មន្ត្រីសង្គមស៊ីវិល៖ ការដោះលែងឪពុកម្តាយ ថោងសារ៉ាត់ មានភាពមិនប្រក្រតី
ពិតហើយ! ពិតជាមានការដោះលែង ឪពុកម្តាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ ប្រាកដមែន។ ប៉ុន្តែមកទល់ពេលនេះ មូលហេតុនៃការដោះលែងយ៉ាងណានោះ នៅមិនទាន់ឲ្យដឹងនៅឡើយ ព្រោះថាដីកាដោះលែង ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ត្រូវបានគេលាក់ជាអាថ៌កំបាំង និងមិនទាន់ឲ្យមានការបែកធ្លាយអ្វីឡើយ។ នេះជាការអះអាងរបស់ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ។
ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ លោក អំ សំអាត បានធ្វើការធៀបទៅនឹងករណីអ្នកបឹងកក់ថា អ្នកបឹងកក់ដែលទាមទារនូវជម្រកសមរម្យ និងបិទផ្លូវមួយចំណែក ដែលជាទោសមជ្ឈឹមកម្រិតស្រាលបំផុត បែរជាត្រូវបានតុលាការសម្រច ដាក់ទោសកម្រិតធ្ងន់ធ្ងរបំផុត និងមិនទាំងឲ្យនៅក្រៅឃុំថែមទៀត។ ដោយឡែកឪពុកម្តាយលោក ថោក សារ៉ាត់ វិញ [...]