Posts tagged as "FIFA"

បាល់ទាត់​ពិភពលោក៖ ម៉ិក​ស៊ិក​ជម្រះ​ក្អែល​កាមើរូន ក្រោម​ភ្លៀង​ធ្លាក់

បាល់ទាត់​ពិភពលោក៖ ម៉ិក​ស៊ិក​ជម្រះ​ក្អែល​កាមើរូន ក្រោម​ភ្លៀង​ធ្លាក់

គឺកីឡាករ អូរីបេ ប៉េរ៉ាតា (Oribe Peralta) ជាអ្នកឆ្លៀតឱកាស បាល់ខ្ទាតចេញពីដៃអ្នកចាំទីកាមើរូនមកវិញ ទាត់​មួយ​ជើងបំបោងសំណាញ់ ធ្វើឲ្យម៉ិកស៊ិក ទទួលបានជ័យជំនះ ជាស្ថាពរលើដៃគូរប្រកួត មកពីទ្វីបអាហ្វ្រិករបស់ខ្លួន។ ប៉ុន្តែតាមពិតទៅ ម៉ិកស៊ិក មិនមែនត្រូវបានទទួលបានពិន្ទុ តែមួយគ្រាប់នេះទេ ព្រោះអាជ្ញាកណ្ដាល​បានបដិសេធ​គ្រាប់បាល់ របស់ក្រុមប្រទេសនៅទ្វីបអាមេរិកកណ្ដាលមួយនេះ ចំនួនពីរគ្រាប់មុននេះ។

បាល់ទាត់ពិភពលោក - ទោះជាគ្រាប់បាល់ចំនួនពីរ ត្រូវបានបដិសេធចោលយ៉ាងសោកស្ដាយ នៅពាក់កណ្ដាល​ម៉ោងទីមួយ ដោយអាជ្ញាកណ្ដាលក៏ដោយ   ប៉ុន្តែក្រឡាបាល់ដែលគ្របទៅលើ ក្រុមកាមើរូន ជាពិសេសនៅពេល​ដែលខ្សែការពាររបស់កាមើរូន មានចន្លោះប្រហោងជាច្រើននោះ [...]

អ្នក​រាំ​៦៦០​នាក់ បើក​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក ឆ្នាំ​២០១៤ (vdo)

អ្នក​រាំ​៦៦០​នាក់ បើក​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក ឆ្នាំ​២០១៤ (vdo)

ការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក ឆ្នាំ២០១៤ លើកទី២០ បានបើកធ្វើហើយនៅទីក្រុង សៅ ប៉ូឡូ (Sao Paulo) ប្រទេសប្រេស៊ីល ជាមួយនឹងការប្រគុំតន្ត្រីយ៉ាងកក្រើកដី ពោរពេញដោយភ្លើងពណ៌ចម្រុះ នៅពីមុខ​ទស្សនិកជនជាង៦ម៉ឺននាក់។ ពិធីបើកការប្រកួតនេះ បានឧទ្ទិសទៅឲ្យប្រទេសប្រេស៊ីល ដែលជាម្ចាស់ផ្ទះផង និង​រតនសម្បត្តិ៍របស់ប្រទេសនេះផង។


កំពូលអ្នកចម្រៀងដ៏ល្បីទាំងបីរូប នៅក្នុងពិធីបើកប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤។ (រូបថត twitter)

បាល់ទាត់ពិភពលោក - នៅវេលាម៉ោងប្រមាណជា ៣រសៀល និង១៤នាទី ម៉ោងក្នុងប្រទេសប្រេស៊ីល នៅក្រោម​ផ្ទៃមេឃខៀវខ្ចី ការរៀបចំការប្រគុំតន្ត្រីដ៏ធំមួយ បានកើតឡើងនៅកណ្ដាលវាលស្មៅ ដើម្បីសម្ពោធបើកជាផ្លូវការ នូវ​ការប្រកួតបាល់ទាត់ [...]

