អ្នកលក់​ព្រួត​វាយ​អ្នក​ទិញ... តែ​ប៉ះ​ចំ​អ្នក​ប្រដាល់​អាជីព

វីដេអូខាងក្រោមនេះ បានបង្កឲ្យមានការនិយាយ និងចែករំលែកតៗគ្នា នៅក្នុងប្រទេសទួរគី។ បន្ទាប់​ពី​បាន​ខឹង​នឹង​ទេសចរណ៍​ម្នាក់ ដែល​បាន​ធ្វើ​ឲ្យ​របស់​របរ​ខ្លួន ធ្លាក់ពេញថ្នល់ ក្រុមអាជីវករបាននាំគ្នាព្រួតវាយ ផ្ដល់មេរៀន​ដល់​ទេសចរណ៍​រូប​នោះ ទាំងមិនបានដឹងថា ពួកគេកំពុងវាយ​អ្នក​​ប្រដាល់​​អាជីព​​មួយ​រូប មក​ពីប្រទេស​អៀឡង់!
វីដេអូជម្លោះ រវាងក្រុមអាជីវករ និងទេសចរណ៍បរទេស ដែលគេបានដឹងនៅពេលក្រោយមក ថាជាអ្នកប្រដាល់អាជីព។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៨ សីហា ២០១៥
  • កែប្រែចុងក្រោយ: September 05, 2015
  • ប្រធានបទ: វាយតប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍បានកើតឡើង នៅកណ្ដាក្រុងអ៊ីស្តាមប៊ូល នៃប្រទេសទួរគី ហើយវីដេអូ ដែថតជាប់ដោយកាម៉េរ៉ា​សុវត្ថិភាពជាច្រើននេះ បានបង្កឲ្យបណ្ដាជន ពេញទាំងប្រទេស យកមកជជែក និងចែករំលែកបន្តៗគ្នា មិន​ដាច់​សូរ នៅក្នុងសប្ដាហ៍កន្លងមកនេះ។

បើតាមបណ្ដាញផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ទេសចរណ៍ជាតិអៀឡង់ម្នាក់នេះ មានបំណងចង់ទិញ​ភេសជ្ជៈដើម្បីទទួលទាន តែបានបើកចំទូត្រជាក់មួយ ដែលមិនមានសភាពរឹងមាំ ធ្វើឲ្យដបនិងកំប៉ុងទឹក​ភេសជ្ជៈ​ជាច្រើន បានធ្លាក់ចេញមកលើដី។ ហេតុការណ៍ដោយចៃដន្យនេះ បានបណ្ដាលឲ្យមាន ការតឹង​សរសៃ​ក និងពាក្យសម្ដីផ្ទុះឡើង រវាងទេសចរណ៍ និងអ្នកលក់ ហើយឈានទៅដល់ការវាយតប់គ្នា ពាស​ពេញ​ផ្លូវ។

ក្រុមអាជីវករ បានព្រួតគ្នា ស្រវាយកអ្វីក៏ដោយ ដែលនៅក្បែរ ដូចជាដំបង អំបោស កៅអី... ដើម្បីបើកការវាយ​ប្រហារ លើទេសចរណ៍រូបនោះ។ ប៉ុន្តែ សង្គ្រាមវាយតប់មួយចម្អិនកំពិសនេះ មិនបានផ្ដល់ជ័យជំនះ ឲ្យក្រុម​អាជីវករ​ទាំងនោះឡើយ ដោយហេតុថា អ្នកទេសចរណ៍ម្នាក់នេះ ជាអ្នកប្រដាល់អាជីព របស់ប្រទេសអៀឡង់។ ដូច្នេះ​វាពិតជា មិនពិបាកយល់ឡើង ពីសភាពរបស់អាជីវករម្នាក់ ដែលត្រូវអ្នកប្រដាល់ ព្រលែងមួយ​កណ្ដាប់​ដៃ តបទៅវិញ ចំកណ្ដាលមុខនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...