អាគាសិក្សាកញ្ចាស់ៗជិតរលំ នៃអតីតសាលាសម្ដេចឪ ចេះនិយាយ
បើរងចាំ ទុកឲ្យមានមេដឹកនាំមន្ទីរ ក្រសួង ឬមេដឹកនាំប្រទេសណាម្នាក់ មើលឃើញពីភាពរយីករយាក ចាស់ទ្រុឌទ្រោម នៃអាគារសិក្សាជាច្រើន របស់វិទ្យាល័យបសេដ្ឋ អតីតវិទ្យាល័យសម្ដេចឪបសេដ្ឋ នោះ ប្រហែលជាគេត្រូវរងចាំរាប់សិបឆ្នាំទៅមុខទៀត។ ដូច្នេះហើយចង់មិនចង់ នៅថ្ងៃនេះ អាគារសិក្សាចាស់ៗទាំងនោះ ចាំបាច់ត្រូវបញ្ចេញខ្លួនឲ្យដឹង ដើម្បីដង្ហោយហៅរកជំនួយ ធ្វើយ៉ាងណាឲ្យមានការជួយសង្គ្រោះខ្លួន មុននឹងអាគារទាំងមូលបាក់ស្រុត រលំគ្រេង ទាំងក្នុងពេលសិក្សារបស់សិស្សានុសិស្ស។
ទិដ្ឋភាពក្នុង និងក្រៅថ្នាក់រៀន នៃវិទ្យាល័យបសេដ្ឋ។ (រូបថត ហ្វេសប៊ុក)
វិស័យអប់រំ - រូបថតជាច្រើន ត្រូវបានបង្ហោះតាមប្រព័ន្ធអ៊ិនធើណែត [...]