Posts tagged as "FIFA"

ទស្សនិកជន​សេណេហ្គាល់​ទាំង​នេះ បោស​សំអាត​មុន​ចាក​ចេញ​ពី​កីឡដ្ឋាន

ទស្សនិកជន​សេណេហ្គាល់​ទាំង​នេះ បោស​សំអាត​មុន​ចាក​ចេញ​ពី​កីឡដ្ឋាន

ក្រុមកីឡាករ របស់ក្រុមជម្រើសជាតិ សេណេហ្គាល់ មិនទទួលបានចំណាប់អារម្មណ៍តែឯង ដោយសារជ័យជំនះរបស់ក្រុមខ្លួន (២-១) ក្នុងការប្រកួតជុំដំបូង ជាមួយនឹងក្រុម ប៉ូឡូញ កាលពីល្ងាចថ្ងៃអង្គារ ក្នុងកីឡដ្ឋាន «Spartak Stadium» នៃរដ្ឋធានីម៉ូស្គូ នោះទេ។

ប៉ុន្តែ ក្រុមអ្នកគាំទ្រក្រុមជម្រើសជាតិ សេណេហ្គាល់ ដែលហៅខ្លួនឯងថា «Le 12ème Gaïndé» ក៏បានបង្កើតចំណាប់អារម្មណ៍ សម្រាប់ពិភពលោកទាំងមូលដែរ។ នោះ គឺទស្សនិកជន មកពីក្រុម «Le 12ème Gaïndé» បានយកពេលវេលា នៅក្រោយការប្រកួត ដើម្បីបោសសំអាត ទីកន្លែងដែលក្រុមខ្លួន បានអង្គុយ (ឬឈរ) នៅក្នុងកីឡដ្ឋាន ជាជាងការចាកចេញ ដូចទស្សនិកជនផ្សេងទៀត។

កាយវិការនេះ ត្រូវបានកោតសរសើរជាទូទៅ នៅលើបណ្ដាញសង្គម។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានលើកឡើងថា៖ «ជារឿងដ៏ល្អបំផុត ដែលអ្នកឯងបានមើលឃើញ នៅថ្ងៃនេះ»។

គ្រូ​ដឹកនាំ​ក្រុម​រ៉ូស្ស៊ី មិន​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ថ្នាំ

គ្រូ​ដឹកនាំ​ក្រុម​រ៉ូស្ស៊ី មិន​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ថ្នាំ

ប្រកួតពីរលើក ឈ្នះទាំងពីរលើក មួយលើករកបានគ្រាប់បាល់ ដល់ទៅ៥គ្រាប់ និងមួយលើកក្រោយ រកបានគ្រាប់បាល់ ៣គ្រាប់ ព្រមទាំងមានសង្ឃឹមយ៉ាងច្រើន ក្នុងការឆ្លងទៅវគ្គ ១ភាគ៨ផ្ដាច់ព្រ័ត្រ ថែមទៀត។ ជាលទ្ធផល ដែលមិនមានក្រុមជម្រើសជាតិណាធ្វើបាន រហូតមកដល់ថ្ងៃនេះ ក្រៅពីក្រុមបាល់ទាត់ រ៉ូស្ស៊ី ដែលជាម្ចាស់ផ្ទះ រៀបចំការប្រកួត បាល់ទាត់ពិភពលោក ឆ្នាំ២០១៨។

មិនខុសទេ! គ្មានក្រុមជម្រើសជាតិណា មានលទ្ធភាពដូច្នេះទេ ហើយជាអ្វី ដែលអ្នកសារព័ត៌មានរ៉ុស្ស៊ី បានសំដែងការកោតសរសើរ នៅនឹងមុខលោក «Stanislav Cherchesov» គ្រូដឹកនាំក្រុមរ៉ូស្ស៊ី ក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើង នៅក្រោយការប្រកួត រវាងក្រុម រ៉ូស្ស៊ី និងក្រុម អេហ្ស៊ីព កាល​ពីយប់ម្សិលម៉ិញ។ អ្នកសារព័ត៌មាននោះ បានលាន់មាត់​ដូច្នេះថា៖ «ពួកអ្នកឯង គឺជាអធិរាជមួយអង្គ។ យើងស្រឡាញ់​ពួកអ្នកឯង​ណាស់។»។

ប៉ុន្តែ នៅមុននេះបន្តិច អ្នកសារព័ត៌មានមួយរូបផ្សេង បានចោទសួរ [...]

