បាល់ទាត់​ពិភពលោក៖ រ៉ូស្ស៊ី​ជិត​ឡើង​ទៅ​១/៨ ខណៈ​អេហ្សីព​ជិត​ហាវ​អាវ

បន្ទាប់ពីបំបាក់ អារ៉ាប៊ីសាអ៊ូឌីត ដោយគ្រាប់បាល់ ៥-០ រួច នៅយប់នេះ ក្រុមរ៉ូស្ស៊ី បានបំបាក់ក្រុមអេហ្សីព ដោយគ្រាប់បាល់ ៣-១ ជាថ្មីទៀត ដែលអនុញ្ញាតឲ្យខ្លួន ជិតទទួលបានសំបុត្រ ឡើងទៅប្រកួតបន្ត នៅវគ្គ១ភាគ៨ ខណៈក្រុមអេហ្ស៊ីពវិញ ជិតត្រូវជម្រុះចេញ​ជាស្ថាពរ ពីបាល់ទាត់ពិភពលោកឆ្នាំ ២០១៨នេះ។
បាល់ទាត់​ពិភពលោក៖ រ៉ូស្ស៊ី​ជិត​ឡើង​ទៅ​១/៨ ខណៈ​អេហ្សីព​ជិត​ហាវ​អាវ
កីឡាករ៉ូស្ស៊ី អបអរជ័យជំនះរបស់ក្រុមខ្លួន បន្ទាប់ពីបានប្រកួតឈ្នះក្រុមអេហ្ស៊ីពរួច។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៩ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 20, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមជម្រើសជាតិរ៉ូស្ស៊ី ជិតទទួលបានសំបុត្រ ឡើងទៅទាត់នៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ បន្ទាប់ពីបានប្រកួតឈ្នះ ក្រុមអេហ្ស៊ីព ដោយគ្រាប់បាល់៣-១ ក្នុងយប់នេះរួច។ សំបុត្រនេះ នឹងត្រូវប្រគល់ឲ្យក្រុមម្ចាស់ផ្ទះ ជាស្ថាពរ ប្រសិនជាក្រុម អារ៉ាប៊ីសាអ៊ូឌីត ប្រកួតមិនឈ្នះក្រុម អ៊ុយរ៉ូហ្គាយ នៅថ្ងៃស្អែកនេះទេ។ ហើយនេះ ជាលើកដំបូងហើយ ដែលប្រទេសរ៉ូស្ស៊ី បានឆ្លងវគ្គដូច្នេះ បើរាប់ចាប់តាំង ពីសហភាពសូវៀត បានរំលាយខ្លួននោះមក។

កាលពីឆ្នាំ ២០១៤ ក្រុមរ៉ូស្ស៊ី ត្រូវបានជម្រុះចេញ ដោយក្រុម ប៊ែលហ្សិក និងក្រុម អាហ្សេរី។ តែនៅឆ្នាំនេះ រ៉ូស្ស៊ី បានបំបាក់ក្រុមពីរ (អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីព) នៅក្នុងទ្វីបអាហ្វ្រិក ដោយហាក់មិនមានភាពពិបាក អ្វីប៉ុន្មានឡើយ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម រ៉ូស្ស៊ី និងក្រុម អេហ្ស៊ីព៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...