Posts tagged as "FIFA"

បាល់ទាត់ពិភពលោក២០១៤៖ សល់​«តែ​១​ឆ្នាំ»​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​ប្រកួត

បាល់ទាត់ពិភពលោក២០១៤៖ សល់​«តែ​១​ឆ្នាំ»​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​ប្រកួត

ការរាប់ថយក្រោយសល់ រយះពេលត្រឹមតែ១ឆ្នាំទៀត នឹងឈានដល់ព្រឹត្តិការណ៏ដ៏ធំបំផុត នៃបាល់ទាត់ពិភពលោកឆ្នាំ​២០១៤ (2014 World Cup) នៅប្រទេសប្រេស៊ីល ដែលអ្នករៀបចំ ហើយប្រទេសនេះបានដាក់តាំងបង្ហាញ​នូវនាឡិកាធំ​មួយ ដើម្បីកំណត់ពេលរហូតដល់ថ្ងៃចាប់ផ្តើមទាត់។


ការសម្ភោធដាក់ឲ្យប្រើប្រាស់នាឡិការនេះ ដើម្បីរាប់ថ្ងៃពីនេះទៅដល់ពេលបើកការប្រកួត។ (រូបថត Reuters)

នាឡិកាយក្សនោះ ត្រូវបានដាក់តាំងនៅលើឆ្នេរខ្សាច់ កូផាកាបាណា (Copacabana) នៅក្នុងទីក្រុង រីយ៉ូ ដេជេណឺរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ ខែមិថុនានេះ។

វាក៏មានគោលដៅមួយ ដើម្បីជួយរំឮក ដល់អ្នករៀបចំ ឬប្រជាពលរដ្ឋប្រេស៊ីលទាំងអស់ ឲ្យមានការត្រៀមខ្លួនឲ្យបាន​រួច​រាល់ទាន់ពេលវេលា [...]

ឆ្ពោះ​ទៅ​បាល់​ទាត់​ពិភពលោក៖ ប្រេស៊ីល​បំបាក់​បារាំង​ យ៉ាង​ចាស់​ដៃ ៣-០

ឆ្ពោះ​ទៅ​បាល់​ទាត់​ពិភពលោក៖ ប្រេស៊ីល​បំបាក់​បារាំង​ យ៉ាង​ចាស់​ដៃ ៣-០

គ្រាប់បាល់បញ្ចូលទីរបស់កីឡាករឆែលស៊ី អូស្កា (Oscar), ហឺណានេស (Hernanes) របស់ក្រុមឡាស៊ីអូ (Lazio) និង​លូកាស មូរ៉ា (Lucas Moura) របស់ក្រុមប៉ារីស (PSG) បានជួយឲ្យប្រេស៊ីលយកឈ្នះបារាំង ៣-០ កាលពីថ្ងៃអាទិត្យ​យប់មិញ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ហើយបានធ្វើឲ្យដំណើរទៅកាន់តំបន់អាមេរិកខាងត្បូងរបស់បារាំង មិន​អាច​ទទួលបានជ័យជំនះ និងថែមទាំងមិនអាចមានគ្រាប់បាល់បញ្ចូលទីថែមទៀត។


កីឡាករឌឺប៊ូសឈី របស់បារាំង និងកីឡាករណឺម៉ា របស់ប្រេស៊ីល។ (រូបថត reuters)

បន្ទាប់ពីប្រកួតស្មើជាមួយអង់គ្លេស ២-២ ប្រេស៊ីលនឹងត្រៀមប្រកួតពានរង្វាន់ ខនហ្វឺដឺរ៉េសិនខាប់ (Confederations Cup) យ៉ាងកក់ក្តៅ និងមានទំនុកចិត្តបំផុត បន្ទាប់ពីឈ្នះបារាំងយ៉ាងចាស់ដៃនេះរួចមក។

រីឯក្រុមជម្រើសជាតិបារាំងវិញ [...]

ប្រេស៊ីល​ធ្លាក់​ចំណាត់​ថ្នាក់​​ដល់លេខ​២២ ក្នុង​តារាង​បាល់​ទាត់​ពិភពលោក

ប្រេស៊ីល​ធ្លាក់​ចំណាត់​ថ្នាក់​​ដល់លេខ​២២ ក្នុង​តារាង​បាល់​ទាត់​ពិភពលោក

ក្រុមម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ប្រេស៊ីលបានធ្លាក់ចំណាត់ថ្នាក់ នៅក្នុងតារាងបាល់ទាត់ពិភពលោក (FIFA world rankings) ដល់កំរិតទាបបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៏ម្សិលមិញ។ ក្រុមម្ចាស់​ជើងឯកបាល់ទាត់ពិភពលោក៥សម័យកាលមួយនេះ បានធ្លាក់ពីចំណាត់ថ្នាក់លេខ៣ ទៅកាន់លេខ២២វិញ។


ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ជម្រើសជាតិ របស់រប្រទេសប្រេស៊ីល។

ក្នុងរយះពេល១៥ឆ្នាំចុងក្រោយនេះ ប្រេស៊ីលជាក្រុមមួយ ដែលតែងតែមានលំដាប់នៅក្នុងចំណោមក្រុមខ្លាំងផ្សេងៗទៀត លើកំពូលតារាង ទោះមិនទទួលបានចំណាត់ថ្នាក់លេខ១ ក៏មិនសូវក្រោមចំណាត់ថ្នាក់លេខ៦ដែរ។ ប៉ុន្តែកាលពីឆ្នាំមុន ក្រុមស៊ាំបាមួយនេះ បានធ្លាក់ពីចំណាត់ថ្នាក់លេខ៦ ទៅកាន់លេខ១១ម្តង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ [...]

គ្រូបង្វឹក​ជម្រើស​ជាតិ​បារាំង​ថា ស្វារែស​ពិត​ជា​អាច​ធ្វើ​ឲ្យ​ស្ថានការណ៏​ប្រែប្រួល

គ្រូបង្វឹក​ជម្រើស​ជាតិ​បារាំង​ថា ស្វារែស​ពិត​ជា​អាច​ធ្វើ​ឲ្យ​ស្ថានការណ៏​ប្រែប្រួល

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង លោកឌីឌីយឺ ដេសឆាំស៏ (Didier Deschamps) បាននិយាយថា ដោយ សារតែបច្ចេកទេសរបស់កីឡាករ ល្វីស ស្វារែស (Luis Suarez) ទើបធ្វើឲ្យក្រុមជម្រើសជាតិបារាំងចាញ់ក្រុមអ៊ុយរ៉ាហ្គាយ ១-០ កាលពីថ្ងៃពុធយប់មិញ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។


កីឡាករល្វីស ស្វារែស នៅពេលទាត់បញ្ចូលទីរបស់បារាំងរួច។ (រូបថត Reuters)

ការបរាជ័យនៅក្នុងទីក្រុងម៉ុងតេវីដេអូ (Montevideo) មានន័យថា ក្រុមបារាំងមិនដែលទទួល បានជ័យជំនះលើក្រុម​ជម្រើសជាតិ មកពីតំបន់អាមេរិកខាងត្បូងទេ បើគិតចាប់តាំងពីឆ្នាំ២០០១មក។

ខ្សែប្រយុទ្ធឆ្នើមលេងឲ្យក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស បានប្រើបច្ចេកទេសដ៏អស្ចារ្យ ទាត់បាល់​ចេញពីជើងស្តាំ បំប៉ោងសំណាញ់ទី [...]

បាល់ទាត់ពិភពលោក២០១៤៖ ជប៉ុន​កក់​កៅអី​បាន​មុន​គេ បន្ទាប់​ស្មើ​ជា​មួយ​អូស្ត្រាលី

បាល់ទាត់ពិភពលោក២០១៤៖ ជប៉ុន​កក់​កៅអី​បាន​មុន​គេ បន្ទាប់​ស្មើ​ជា​មួយ​អូស្ត្រាលី

ក្រុមបាល់ទាត់អាស៊ី សាម៉ូរ៉ៃខៀវជប៉ុន បានក្លាយជាក្រុមដំបូងគេបង្អស់ ដែលជាប់ទៅលេងក្នុងព្រឹត្តិការណ៏ បាល់ទាត់​ពិភពលោកឆ្នាំ២០១៤ (2014 World Cup) ដោយរួមបញ្ចូលទាំងម្ចាស់ផ្ទះប្រេស៊ីល ដែលនឹងត្រូវធ្វើការប្រកួត​នៅរដូវក្តៅ​ឆ្នាំក្រោយ។


ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន រីករាយនៅពេលដឹងថាខ្លួនជាប់ទៅប្រស៊ីល។

កីឡាករ កេស៊ូកេ ហុងដា (Keisuke Honda) ដែលលេងឲ្យក្រុមស៊ីអេសឃេអេ មូស្គូ (CSKA Moscow) ប្រទេសរុស្ស៊ី បាន​ទាត់បាល់ពិន័យប៉េណាល់ទីនៅម៉ោងបន្ថែម ជួយឲ្យក្រុមជម្រើសជាតិជប៉ុនតាមបានស្មើ ១-១ ជាមួយនឹងក្រុមជម្រើស​ជាតិអូស្ត្រាលី ហើយក៏ដូចជាជួយឲ្យជប៉ុន ឡើងទៅប្រកួតបាល់ទាត់ពិភពលោកជាលើកទី៥ របស់ខ្លួនដែរ។

ជប៉ុនមាន១៤ពិន្ទុ បន្ទាប់ធ្វើការប្រកួតបាន៧លើក ហើយឈរនៅចំណាត់ថ្នាក់លេខ១ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...