Posts tagged as "FIFA"

ក្ដីសុបិន្ត៖ តារា​បាល់​ទាត់​ម៉េស៊ី ទទួល​បាល់​មាស ​ជា​លើក​ទី៤

ក្ដីសុបិន្ត៖ តារា​បាល់​ទាត់​ម៉េស៊ី ទទួល​បាល់​មាស ​ជា​លើក​ទី៤

តារាបាល់ទាត់ដ៏ល្បី ជនជាតិអាហ្សង់ទីន លីយ៉ូនែល ម៉េស៊ី ដែលទាត់នៅខ្សែរប្រយុទ្ធ អោយក្រុមបាសឺឡូន របស់ប្រទេស​អេស៉្បាញ ទើបនឹងទទួលបាន ពានរង្វាន់បាល់មាសប្រចាំឆ្នាំ២០១២នេះទៀត បន្ទាប់ពីទទួលបានបីលើករួចមកហើយ។


កីឡាករ លីយ៉ូនែល ម៉េស៊ី ក្នុងពេលទទួលពានរង្វាន បាល់មាស។

លីយ៉ូនែល ម៉េស៊ី (Lionel Messi) អាយុ២៥ឆ្នាំ បានក្លាយជាកីឡាករទីមួយ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលទទួលបាន​ពានរង្វាន់នេះ ចំនួនបួនដងជាប់ៗគ្នា។ កីឡាករទាត់នៅខ្សែរប្រយុទ្ធរូបនេះ បានបំបែកឯកគ្គទកម្មក្នុងឆ្នាំ២០១២កន្លងមក នូវការស៊ុតបាល់បញ្ចូលទីបានចំនួន ៩១គ្រាប់ លើសកីឡាករណាៗទាំងអស់។ [...]

បាល់ទាត់៖ ប្លាតធើ ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​ទាត់​បញ្ចូល​ទី

បាល់ទាត់៖ ប្លាតធើ ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​ទាត់​បញ្ចូល​ទី

នាយកសហព័ន្ធបាល់ទាត់អន្តរជាតិ បានប្រកាសពីការសាកល្បង ប្រកបដោយភាពវិជ្ជមាន ពីការដាក់តម្លើងប្រព័ន្ធត្រួតពិនិត្យ ការ​ស៊ុតបញ្ចូលទី នៅក្បែរទីរបស់គូរប្រកួត។


លោក សេព ប្លាតធើ នាយកសហព័ន្ធបាល់ទាត់អន្តរជាតិ ខណៈផ្ដល់កិច្ចសម្ភាស
ទៅអោយប្រព័ន្ធទូរទស្សន៍ FOX Soccer Channel។

នាយកសហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) លោក សេព ប្លាតធើ (Sepp Blatter) បាននិយាយពីថ្ងៃសៅកន្លងមកនេះ ថាបច្ចេកវិទ្យា នៅលើខ្សែរស៊ុតបញ្ចូលទី បានមានដំណើរការ ជាវិជ្ជមាន នៅខណៈជំនួបពិភពលោកនៃក្រុមបាល់ទាត់ ធ្វើនៅប្រទេសជប៉ុន ដែល​ក្រុមឆែលស៊ី (Chelsea) នៃប្រទេសអង់គ្លេស និងកូរីធៀន (Corinthians) របស់ទីក្រុងសាវ ប៉ូឡូ (Sao Paulo) នៃប្រទេសប្រេស៊ីល [...]

ហ្វីហ្វា ចង់អោយរាល់អាជ្ញាកណ្ដាល បាល់ទាត់ ឆ្លងកាត់ការត្រួតពិនិត្យ

ហ្វីហ្វា ចង់អោយរាល់អាជ្ញាកណ្ដាល បាល់ទាត់ ឆ្លងកាត់ការត្រួតពិនិត្យ

តើគេអាចធ្វើយ៉ាងដូចម្ដេច អោយងាយស្រួលបាន បើចេះតែបង្កើតបញ្ហា មិនចេះឈប់មិនចេះឈរយ៉ាងនេះ ?

