី​រក​យុត្តិធម៌ ឲ្យគ្រួសារត្រកូល ហ៊ុន របស់ខ្លួន» នេះជាការអ្វី ដែលគេអាចអានបាន នៅក្នុង​សំណេរ​មួយ​របស់​លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ​ នៅលើបណ្ដាញសង្គម មួយថ្ងៃក្រោយ​ការចេញ​ផ្សាយ​របាយការណ៍ របស់អង្គការឃ្លាំមើលពិភពលោក ហៅជាភាសាអង់គ្លេស «Global Witness» ទាក់ទង​នឹង​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»។

​របាយ​ការណ៍ដ៏ពេញលេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស បានចេញផ្សាយឲ្យដឹង កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...