សាលាដំបូងរាជធានី សម្រេចមិនចាត់ការបណ្តឹងប្តឹង ហ៊ុន សែន
បើទោះជាយុវជន នាង សុឃុន មានឯកសារជាច្រើនជាភស្តុតាងដែលអាចអោយតុលាការចាត់ការ និងស៊ើបអង្កេតទៅលើបណ្តឹង ប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន របស់លោក យ៉ាងណាក៏ដោយ តែទីបំផុតទៅ សាលាដំបូងរាជធានីភ្នំពេញ នៅតែសម្រេចមិនចាត់ការ ទៅលើបណ្តឹងរបស់លោកដដែល។
ទឹកធ្លាក់ នៅលើកោះត្រល់។ (រូបថត ឯកសារ)
ប្រព័ន្ធយុត្តិធម៌ - លិខិតជូនដំណឹងរបស់លោក មាស ច័ន្ទពិសិទ្ឋ ជាព្រះរាជអាជ្ញារង និងជាតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សំណុំរឿងលេខ៣៤២ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ របស់យុវជន នាង សុឃុន ដែលប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបទកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុង អោយទៅយួនដោយខុសច្បាប់នោះ អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ [...]