បញ្ហាវាបណ្ដាលមកពី សមាគមសហព័ន្ធបាលទាត់ពិភពលោក ហ្វីហ្វា FIFA មានបំណងចង់ អោយរាល់អាជ្ញាកណ្ដាល អាជីបទាំងអស់ ឆ្លងកាត់ការត្រួតពិនិត្យ នៃការហាមមិនអោយប្រើថ្នាំលើកកំលាំង បើទោះជាអាជ្ញាកណ្ដាលនោះ មិនមានការ សង្ស័យណាស់ណាក៏ដោយ។ មូលហេតុចំបង នៃការត្រួតពិនិត្យនេះ គឺចង់បង្ហាញអោយឃើញថា ពិភពបាល់ទាត់ ជាកីឡា មួយល្អស្អាត បើគិតទៅក្នុង «បណ្ដាអ្នកដែលចូលរួម ដែលគ្មាននរណាម្នាក់ នៅក្បែរនឹង ពិភពគ្រឿងញៀននោះ»។

មូលហេតុចំបងនេះ ត្រូវបានគេអបអរសាទរ ទោះតិចឬច្រើនក៏ដោយ។ ក្នុងឱកាសសន្និសិទ្ធកាសែត សំរាប់រៀបចំកីឡា បាល់ទាត់ [...]

ពេលដែល នាយកសមាគមបាល់ទាត់ ពិភពលោក ចេញក្បាច់

ពេលដែល នាយកសមាគមបាល់ទាត់ ពិភពលោក ចេញក្បាច់

គឺជាក្លិបវីដេអូមួយ​ ដែលក្នុងនោះ គេបានដើរតួរជានាយក​របស់សមាគមបាល់ទាត់ពិភពលោក ហ្វីហ្វា fifa។
តើលោកអ្នកយល់យ៉ាងដូម្ដេចដែរ ? សូមអញ្ជើញទស្សនា ដោយរីករាយ៖

នាយកបាល់ទាត់ អង់គ្លេស ដៀល UEFA និង Fifa ថាជា ក្រុមចោរ !

នាយកបាល់ទាត់ អង់គ្លេស ដៀល UEFA និង Fifa ថាជា ក្រុមចោរ !

«អង់គ្លេស ជាអ្នកអោយកំណើត បាល់ទាត់ ដល់ ពិភពលោក។​ ហើយយើង គ្រប់គ្រង វាអស់រយះពេល ជាង ៥០ឆ្នាំ ហើយ ៥០ឆ្នាំបន្ទាប់មកទៀត ស្រាប់តែមាន (អា)ក្មេងម្នាក់ វាមកនិយាយដាក់យើងថា យើងនិយាយកុហក ហើយ វាលួចយក​ កីឡានេះ ទៅបាត់ ។ (អា)ក្មេងម្នាក់ នឹង វាឈ្មោះថា ហ្វីហ្វា Fifa ។  រួចហើយ ៥០ឆ្នាំ ក្រោយមកទៀត ស្រាប់តែមាន ក្រុម (អា) ក្មេងមួយទៀតឈ្មោះ អ៊ុយអ៊ីហ្វា UEFA មកដល់ ហើយពួកវា ក៏បានលួចយក កីឡានេះពីយើង បាត់ទៅទៀត » ជាពាក្យសំដី ដែលផ្ទុះចេញពីមាត់ របស់ ដេវ រីឆាដ នាយករងសមាគម បាល់ទាត់អង់គ្លេង និងជានាយក ក្រុមពានរង្វាន់ Premier League ក្នុងខណៈ ពេលដែល បេក្ខជន របស់គាត់ មិនបានជាប់​ ជាអ្នកគ្រប់គ្រង នៅក្នុងជំរើសមួយ ប្រចាំឆ្នាំ ២០២២ នៃអង្គការពិភពលោក ទាំងនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...