បាល់ទាត់​ពិភពលោក៖ រ៉ូណាល់ដូ​បន្ត​រក​គ្រាប់​បាល់ ខណៈ​ម៉ារ៉ុក​ហាល​អាវ

បាល់ទាត់​ពិភពលោក៖ រ៉ូណាល់ដូ​បន្ត​រក​គ្រាប់​បាល់ ខណៈ​ម៉ារ៉ុក​ហាល​អាវ

ការប្រកួតជុំទីពីរ រវាងក្រុម ព័រទុយហ្គាល់ និងក្រុម ម៉ារ៉ុក នៅរសៀលថ្ងៃនេះ បានបញ្ចប់ទៅ ដោយលទ្ធផល ១-០ ដែលជាគ្រាប់បាល់ របស់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) រកបានតាំងពីនាទីទី៤។

បើពិនិត្យ ទៅលើការប្រកួតវិញ ក្រុមម៉ារ៉ុកបានគ្របដណ្ដប់ការប្រកួត និងឱកាសរកគ្រាប់បាល់ នៅក្នុងភាគរយយ៉ាងច្រើន។ ប៉ុន្តែកង្វះប្រសិទ្ធភាព ក្នុងការទាត់បញ្ចូលទី បានធ្វើឲ្យក្រុមម៉ារ៉ុក ទទួលលទ្ធផល ដូចក្នុងការប្រកួតជុំដំបូង ជាមួយក្រុមអៀរ៉ង់ កាលពីថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។

គួរឲ្យសោកស្ដាយ សម្រាប់ក្រុមម៉ារ៉ុក ដែលត្រូវផាត់ចេញ ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំនេះ បន្ទាប់ពីទទួលបរាជ័យ ជាលើកទីពីរ នៅក្នុងការប្រកួតទាំងពីរលើក។ យ៉ាងណា ក្រុមម៉ារ៉ុក ត្រូវធ្វើការប្រកួត មួយលើកទៀត (ជុំទី៣) ទល់នឹងក្រុម អេស្ប៉ាញ នៅថ្ងៃចន្ទទី ២៥ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ។ ទោះការប្រកួតនេះ មិនអាចជួយអ្វី បានក៏ដោយ [...]

បាល់ទាត់​ពិភពលោក៖ រ៉ូស្ស៊ី​ជិត​ឡើង​ទៅ​១/៨ ខណៈ​អេហ្សីព​ជិត​ហាវ​អាវ

បាល់ទាត់​ពិភពលោក៖ រ៉ូស្ស៊ី​ជិត​ឡើង​ទៅ​១/៨ ខណៈ​អេហ្សីព​ជិត​ហាវ​អាវ

ក្រុមជម្រើសជាតិរ៉ូស្ស៊ី ជិតទទួលបានសំបុត្រ ឡើងទៅទាត់នៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ បន្ទាប់ពីបានប្រកួតឈ្នះ ក្រុមអេហ្ស៊ីព ដោយគ្រាប់បាល់៣-១ ក្នុងយប់នេះរួច។ សំបុត្រនេះ នឹងត្រូវប្រគល់ឲ្យក្រុមម្ចាស់ផ្ទះ ជាស្ថាពរ ប្រសិនជាក្រុម អារ៉ាប៊ីសាអ៊ូឌីត ប្រកួតមិនឈ្នះក្រុម អ៊ុយរ៉ូហ្គាយ នៅថ្ងៃស្អែកនេះទេ។ ហើយនេះ ជាលើកដំបូងហើយ ដែលប្រទេសរ៉ូស្ស៊ី បានឆ្លងវគ្គដូច្នេះ បើរាប់ចាប់តាំង ពីសហភាពសូវៀត បានរំលាយខ្លួននោះមក។

កាលពីឆ្នាំ ២០១៤ ក្រុមរ៉ូស្ស៊ី ត្រូវបានជម្រុះចេញ ដោយក្រុម ប៊ែលហ្សិក និងក្រុម អាហ្សេរី។ តែនៅឆ្នាំនេះ រ៉ូស្ស៊ី បានបំបាក់ក្រុមពីរ (អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីព) នៅក្នុងទ្វីបអាហ្វ្រិក ដោយហាក់មិនមានភាពពិបាក អ្វីប៉ុន្មានឡើយ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម រ៉ូស្ស៊ី និងក្រុម អេហ្ស៊ីព៖