បាល់​ទាត់​ពិភពលោក​២០១៤៖ ណីម៉ា នាំ​គ្រាប់​បាល់​ឲ្យ​ប្រេស៊ីល​មុន​គេ

បាល់​ទាត់​ពិភពលោក​២០១៤៖ ណីម៉ា នាំ​គ្រាប់​បាល់​ឲ្យ​ប្រេស៊ីល​មុន​គេ

នៅក្នុងការប្រកួតបើកឆាកដំបូង រវាងក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល និងក្រូអាស៊ី នៅក្នុងការប្រកួតដណ្ដើម​ពានរង្វាន់ពិភពលោក ឆ្នាំ២០១៤នេះ កីឡាករដែលរកគ្រាប់បាល់ឲ្យប្រទេសម្ចាស់ផ្ទះ ជាកីឡាករវ័យក្មេងមួយរូប ឈ្មោះ ណីម៉ា (Neymar) ដែលកំពុងរះយ៉ាងចែងចាំង នៅក្នុងក្រុមបាល់ទាត់អាជីព បាសឺឡូណា (Barcelona) របស់​ប្រទេស​អេស្ប៉ាញ។


កីឡាករ ណីម៉ា ទូលបាល់នៅលើក្បាល។ (រូបថត fifa)

បាល់ទាត់ពិភពលោក - ការប្រកួតបាល់ទាត់បើកឆាកនេះ ត្រូវបានកត់សម្គាល់ដោយ ការទាត់ចូលទីប្រេស៊ីលខ្លួនឯង​របស់​កីឡាករ ម៉ាសឺឡូ (Marcelo)  ដែលទាត់ឲ្យក្រុមបាល់ទាត់អាជីព រៀលម៉ាឌ្រីត (Real Madrid) របស់ប្រទេស​អេស្ប៉ាញ។ ការទាត់ចូល​ទីខ្លួនឯង [...]

បាល់​ទាត់​ពិភពលោក​២០១៤៖ ពលរដ្ឋ​កម្ពុជា​ត្រៀម​អបអរ

បាល់​ទាត់​ពិភពលោក​២០១៤៖ ពលរដ្ឋ​កម្ពុជា​ត្រៀម​អបអរ

ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ នឹងចាប់ផ្ដើមបើកជាផ្លូវការ នៅយប់ថ្ងៃទី១២ ខែមិថុនា ស្អែកនេះហើយ។ បើទោះបីជាកម្ពុជា គ្មានវត្តមានក្នុងការប្រកួតក៏ដោយ ប៉ុន្តែប្រជាជនកម្ពុជាអ្នកចូលចិត្តវិស័យកីឡា មិនខកខាន​នោះ​ទេ ក្នុងការរងចាំទស្សទាយក្រុមបាល់ទាល់ទាត់ ដែលខ្លួនគាំទ្រនៃព្រឹត្តិការណ៍លើកទី២០ ឆ្នាំ២០១៤ នេះ។


ពានរង្វាន់រងចាំសម្រាប់អ្នកប្រកួតបាល់ទាត់ឈ្នះ នៅប្រទេសប្រសីលឆ្នាំ២០១៤។ (រូបថត Fifa)

បាល់ទាត់ - នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ (FIFA World Cup 2014) នឹងចាប់ផ្តើម ដែលនឹងប្រព្រឹត្តទៅចាប់ពីទី១២ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដាខាងមុខនេះ នៅ ប្រទេស​ប្រេស៊ីល។ អ្នកស្នេហាវិស័យបាល់ទាត់ [...]

អតីត​ស្ដេចបាល់​ទាត់ ថា​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ Fifa ពុក​រលួយ

អតីត​ស្ដេចបាល់​ទាត់ ថា​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ Fifa ពុក​រលួយ

អតីតតារាបាល់ទាត់របស់ប្រទេសអាហ្សង់ទីន ឌីយ៉េហ្គូ ម៉ារ៉ាដូណា (Diego Maradona) បានបើកកកាយ ប្រឆាំង​សហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថាហ្វីហ្វា (Fifa)​ ទាក់ទងនឹងអំពើ«រត់ការក្រោមតុ» នៅក្នុងសំនុំរឿងប្រគល់​សិទ្ធិ​អំណាចឲ្យប្រទេសកាតា រៀបចំការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក នៅឆ្នាំ២០២២ខាងមុខ។ អតីត​តារាបាល់ទាត់រូបនេះ ថែមទាំងទទូចឲ្យមានការស៊ើបអង្កេត ប្រឆាំងនឹងអ្នកដែលទទួលសំណូក«ក្រោមតុ» ទៅកាន់​តុលាការនោះទៀត។


កីឡាករ ម៉ារ៉ាដូណា លើកពានបាល់ទាត់ពិភពលោក ឲ្យប្រទេសអាហ្សង់ទីន នៅឆ្នាំ១៩៨៦។ (រូបថត AP)

បាល់ទាត់ពិភពលោក - លោក ម៉ារ៉ាដូណា បានថ្លែងកាលពីថ្ងៃអាទិត្យទី៨ ខែមិថុនានេះ ក្នុងនាមជា​រដ្ឋទូត​កីឡា​នៅ​ក្នុងប្រទេសអារ៉ាប់រួម ថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...