បាល់ទាត់​ពិភពលោក៖ រ៉ូណាល់ដូ​បន្ត​រក​គ្រាប់​បាល់ ខណៈ​ម៉ារ៉ុក​ហាល​អាវ

មួយគ្រាប់របស់កំពូលកីឡាករ រ៉ូណាល់ដូ បានផ្ដល់៣ពិន្ទុ ឲ្យក្រុមព័រទុយហ្គាល់ ដើម្បីជាជំហាន ឆ្លងទៅវគ្គ ១ភាគ៨​ផ្ដាច់ព្រ័ត្រ ខណៈក្រុមម៉ារ៉ុក ដែលទទួលបរាជ័យ ទាំងពីរប្រកួត ត្រូវបានផាត់ចេញ ពីបាល់ទាត់ពិភពលោក ឆ្នាំនេះជាស្ថាពរ។
បាល់ទាត់​ពិភពលោក៖ រ៉ូណាល់ដូ​បន្ត​រក​គ្រាប់​បាល់ ខណៈ​ម៉ារ៉ុក​ហាល​អាវ
កីឡាករ រ៉ូណាល់ដូ អបអរគ្រាប់បាល់របស់ខ្លួន ដែលរកបាន តាំងពីនាទីទី ៤ នៃការប្រកួតរវាងក្រុម ព័រទុយហ្គាល់ និងក្រុម ម៉ារ៉ុក។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២០ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 20, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកួតជុំទីពីរ រវាងក្រុម ព័រទុយហ្គាល់ និងក្រុម ម៉ារ៉ុក នៅរសៀលថ្ងៃនេះ បានបញ្ចប់ទៅ ដោយលទ្ធផល ១-០ ដែលជាគ្រាប់បាល់ របស់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) រកបានតាំងពីនាទីទី៤។

បើពិនិត្យ ទៅលើការប្រកួតវិញ ក្រុមម៉ារ៉ុកបានគ្របដណ្ដប់ការប្រកួត និងឱកាសរកគ្រាប់បាល់ នៅក្នុងភាគរយយ៉ាងច្រើន។ ប៉ុន្តែកង្វះប្រសិទ្ធភាព ក្នុងការទាត់បញ្ចូលទី បានធ្វើឲ្យក្រុមម៉ារ៉ុក ទទួលលទ្ធផល ដូចក្នុងការប្រកួតជុំដំបូង ជាមួយក្រុមអៀរ៉ង់ កាលពីថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។

គួរឲ្យសោកស្ដាយ សម្រាប់ក្រុមម៉ារ៉ុក ដែលត្រូវផាត់ចេញ ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំនេះ បន្ទាប់ពីទទួលបរាជ័យ ជាលើកទីពីរ នៅក្នុងការប្រកួតទាំងពីរលើក។ យ៉ាងណា ក្រុមម៉ារ៉ុក ត្រូវធ្វើការប្រកួត មួយលើកទៀត (ជុំទី៣) ទល់នឹងក្រុម អេស្ប៉ាញ នៅថ្ងៃចន្ទទី ២៥ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ។ ទោះការប្រកួតនេះ មិនអាចជួយអ្វី បានក៏ដោយ តែក្រុមបាល់ទាត់ មកពីប្រទេសអាហ្វ្រិកខាងលិចមួយនេះ ចាំបាច់ត្រូវស្វែងរកកិត្តិយស សម្រាប់ដាក់ក្នុងសំពាយ ខ្ចប់វិលត្រឡប់​ទៅផ្ទះវិញ។ 

សម្រាប់ក្រុម ព័រទុយហ្គាល់ វិញ ទទួលបាន៣ពិន្ទុ ពីការប្រកួត ជាមួយក្រុមម៉ារ៉ុក បានឡើងមកឈរជើញ នៅចំណាត់ថ្នាក់លើបំផុត នៃពូល B ដោយត្រូវរង់ចាំការប្រកួត ក្នុងជុំទី២ រវាងក្រុមអៀរ៉ង់ និងក្រុមអេស្ប៉ាញ នៅវេលាយប់នេះ៕

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ព័រទុយហ្គាល់ និងក្រុម ម៉ារ៉ុក៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...