កម្ពុជា៖ អាមេរិកអាចបន្ថយជំនួយ៧០លានដុល្លារ ក្រោយការបោះឆ្នោត
សហរដ្ឋអាមេរិកអាចនឹងកាត់បន្ថយជំនួយ មកកម្ពុជាចំនួន៧០លានដុល្លារអាមេរិក ក្រោយការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។ នេះបើយោងទៅតាម ព្រឹទ្ធសភាសហរដ្ឋអាមេរិក និងសកម្មជនសិទ្ធិមនុស្សអន្តរជាតិ ដែលគ្រោងនឹងជម្រុញរដ្ឋាភិបាលសហរដ្ឋអាមេរិក កាត់បន្ថយជំនួយមកកម្ពុជា តាមរយៈកិច្ចប្រជុំសភាអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០៩ ខែកក្កដា សប្តាហ៍ក្រោយ។
រូបសញ្ញារបស់ទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិសហរដ្ឋអាមេរិក។
លោក ចន ស៊ីហ្វថុន (John Sifton) នាយកតស៊ូមតិប្រចាំអាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ថ្លែងបា្រប់អ្នកសារពត៌មានថា លោកនឹងចូលបកស្រាយ ក្នុងកិច្ចប្រជុំសភាអាមេរិក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីបញ្ជាក់ទំនុកចិត្តថា អាមេរិកនឹងកាត់បន្ថយជំនួយ [...]