
ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅទួរគី កំពុងប្រព្រឹត្តិទៅ
កងទ័ពរបស់ប្រទេសទួរគី បានប្រកាសនៅយប់ថ្ងៃសុក្រនេះ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ថាខ្លួនដណ្ដើមអំណាច ដើម្បីការពារនូវ«លិទ្ធិប្រជាធិបតេយ្យ» និង«សិទ្ធិមនុស្ស» បានជាស្ថាពរហើយ។ ប្រធានាធិបតីក្នុងតំណែង នៃប្រទេសនេះ លោក «Recep Tayyip Erdogan» កំពុងស្ថិតក្នុងកន្លែងមានសុវត្ថិភាព។ នេះបើតាមទូរទស្សន៍ «CNN Turk»។
សេចក្ដីប្រកាសព័ត៌មានរបស់កងទ័ព ដែលបង្ហោះតាមប្រព័ន្ធទូរសារអេឡិចត្រូនិក (eMail) និងបន្ទាប់មកផ្សព្វផ្សាយតាមទូរទស្សន៍ ក្នុងប្រទេសទួរគី បានឲ្យដឹងថា រាល់ចំណងទាក់ទងជាអន្តរជាតិ នៅតែមានភាពធម្មតា ហើយនីតិរដ្ឋ នឹងស្ថិតនៅជាអាទិភាព។ អគ្គមេបញ្ជាការ កំពុងស្ថិតជា«ចំណាប់ខ្មាំង» នៃកងទ័ពដែលកំពុងបះបោរទាំងនេះ។ នេះបើតាមការផ្សព្វផ្សាយ របស់ទូរទស្សន៍ក្នុងស្រុកដដែល និងតាមទីភ្នាក់ងារព័ត៌មានមួយ ដែលស្និតនឹងរដ្ឋាភិបាលទួរគី។
សេចក្ដីប្រកាសព័ត៌មាន ដែលចុះហត្ថលេខា ដោយ«ក្រុមប្រឹក្សាសន្តិភាព [...]